ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេស​ចិញ្ចឹម​បង្កង​ក្នុង​ស្រះ

13 ឆ្នាំ មុន

ដើម្បី​ចិញ្ចឹម​បង្កង​ដោយ​ជោគជ័យ ចាំ បាច់​ត្រូវ​យកចិត្ដទុកដាក់​លើក​ត្ដា​សំខាន់​៣ យ៉ាង គឺ ការ​រៀបចំ​ស្រះ ការ​គ្រប់គ្រង​គុណ ភាព​ទឹក និង​ការ​ផ្ដល់​ចំណី ។ រដូវ​កាល​ចិញ្ចឹម ៖ អាច​ចិញ្ចឹម​បាន​ពេញ​១ ឆ្នាំ អាស្រ័យ​ដោយ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ។ វិធីសាស្ដ្រ​ចិញ្ចឹម ៖ ការ​ចិញ្ចឹម​បង្កង​ក្នុង ស្រះ​មាន​៣​របៀប គឺ​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ តូច ឬ​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ ឧស្សាហកម្ម ។
-​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​តូច ឬ​ជា​លក្ខណៈ គ្រួសារ ៖ ជា​របៀប​ចិញ្ចឹម​ដែល​មិន​ចំណាយ ទុន​ច្រើន​លើ​ការ​ទិញ​សំភារ​មក​ប្រើប្រាស់ ចំណី និង​មិន​ទាមទារ​បច្ចេកទេស​ខ្ពស់ ។ ទិន្ន ផល​អាច​ទទួល​បាន​ពី​២០០​ទៅ​៤០០​គីឡូ ក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​ពី​៦ ទៅ​៨​ខែ ។
-​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម ៖ ស្រះ​ត្រូវ មាន​លក្ខណៈ​សម​ស្រប​តាម​បច្ចេកទេស ទាម ទារ​ឱ្យ​មាន​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម និង ចំណាយ​ទុន​ច្រើន ដូច​ជា​ការ​ទិញ​ពូជ និង ចំណី ។ ទិន្នផល​អាច​ទទួល​បាន​ពី​៦០០​ទៅ ១.៥០០​គីឡូក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​៦​ទៅ​៨​ខែ ។

ដើម្បី​ចិញ្ចឹម​បង្កង​ដោយ​ជោគជ័យ ចាំ បាច់​ត្រូវ​យកចិត្ដទុកដាក់​លើក​ត្ដា​សំខាន់​៣ យ៉ាង គឺ ការ​រៀបចំ​ស្រះ ការ​គ្រប់គ្រង​គុណ ភាព​ទឹក និង​ការ​ផ្ដល់​ចំណី ។ រដូវ​កាល​ចិញ្ចឹម ៖ អាច​ចិញ្ចឹម​បាន​ពេញ​១ ឆ្នាំ អាស្រ័យ​ដោយ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ។ វិធីសាស្ដ្រ​ចិញ្ចឹម ៖ ការ​ចិញ្ចឹម​បង្កង​ក្នុង ស្រះ​មាន​៣​របៀប គឺ​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ តូច ឬ​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ ឧស្សាហកម្ម ។
-​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​តូច ឬ​ជា​លក្ខណៈ គ្រួសារ ៖ ជា​របៀប​ចិញ្ចឹម​ដែល​មិន​ចំណាយ ទុន​ច្រើន​លើ​ការ​ទិញ​សំភារ​មក​ប្រើប្រាស់ ចំណី និង​មិន​ទាមទារ​បច្ចេកទេស​ខ្ពស់ ។ ទិន្ន ផល​អាច​ទទួល​បាន​ពី​២០០​ទៅ​៤០០​គីឡូ ក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​ពី​៦ ទៅ​៨​ខែ ។
