មិនមែនលំៗទេណា! ស្នេហ៍វ័យចំណាស់កូនកំលោះ៨៧ និងកូនក្រមុំ៦៧(វីដេអូ)
- កំពត
ខេត្តកំពត ៖ កាលពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2020 កន្លងទៅថ្មីៗនេះ មានកម្មវិធីរៀបចំអាពាហ៍ពិពាហ៍គូស្នេហ៍វ័យចំណាស់មួយគូ ដែលស្ថិតនៅក្នុងភូមិអូរតូច…
ខេត្តកំពត ៖ កាលពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2020 កន្លងទៅថ្មីៗនេះ មានកម្មវិធីរៀបចំអាពាហ៍ពិពាហ៍គូស្នេហ៍វ័យចំណាស់មួយគូ ដែលស្ថិតនៅក្នុងភូមិអូរតូច…
ខេត្តកំពត ៖ កាលពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2020 កន្លងទៅថ្មីៗនេះ មានកម្មវិធីរៀបចំអាពាហ៍ពិពាហ៍គូស្នេហ៍វ័យចំណាស់មួយគូ ដែលស្ថិតនៅក្នុងភូមិអូរតូច សង្កាត់ អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
កូនកំលោះដែលមានវ័យចំណាស់រៀបការថ្ងៃនេះមានឈ្មោះនួន ខេង អាយុ៨៧ឆ្នាំ រីឯកូនក្រមុំមានឈ្មោះ រស់ ម៉ៅ អាយុ៦៧ឆ្នាំ ជាក្រមុំចាស់មិនដែលមានប្តីសោះ ហើយត្រូវជាប្អូនថ្លៃរបស់កូនកំលោះ ។
បើតាមសំដីកូនប្រុសរបស់កូនកំលោះឈ្មោះ នួន ដៀប បានឲ្យកោះសន្តិភាពដឹងថា រូបគាត់ និងបងស្រី២នាក់ទៀត គឺបានបុណ្យខ្លាំងណាស់ បន្ទាប់ពីម្តាយបង្កើតចែកឋានទៅបានជិត១ឆ្នាំមក ពួកគាត់បានឃើញម្តាយមីងបង្កើតក៏មានវ័យចំណាស់ទៅហើយ គ្មានកូននៅមើលថែ ខណៈពេលដែលគាត់ចាស់ទៅ ហើយមានជំងឺឈឺម្កាត់ម្តងៗ និងដោយសារគោរពតាមសំណូមពររបស់ឪពុកឲ្យពួកខ្លួន ដែលជាកូនៗជួយគិតគូរក៏រៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឲ្យរូបគាត់ជាមួយកូនក្រមុំដែលត្រូវជាម្តាយមីងបង្កើតរបស់ខ្លួន ។
កូនប្រុសរបស់កូនកំលោះបន្តថា ដោយគោរពតាមសំណូមពររបស់ឪពុក បងស្រីធំនិងបងស្រីទី៣ ក៏បានចាត់ចែងរៀបចំអាពាហ៍ពិពាហ៍ជូនឪពុក និងម្តាយមីងយ៉ាងអធិកអធម័ផងដែរ ។ កម្មវិធីរៀបអាពាហ៍ពិពាហ៍នេះ កូនកំលោះ និងកូនក្រមុំវ័យចំណាស់មួយគូរនេះ បានធ្វើម្ហូបទទួលភ្ញៀវចំនួន៤៥តុ មានកម្មវិធីបង្វិល៧ ចងដៃបាចផ្កាស្លា កាត់នំខេប ដោយមិនចាញ់អាពាហ៍ពិពាហ៍របស់យុវវ័យជំនាន់ក្រោយនោះទេ។
អ្វីដែលមានភ្ញៀវចូលរួមដ៏ច្រើនកុះករមានការឆ្ងល់ក្នុងចំណុចលេងសើច ហើយក៏បានខ្សឹបខ្សៀវគ្នា រួចសួរគ្នាថា បើកូនកំលោះវ័យចំណាស់ប៉ែតជាងទៅហើយ នៅមានថាមពលលើគ្រែដែរអី?
ចំណុចនេះត្រូវបានកូនប្រុសម្នាក់បង្ហើបឲ្យដឹងថា ឪពុកខ្លួនតាមការពិនិត្យពីសុខភាពរបស់គាត់ គឺនៅរឹងប៉ឹងខ្លាំងណាស់ ចំណែកឯកូនក្រមុំវិញ គាត់ជាក្រមុំចាស់មិនដែលធ្លាប់បានស្គាល់ជាតិប្រុសនោះទេ ដូច្នេះចំពោះថាមពលរបស់កូនក្រមុំវិញគេមិនអាចស្ទង់ដឹងថា នៅអាចទប់ទល់ជាមួយថាមពលកូនកំលោះវ័យចំណាស់បានឬយ៉ាងណានោះទេ? ប៉ុន្តែពេលរៀបអាពាហ៍ពិពាហ៍រួច គេឃើញគូរស្នហ៍ការហើយថ្មីថ្មោងមួយគូរនេះមានភាពល្អូកល្អើនណាស់ដែរ។
ជាមួយគ្នានេះ អ្នកយកព័ត៌មានកោះសន្តិភាពយើង សូមដកស្រង់ប្រវត្តិសង្ខេបខ្លីរបស់កូនកំលោះជូនមិត្តអានខ្លះ ដើម្បីស្វែងយល់ពីសុខភាពដ៏រឹងមាំរបស់គាត់ ។ ដោយកូនកំលោះឈ្មោះ នួន ខេង គាត់ជាកូនអ្នកកសិករ មានមុខរបរធ្វើស្រែចំការ និងរកស៊ីឡើងភ្នំកាប់ ឫស្សីត្បាញកញ្ឆេរ បោចវល្លិ៍ បោចផ្តៅ និងបេះផ្លែសម្រង ផ្លែខោស តាមរដូវកាលតាមធម្មតា ហើយបើនិយាយពីសុខភាពរបស់គាត់វិញ ឃើញថាមិនសូវចេះឈឺថ្កាត់ញឹកញាប់ដូចមនុស្សដទៃៗនោះទេ ហើយការព្យាបាលទៀតសោតរូបគាត់ពុំសូវប្រើថ្នាំពេទ្យទេ គឺគាត់ច្រើនតែប្រើប្រាស់ហូបទឹកឬសឈើជាប្រចាំ កម្រប្រើថ្នាំពេទ្យណាស់កាលពីប្រពន្ធគាត់មិនទាន់ចែកឋាន ហើយរូបគាត់ក៏រកស៊ីលក់ថ្នាំបុកផងដែរ។
ចែករំលែកព័តមាននេះ