ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវការ​បង្វឹក​មនុស្ស​នៅ​ក្រៅ​វិស័យ​កីឡា​ជាង​1​មុ​ឺ​ន​នាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ពុះពារ​បង្កើន​គុណភាព​កីឡាករ​កីឡាការិនី​គ្រប់​ផ្នែក​ដើម្បី​ត្រៀមខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២៣ មន្ត្រីជាន់ខ្ពស់​រ៉ាប់រង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​បាន​ប្រកាស​ផង​ដែរ​ថា យ៉ាង​ហោច​ត្រូវ​មាន​អ្នក​នៅ​ក្រៅ​វិស័យ​កីឡា​រហូត​ដល់​ជាង​១​ម៉ឺន​នាក់ ជួយ​ដល់​ព្រឹត្តិ​ការណ៍​មួយ​នេះ ទើប​អាច​ឱ្យ​ស៊ី​ហ្គេ​ម​ដំណើរការ​ទៅ​បាន ។ អ្នក​ទាំង​ជាង​១​ម៉ឺន​នាក់​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ពុះពារ​បង្កើន​គុណភាព​កីឡាករ​កីឡាការិនី​គ្រប់​ផ្នែក​ដើម្បី​ត្រៀមខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២៣ មន្ត្រីជាន់ខ្ពស់​រ៉ាប់រង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​បាន​ប្រកាស​ផង​ដែរ​ថា យ៉ាង​ហោច​ត្រូវ​មាន​អ្នក​នៅ​ក្រៅ​វិស័យ​កីឡា​រហូត​ដល់​ជាង​១​ម៉ឺន​នាក់ ជួយ​ដល់​ព្រឹត្តិ​ការណ៍​មួយ​នេះ ទើប​អាច​ឱ្យ​ស៊ី​ហ្គេ​ម​ដំណើរការ​ទៅ​បាន ។ អ្នក​ទាំង​ជាង​១​ម៉ឺន​នាក់​នេះ មិន​សំដៅលើ​ផ្នែក​ជំនាញ​នោះ​ទេ ពោល​គឺ​គ្រាន់តែ​ជា​ផ្នែក​បន្ទាប់បន្សំ​ប៉ុណ្ណោះ ប៉ុន្តែ​ជា​ក្រុម​បុគ្គល​ដែល​មិន​អាច​ខ្វះ​បាន ហើយ​ត្រូវ​យក​មក​បំពាក់បំប៉ន​ផង​ដែរ ដើម្បី​ជួយ​ដល់​ស៊ី​ហ្គេ​ម​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់​ថា (CAMSOC) បាន​ថ្លែង​ដដែល​ជា​ដដែល​ថា នៅ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នោះ កម្ពុជា​មិន​អាច​គ្រាន់តែ​រៀប​ជើង​ព្រួល​សម្រាប់​អ្នក​ជ្រក​នៅ​ក្នុង​វិស័យ​កីឡា​តែ​ម្យ៉ាង​កើត​ទេ ពោល​គឺ​ត្រូវ​មាន​បម្រុង​ទុកជា​ច្រើន​ផ្សេង​ទៀត សម្រាប់​ព្រឹត្តិការណ៍​ទាំងមូល ។ លោក​ថា កម្ពុជា ត្រូវ​តែ​មាន​អ្នក​ស្ម័គ្រចិត្ត​យ៉ាង​ហោច​ជាង​១​ម៉ឺន​នាក់​ចូលរួម​បម្រើ​ផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ជា​ដាច់ខាត ។

