ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់និងម្ចាស់​ប្រកែកបែកផ្សែង ក្រោយស៊េរីទំនើប​២គ្រឿង​ពន្លះ​គ្នានៅផ្លូវបំបែកជា​៤​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មានករណី​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​​បាន​បុក​គ្នា​នៅ​ចំណុច​ផ្លូវបែក​ជា​៤ បណ្តាល​ឲ្យ​រង​ការ​ខូចខាតទាំង​សងខាង ប៉ុន្តែ​មិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់​រងគ្រោះ​ថ្នាក់​នោះទេ ។​ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំនុច​ផ្លូវ​លេខ​១០៥…

​រាជធានីភ្នំពេញ ៖ មានករណី​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​​បាន​បុក​គ្នា​នៅ​ចំណុច​ផ្លូវបែក​ជា​៤ បណ្តាល​ឲ្យ​រង​ការ​ខូចខាតទាំង​សងខាង ប៉ុន្តែ​មិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់​រងគ្រោះ​ថ្នាក់​នោះទេ ។​

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំនុច​ផ្លូវ​លេខ​១០៥ កែង​នឹង​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានីភ្នំពេញ ។

ភាគី​ខាង​រថយន្ត​មួយគ្រឿង​ម៉ាក ALPHARD ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 2AQ- 6871 បើកបរ​ដោយ​បុរស​ជនជាតិ​ខ្មែរម្នាក់មិនស្គាល់អត្ត​សញ្ញាណ​ និង​ដឹក​ភ្ញៀវ​ជា​ជនជាតិ​ចិន​ម្នាក់ ​។ ចំណែក​ភាគី​ខាង​រថយន្ត​​មួយគ្រឿង​ម៉ាក​លុ​ច​ស៊ី​ស LX 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7399 ​បើកបរដោយ​ស្ត្រីម្នាក់ មិនស្គាល់អត្ត​សញ្ញាណ​នោះទេ ។​

យោង​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ALPHARD ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ជនជាតិ​ខ្មែរ និង​ដឹក​ភ្ញៀវ​ជា​ជនជាតិ​ចិន​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ១០៥ ក្នុង​ទិស​ដៅពី​ជើង​ទៅ​ត្បូង លុះ​បើក​ដល់​ពាក់កណ្ដាល​ផ្លូវ​បំបែក​ជា​៤ ក៍​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​បាន​បើក​រថយន្ត​​មួយគ្រឿង​ម៉ាក ឡិច​​ស៊ី​ស LX 470 ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវ​៣៦០ ក្នុង​ទិស​ដៅ​ពី​​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​គួរសម ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ​ បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​រថយន្ត ALPHARD ចំ​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ក្រ​ពឹត​និង វៀច​កាង​ក្រោយ ។

ដោយឡែក​រថយន្ត​ម៉ាក​​ឡិច​​ស៊ី​ស ​LX470 វិញ រង​ការ​ខូចខាត ផែ្ន​ក​ខាង​មុខ​បន្តិចបន្តួច តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ដូច​គ្នា ។

​បន្ទាប់ពីកើតហេតុ ភាគី​ទាំង​សងខាង​បាន​ចុះ​ពីលើ​រថយន្ត ដោយ​ប្រកែក​រកហេតុ​ផល​​រៀង​ៗ​ខ្លួន រហូត​ទាល់តែ​ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន ក៍​ដូច​ជា​ជំនាញ​ចុះ​ទៅ​ជួយ​សម្របសម្រួល​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ រថយន្ដ​ទាំង​​២គ្រឿង​ខាងលើ​ ក៍​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរា​ចរណ៍​ខណ្ឌ​បឹង​កេងកង​បាន​ទាក់ទង​ខាង​ជំនាញ​ចរាចរណ៍​ក្រុង ចុះ​ទៅ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ភាគី​ទាំង​សងខាង ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