-​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម ៖ ស្រះ​ត្រូវ មាន​លក្ខណៈ​សម​ស្រប​តាម​បច្ចេកទេស ទាម ទារ​ឱ្យ​មាន​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម និង ចំណាយ​ទុន​ច្រើន ដូច​ជា​ការ​ទិញ​ពូជ និង ចំណី ។ ទិន្នផល​អាច​ទទួល​បាន​ពី​៦០០​ទៅ ១.៥០០​គីឡូក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​៦​ទៅ​៨​ខែ ។
-​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា លក្ខណៈ​ឧស្សាហកម្ម ៖ ទាមទារ​ត្រូវ​ចំណាយ ទុន​ច្រើន​លើ​ការ​រៀបចំ​ស្រះ  ទិញ​កូន​បង្កង ពូជ​ចំណី ទិញ​សំភារ​ប្រើប្រាស់ ដូច​ជា​ម៉ាស៊ីន បូមទឹក ម៉ាស៊ីន​បង្កើន​អុក​ស៊ី​សែន​។​ល​។  ទីតាំង​ស្រះ​ចិញ្ចឹម​ទៀត​សោត​ត្រូវ​សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស មាន​ផ្ទៃដី​ធំ​ទូលាយ និង​អនុវត្ដ​បច្ចេកទេស​ខ្ពស់ ។ ទិន្នផល​អាច​*​ទទួល​បាន​ពី​២.០០០​ទៅ​៤.០០០​គីឡូក្រាម ក្នុង​១​រដូវ រយៈពេល​ពី​៦​ទៅ​៨​ខែ ។
១-​ការ​រៀបចំ​ស្រះ​សំរាប់​ចិញ្ចឹម
១-១​ទីតាំង​ជីក​ស្រះ
-​ស្រះ​គួរ​ជីក​នៅ​តំបន់​មាន​ប្រភព​ទឹក ពេញ​មួយ​ឆ្នាំ ជា​ប្រភេទ​ទឹកសាប ស្អាត​ល្អ គ្មាន​ជាតិពុល តំបន់​គ្មាន​ប្រើ​ថ្នាំ​កសិកម្ម និង គ្មាន​កាក​សំណល់​ពី​រោងចក្រ និង​អាច​ធ្វើការ ផ្លាស់​ប្ដូរ​ទឹកបាន​ដោយ​ងាយស្រួល ដោយ​ប្រើ ម៉ាស៊ីន​បូ​ប ឬ​អាច​បញ្ចូល​ទឹក​តាម​រយៈ​របប ទឹកជោរ​នាច ។ ហើយ​អាច​ជ្រើសរើស​ទីតាំង ចិញ្ចឹម​នៅ​តំបន់​ទឹកសាប ឬ​តំបន់​ទឹក​ភ្លាវ ដែល​មាន​កំហាប់​អំបិល​មិន​លើស​ពី​១០​ភាគ ពាន់ ។
-​ទីតាំង​ជីក​ស្រះ ជា​ប្រភេទ​ដី​ល្បាយ​ដីឥដ្ឋ ឬ​លាយ​ខ្សាច់​តិចតួច ដើម្បី​អាច​រក្សា​ទឹកបាន យូរ និង​គ្មាន​ជាតិ​ជូរ ។
-​ទីតាំង​ស្រះ ត្រូវ​នៅ​ក្បែរផ្លូវ​គមនាគមន៍ និង​ត្រូវ​មាន​អគ្គិសនី​គ្រប់គ្រាន់ ជា​ពិសេស សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ ទ្រាយ​ធំ ។
១-២-​លក្ខណៈ​ស្រះ
-​ស្រះ​ត្រូវ​មាន​រាង​ចតុកោណកែង​មាន ផ្ទៃក្រឡា​ចាប់ពី​១.០០០​ម៉ែត្រការ៉េ​ឡើង​ទៅ (​ឬ​អាច​មាន​ទំហំ​តូច​ជាង​នេះ​ក៏​បាន​ដែរ សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​តូច​) និង​មាន ជំរៅ​ទឹក​ពី​១.២​ទៅ​១.