ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​អូ​ប័​រ​ទៅ​រំដោះ​ភ្ញៀវ​ទេសចរ​ជាង​១ពាន់​នាក់​ជាប់​លើ​កោះ​រ៉ុ​ង​​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២០ ​កញ្ញា ឆ្នាំ​២០២០ កងកម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជនបាន​បញ្ចេញ​អូ​ប័​រ​តូច​ធំចំនួន​១៤​គ្រឿង ទៅ​ទទួលយក​ភ្ញៀវ​ទេសចរ​ជាង​១.០០០​នាក់ ដែល​កំពុង​ជាប់​នៅ​លើ​កោះ​រ៉ុ​ង​សន្លឹម​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយសារ​ព្យុះ​នូ​ល…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២០ ​កញ្ញា ឆ្នាំ​២០២០ កងកម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជនបាន​បញ្ចេញ​អូ​ប័​រ​តូច​ធំចំនួន​១៤​គ្រឿង ទៅ​ទទួលយក​ភ្ញៀវ​ទេសចរ​ជាង​១.០០០​នាក់ ដែល​កំពុង​ជាប់​នៅ​លើ​កោះ​រ៉ុ​ង​សន្លឹម​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយសារ​ព្យុះ​នូ​ល ដែល​បាន​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក ធ្វើ​ឱ្យ​ផ្ទៃសមុទ្រ​ពេញ​ដោយ​រលក​បោកបក់​យ៉ាង​ខ្លាំង មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បានឡើយ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​ថា ដោយសារ​រយៈពេល​៣​ថ្ងៃ​កន្លង​ទៅ​នេះ កម្ពុជា​ទទួល​រង​ឥទ្ធិពល​ព្យុះ​ទី​១១​ឈ្មោះ​នូ​ល ជា​ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្ដង ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ និង​សមត្ថកិច្ច​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹកជា​បណ្តោះ​អាសន្ន ដោយ​រង់ចាំ​អាកាសធាតុ​ល្អ​ឡើង​វិញ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ដោយ​ឃើញ​ធាតុអាកាស​ស្រឡះ​ល្អ ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត បាន​ទាក់ទង​ទៅ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដើម្បី​បញ្ជាក់​អំពី​ធាតុអាកាស​នេះ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា ធាតុអាកាស​ល្អ​អាច​ធ្វើ​ដំណើរ​បាន ឯកឧត្តម​អភិ​បាល ខេត្ត បាន​បញ្ជា​មក​កម្លាំង​នគរបាល សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ចេញ​ទូក​និង​អូ​ប័​រ​ជាង​១០​គ្រឿង ទៅ​ទទួលភ្ញៀវ​ទេសចរ​ជាង​១.០០០​នាក់​នោះ​ត្រឡប់​មក​លើ​ដី គោក​វិញ ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​បំផុត ។

លោកស្នងការ ជួន ណា​រិ​ន្ទ បាន​អះអាង​ថា នៅ​ពេល​អូ​ប័​រ​ជា​ច្រើន​គ្រឿង​ចេញ​ទៅ​ទទួល ភ្ញៀវ​ទេសចរ ក៏​មាន​នគរបាល​ទេសចរណ៍ និង​នគរបាល​ផ្លូវទឹក​អមដំណើរ​ផង​ដែរ ដើម្បី​ធានា​សុវត្ថិភាព ។ លោក​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ភ្ញៀវ​ទេសចរ​ទាំង​ជាង​១.០០០​នាក់​ដែល​ជាប់​នៅ​លើ​កោះ​នោះ បាន​ត្រឡប់​មក​ដីគោក​ដោយ​សុវត្ថិភាព​គ្រប់​ៗ​គ្នា​ហើយ ៕

អត្ថបទសរសេរ ដោយ