អ្នក​ស្ម័គ្រចិត្ត​ទាំងនោះ គឺ​សម្រួល​លើ​ផ្នែក​សំខាន់​ៗ​ដូច​ជា បិទ​ផ្ទាំង​ផ្សព្វផ្សាយ និង​ជួយ​គ្រប់គ្រង​ទុកដាក់​លើ​សំរាម​ជាដើម ដែល​ក្រុមការងារ​ទាំងនេះ កម្ពុជា​ត្រូវ​បែងចែក​ជា​ផ្នែក ហើយ​ក៏​មានការ​បណ្ដុះបណ្ដាល​ផង​ដែរ ដើម្បី​ឱ្យ​អ្នក​ស្ម័គ្រចិត្ត​ទាំងនោះ អាច​ជួយ​ជា​ប្រយោជន៍​ច្បាស់លាស់​ដល់​ស៊ី​ហ្គេ​ម​ទាំងមូល​។ អ្នក​ទាំង​ជាង​១​ម៉ឺន​នាក់​នោះ ដាច់ខាត​ត្រូវ​តែ​មាន​ឆន្ទៈ​នៅ​ក្នុង​វិស័យ​កីឡា ហើយ​បើ​ទោះជា​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ខ្លះ​ៗ​ពី​គណៈកម្មការ​រៀបចំ តែ​ក៏​ត្រូវ​តែ​មាន​ទឹកចិត្ត​ចូលរួម​ដោយ​បេះដូង​ផង​ដែរ ទើប​អាច​បំពេញការងារ​នេះ​ជួយ​ដល់​ព្រឹត្តិការណ៍​បាន​ដោយ​ជោគជ័យ​។

លោក​អគ្គលេខាធិការ CAMSOC រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ទាំងអស់​ជាច​ល​ករ ដ៏​សំខាន់ ជា​ពិសេស​យុវជន ដោយ​ត្រូវ ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ក្នុង​ការ​ចូលរួម​បម្រើ​ផ្ទាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ទាំងមូល​។

អ្នក​ស្ម័គ្រចិត្ត​ទាំងនោះ ត្រូវ​ជួយ​បំពេញ​តួនាទី​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ដោយ​ការងារ​សំខាន់ គឺ​ត្រូវ​រៀបចំ​ទុកដាក់​សម្អាត​ផ្ទះសំបែង​ឲ្យ​បាន​ស្អាត​នៅ​ក្នុង​និង​ក្រៅ​បរិវេណ​ទីលាន ត្រូវ​ដាក់​ឡូ​ហ្គោ​ស៊ី ហ្គេ​ម ត្រូវ​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយ​ស៊ី​ហ្គេ​ម ពោលគឺ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​អស្ចារ្យ ឲ្យ​ព្រឹត្តិ​ការណ៍​​លើក​ដំបូង​នេះ​មាន​លក្ខណៈ​ផុលផុស និងមាន​សណ្ដាប់ធ្នាប់ ដើម្បី​ចារ​ក្នុង​ប្រវត្តិសាស្ត្រ ឱ្យ​​ប្រជាជាតិ​ជុំវិញ​ពិភពលោក​មិន​អាច​បំភ្លេច បាន ។

ក្នុង​នោះ​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់ ក៏​ត្រូវ​ចូលរួម​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ និង​ស្វាគមន៍​រាល់​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ពិធី​ផង​ដែរ ជា​ពិសេស​គឺ​ឈរ​ចង្អុលបង្ហាញ​ទីតាំង​នីមួយ​ៗ និង​អាច​ជា​អ្នក​ជួយ​សម្រួល​ចរា​ចរណ៍​ផង​បន្ថែម​ពីលើ​កម្លាំង​សមត្ថកិច្ច ដើម្បី​ជួយ​គ្នា​នៅ​ក្នុង​ពិធី​។ ដូច្នេះ​ហើយ ទើប​អ្នក​ស្ម័គ្រចិត្ត​ទាំងនេះ ក៏​ត្រូវ​ចាំបាច់​មានការ​បណ្ដុះបណ្ដាល​ផង​ដែរ ដើម្បី​ឱ្យ​ផ្នែក​នីមួយ​ៗ​មានការ​ទទួល​ខុស​ត្រូវ​ការងារ​ច្បាស់លាស់​។