៥​ម៉ែត្រ ។ បាត​ស្រះ ត្រូវ​មាន​កំរិត​ជម្រាល​ទៅ​ជ្រុង​ម្ខាង ដើម្បី ងាយស្រួល​បញ្ចេញ​ទឹក​ចោល ។ នៅ​បាត ស្រះ​ត្រូវ​មាន​ជីក​ប្រឡាយ​សំរាប់​នាំ​ទឹក​ពី កន្លែង​បញ្ចូល​ទឹក​រហូត​ដល់​កន្លែង​បញ្ចេញ​ទឹក ចោល ។ ប្រឡាយ​គួរ​មាន​ទទឹង​ពី​២​ទៅ​៣ ម៉ែត្រ និង​ត្រូវ​មាន​ជំរៅ​ជ្រៅ​ជាង​បាត​ស្រះ​ពី ១០​ទៅ​១៥​សង្ទីម៉ែត្រ ។ បាត​ស្រះ ត្រូវ​មាន ភក់ ឬ​មមោក​តិច ។ ខ្នង​ភ្លឺស្រះ​ត្រូវ​មាន​ទំហំ យ៉ាងតិច​២​ម៉ែត្រ មាន​លក្ខណៈ​រឹង​មាំ​ល្អ គ្មាន រន្ធ​សត្វ​ផ្សេង​ៗ និង​មិន​ជ្រាប​ទឹក ។
-​ស្រះ​ចិញ្ចឹម​នីមួយ​ៗ ត្រូវ​មាន​ប្រព័ន្ធ បញ្ចេញបញ្ចូល​ទឹក ។ បំពង់​បញ្ចេញ​ទឹក ចោល​ត្រូវ​នៅ​ផ្នែក​ទាប​បំផុត ហើយ​បំពង់ បញ្ចូល​ទឹក​ត្រូវ​នៅ​ផ្នែក​ខាង​ទី​ខ្ពស់ ។
១-៣-​គុណភាព​ទឹក
បង្កង​ជា​ប្រភេទ​វា​រី​សត្វ​រស់​ក្នុង​មជ្ឈដ្ឋាន ទឹកសាប ប៉ុន្ដែ​វា​ក៏​អាច​រស់នៅ និង​ធំធាត់​បាន ក្នុង​តំបន់​ទឹក​ភ្លាវ ដែល​មាន​កំហាប់​អំបិល រហូត​ដល់​១០​ភាគ​ពាន់ ។ បង្កង​មាន​ចរិត​រស់ នៅ​ស្រទាប់​បាត ក្នុង​មជ្ឈដ្ឋាន​ទឹក​ស្អាត និង ត្រូវ​មាន​កត្ដា​គុណភាព​ទឹក​សំខាន់​ៗ​ផ្សេង ទៀត​ដូច​ខាងក្រោម ៖
-​សីតុណ្ហភាព ៖ សម​ស្រប​ពី​២២​ទៅ​៣២ អង្សា​សេ និង​ល្អ​បំផុត​ពី​២៦-៣០​អង្សា​សេ​។ បើសិនជា​សីតុណ្ហភាព​ទឹក​ក្រោម​១៦​អង្សា សេ ឬ​លើស​ពី​៤០​អង្សា​សេ ហើយ​កំរិត សីតុណ្ហភាព​ទឹក​នេះ​អូស​បន្លាយ​យូរថ្ងៃ​អាច ធ្វើ​ឱ្យ​បង្កង​ងាប់​បាន ។
-​កំរិត ផះ ឬ​កំរិត​ជាតិ​ជូរ ៖ សម​ស្រប មាន​ពី​៧​ទៅ​៨ ។ បង្កង​មិន​អាច​រស់នៅ​ក្នុង​ម មជ្ឈដ្ឋាន​ទឹក​ដែល​មាន​កំរិត ផះ ឬ​កំរិត​ជាតិ ជូរ​ក្រោម​៥ បាន​ឡើយ ។
-​កំហាប់​អំបិល ៖ កំហាប់​អំបិល​សម​ស្រប សំរាប់​ការ​លូតលាស់​របស់​បង្កង​មិន​លើស​ពី​៥ ភាគ​ពាន់ ។ ជា​ធម្មតា​បង្កង​ក៏​អាច​ធន់ និង រស់នៅ​បាន​ក្នុង​ទឹក​ដែល​មាន​កំហាប់​អំបិល រហូត​ដល់​២០​ភាគ​ពាន់ ប៉ុន្ដែ​ត្រូវ​បង្កើន​កំរិត  កំហាប់​អំបិល​នេះ​ឡើង​សន្សឹម​ៗ បើ​មិន ដូច្នេះ​ទេ​អាច​ធ្វើ​ឱ្យ​បង្កង​ងាប់​បាន ។
-​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ទឹក ៖ បង្កង​*​ចូល​ចិត្ដ​រស់នៅ​ក្នុង​មជ្ឈដ្ឋាន​ផ្ទៃ​ទឹកធំ​ទូលាយ ដែល​មាន​កំរិត​អុកស៊ីហ្សែន​លើស​ពី​៥​មី​ល្លី ក្រាម ក្នុង​១​លី​ត្រ និង​កំរិត​អុកស៊ីហ្សែន​តិច បំផុត​របស់​ង​ង្ក​ង​គឺ​៣​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ ។ កំរិត​អុកស៊ីហ្សែន​នេះ គឺ​ខ្ពស់​ជាង​កំរិត​អុក​ស៊ី សែន​នៃ​ប្រភេទ​ត្រី​ទឹកសាប ស្ទើរតែ​ទាំងអស់ ដែល​មាន​តែ​២​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ប៉ុណ្ណោះ ។ បើ​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ទឹក ទាប​ជាង​១.៥​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ធ្វើ​ឱ្យ បង្កង​ងើប​ក្បាល​លើ​ផ្ទៃ​ទឹក និង​ក្រោម​១.២ មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ធ្វើ​ឱ្យ​បង្កង​ងាប់ ។
-​កំរិត​រឹង​នៃ​ទឹក 9​ជា​ជឿ​៣​ប ៖ ទឹក​មាន កំរិត​រឹង​ពី​៥០-១០០​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ គឺ សម​ស្រប​សំរាប់​បង្កង ។
-​សារធាតុ​រ៉ែ (​លោហធាតុ​) ៖ បង្កង​មិន អាច​បន្ស៊ាំ​នឹង​សារធាតុ​រ៉ែ (​លោហធាតុ​) ទេ ជា​ពិសេស​គឺ​ជាតិ​ដែក ។ បរិមាណ​សារធាតុ​*​ដែក​មាន​០.១​ទៅ​០.២​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ​*​ទឹក ដែល​សម​ស្រប​សំរាប់​បង្កង បើ​លើស​ពី​៤*​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ នឹង​បង្ក​គ្រោះថ្នាក់​ដល់ បង្កង ។
១-៤-​សំភារ​ប្រើប្រាស់
អ្នក​ចិញ្ចឹម​បង្កង​ត្រូវ​មាន​ម៉ាស៊ីនបូមទឹក សំរាប់​ផ្លាស់​ប្ដូរ​ទឹក​តាម​ពេលវេលា​កំណត់ ឬ សំរាប់​ប្ដូរ​ទឹក​នៅ​ពេល​ទឹកស្រះ​អន់​គុណភាព​។ ម៉ាស៊ីនបូមទឹក​គួរ​មាន​ទំហំ​ល្មម ដើម្បី​ងាយ ស្រួល​ចល័ត និង​ដឹក​ជញ្ជូន ។
១-៥-​ការ​រៀបចំ​ស្រះ
ការ​រៀបចំ​ស្រះ ជា​កត្ដា​សំខាន់​ដែល​ត្រូវ យកចិត្ដទុកដាក់ ដើម្បី​បង្កើត​មជ្ឈដ្ឋាន​សម ស្រប​សំរាប់​ការ​លូតលាស់​របស់​បង្កង ។ ការ រៀបចំ​ស្រះ​មាន​របៀប​ដូច​ខាងក្រោម ៖
-​សំអាត​ស្មៅ កំទេចកំទី​ក្នុង​ស្រះ និង សំអាត​រុក្ខជាតិ​ដែល​មាននៅ​ជុំវិញ​ភ្លឺស្រះ។ បូម​ពង្រីង​ស្រះ​ចាប់​ត្រី​ល្អិត ត្រី​កាច (​ដូច​ជា ត្រី​រ៉ស់ ផ្ទក់ អណ្ដែង ក្រាញ់​។​ល​។​) និង​អន្ទង់ ពស់ កង្កែប​ចេញ។
-​ចំពោះ​ស្រះ​ចាស់​ត្រូវ​ស្ដារ​ល្បាប់​ភក់​បាត ស្រះ​ចេញ ដើម្បី​បំបាត់​មេរោគ ឧស្ម័ន​ពុល ដោយ​រក្សា​ទុក​កំរាស់​ល្បាប់​ភក់​ពី​១០​ទៅ​១៥ សង្ទីម៉ែត្រ ។
-​ត្រូវ​ជួសជុល​ភ្លឺស្រះ​ឱ្យ​បាន​មាំ​ល្អ លប់​រន្ធ ឬ​ប្រហោង​ផ្សេង​ៗ​នៅ​តាម​ភ្លឺស្រះ ។ ភ្លឺស្រះ ត្រូវ​មានកំ​ពស់​ខ្ពស់​ជាង​ទឹកស្រះ​យ៉ាងតិច​០.៥ ម៉ែត្រ ។
-​ក្រោយ​ពី​ស្ដារ​ល្បាប់​ភក់​រួច ត្រូវ​ហាល ស្រះ​ពី​២​ទៅ​៧​ថ្ងៃ ដើម្បី​បំ​ភាយ​ឧស្ម័ន​ពុល ផ្សេង​ៗ ដូច​ជា​អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ 9​ះ​២​្សប អា​ម៉ូ ញ៉ាក់ 9​ណះ​៣​ប មេតាន 9​ជះ​៤​ប​…​ចេញពី​ស្រះ ។ បើ​ស្រះ​មាន​ជាតិ​ជូរ​មិន​គួរ​ហាលថ្ងៃ​យូរ​ពេក ទេ ។