លោក​នៅ​តែ​រំពឹង​ថា ការ​រៀបចំ​ស៊ី​ហ្គេ​ម ឬ កីឡា​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ប្រព្រឹត្ត​ទៅ​រៀង​រាល់​២​ឆ្នាំ​ម្ដង ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​នា​ឆ្នាំ​២០២៣ ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣ នោះ នឹង​ទទួល​ជោគជ័យ ខណៈ​ដែល​ស្តា​ត​ថ្មី គឺ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ក៏​ត្រូវ​ដុតដៃដុតជើង យ៉ាង​យកចិត្តទុកដាក់​ក្នុង​ការ​សាងសង់​ឱ្យ​បាន​រួចរាល់​១០០​ភាគរយ មុន​កាលកំណត់ ដើម្បី​បើក​ជាទី​លាន​ប្រកួត​សាកល្បង​ផង​ដែរ នៅ​មុន​ព្រឹត្តិការណ៍​ផ្លូវការ​កើតឡើង ។

អ្វី​ដែល​លោក​លើក​ឡើង​នេះ នៅ​មិន​ទាន់​រាប់​បញ្ចូល​លើ​ផ្នែក​ជំនាញ ដូច​ជា​អ្នក​រាំ និង​អ្នកចូលរួម​បើក​ព្រឹត្តិការណ៍ អ្នក​ផ្សាយ​បន្ត​ផ្ទាល់ អ្នក​ថតរូប និង​មន្ត្រី​បដិសណ្ឋារកិច្ច ដែល​តាម​ការ​ប៉ាន់ស្មាន​គឺ​មាន​ដល់​ខ្ទង់​ម៉ឺន​នាក់​នោះ​ផង​។ លោក វ៉ា​ត់ ចំរើន អះអាង​ថា ជាង​១​ម៉ឺន​នាក់​ដែល​សំដៅ​នេះ គ្រាន់តែ​ជា​យុវជន​ស្ម័គ្រចិត្ត​នៅ​ខាងក្រៅ​អ្នកជំនាញ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឱ្យ​រាប់​ទាំង​អ្នកជំនាញ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​នេះ​ទាំងមូល គឺ​មាន​មិន​តិច​ម៉ឺន​នាក់​ឡើយ ទើប​អាច​ដំណើរការ​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣ បាន​ដោយ​រលូន ។ នេះ​ជា​ការ​លើក​ឡើងជា​រឿយ​ៗ​របស់​មន្ត្រីជាន់ខ្ពស់​រូប​នេះ ក្នុង​កិច្ចប្រជុំ និង​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​បានដឹង ។

ជាមួយ​គ្នា​នេះ​លោក វ៉ា​ត់ ចំរើន ក៏​មាន​ប្រសាសន៍​ក្នុង​ន័យ​ប្ដេជ្ញា​ថា កម្ពុជាត្រូវ​តែ​ចេញពី​ចំណាត់​ថ្នាក់​លេខ​៨ ក្នុង​ចំណោម ១១​ប្រទេស ដែល​ធ្លាប់តែ​ទទួល​បាន ដើម្បី​ឈរ​លេខ​រៀង​ទី​៥ ឬ​ល្អ​ជាង​នេះ សម្រាប់​លទ្ធផល​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣ ។ លោក​ថា បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ជា​ពិសេស គឺ ស៊ី​ហ្គេ​ម​ពីរ​លើក ចុង​ក្រោយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ម៉ា​ឡេ​ស៊ីក្នុង​ឆ្នាំ​២០១៧ និង ស៊ី​ហ្គេ​ម នៅ​ហ្វី​លី​ពី​ន ឆ្នាំ​២០១៩ គឺ កម្ពុជា ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ៨ ដូច​ៗ​គ្នា​។

ដូច្នេះ​សម្រាប់​ឱកាស​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នៅ​ឆ្នាំ​២០២៣ គឺ​កម្ពុជា​នឹង​រុញ​ប្រទេស​៣​ទៀត ដែល​តែងតែ​នាំមុខ​កម្ពុជា​ឱ្យ​ឈរ​នៅ​ចំណាត់ថ្នាក់​ក្រោម​កម្ពុជា​វិញ​ម្ដង ដោយ​លោក​រំពឹង​ថា យុទ្ធសាស្ត្រ​ដែល​បាន​រៀបចំ ដ្បិតថា​មិន​ទាន់​ប្រាកដ​ពី​លទ្ធផល​១០០​ភាគរយ តែ​លោក​សង្ឃឹម​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