-​ការ​បាច​កំបោរ​បាត​ស្រះ ៖ ប្រើ​កំបោរ​ស បាច​ឱ្យ​សព្វ​បាត​ស្រះ ដើម្បី​សំលាប់​មេរោគ និង​កែ​លំអ​កំរិត ផះ ឬ​កំរិត​ជាតិ​ជូរ​នៃ​ទឹក ។ ចំពោះ​ស្រះ​ថ្មី ត្រូវ​បាច​កំបោរ​ក្នុង​បរិមាណ​ពី​៣ ទៅ​៥​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ និង ចំពោះ​ស្រះ​ចាស់​គួរ​ប្រើ​កំបោរ​ក្នុង​បរិមាណ​ពី ៧​ទៅ​១០​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ។
-​ការ​ដាក់​ជី ៖ ក្រោយ​ពេល​រៀបចំ​ស្រះ​រួច ត្រូវ​ដាក់​ជី​ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​។ ប្រភេទ​ជី​ដែល​ល្អ គឺ​ជី​លាមក​សត្វ​មាន់ ទា និង​ជ្រូក ។​ល​។ ក្នុង​បរិមាណ​ពី​២៥​ទៅ​៣០ គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ។ បើសិនជា គ្មាន​ជី​លាមក​សត្វ យើង​ក៏​អាច​ប្រើ​ជីគីមី ណ​ភ​គ ក្នុង​បរិមាណ​ពី​២​ទៅ​៤​ក្រាម ក្នុង​១ ម៉ែត្រគូប ដោយ​ត្រូវ​ត្រាំ​ជី​ក្នុង​ទឹក​ឱ្យ​រលាយ គ្រាប់​អស់​សិន រួច​បាច​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ ។
-​ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ ៖ ក្រោយ​ពេល ដាក់​ជី​រួច​បាន​១​ថ្ងៃ យើង​ត្រូវ​បញ្ចូល​ទឹក​ក្នុង ស្រះ​ឱ្យ​បាន​ពី​៣០​ទៅ​៤០​សង្ទីម៉ែត្រ​។ ក្រោយ  ពី​បាច​ជី​រួច រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ រុក្ខជាតិ ប្លង់តុង​បាន​កើត​មាន​ដែល​ធ្វើ​ឱ្យ​ទឹកស្រះ​មាន ពណ៌​បៃតងខ្ចី រួច​យើង​ត្រូវ​បញ្ចូល​ទឹក​បំពេញ ស្រះ ។
ចំណាំ ៖ ពេល​បញ្ចូល​ទឹក​ក្នុង​ស្រះ ត្រូវ ច្រោះ​នឹង​ស្បៃ​ក្រឡា​ល្អិត​ទំហំ​០.៥​មី​ល្លី​ម៉ែត្រ ដើម្បី​ការពារ​ត្រី​ល្អិត កំពឹស និង​សត្វ​ចង្រៃ ផ្សេង​ៗ​ចូល​ក្នុង​ស្រះ​ដែល​បាន​រៀបចំ​ហើយ ។
-​ត្រូវ​រៀបចំ​មែកឈើ ឬ​ឫស្សី​ដោយ​ចង ជា​បាច់​ដាក់​នៅ​បាត​ស្រះ​សំរាប់​ជា​ជំរក​នៅ ពេល​បង្កង​សក ។ ម្យ៉ាងទៀត យើង​អាច ដាក់​បន្ថែម​រុក្ខជាតិ​ទឹក​ដូច​ជា ចក ត្រកួន ដើម្បី​ជា​ចំណី​បន្ថែម និង​ជា​ជំរក​សំរាប់​បង្កង​។ បន្ទាប់​មក​ត្រូវ​ត្រៀមលក្ខណៈ​លែង​កូន​បង្កង ពូជ​ក្នុង​ស្រះ ដែល​បាន​រៀបចំ​ហើយ​នោះ ។
២-​ការ​ជ្រើសរើស​កូន​បង្កង​ពូជ និង របៀប​លែង
២-១-​ការ​ជ្រើសរើស​កូន​បង្កង​ពូជ
ដើម្បី​ចិញ្ចឹម​បង្កង​ឱ្យ​ទទួល​បាន​គុណភាព ល្អ យើង​ត្រូវ​យកចិត្ដទុកដាក់​ចំណុច​សំខាន់​ៗ ដូច​ខាងក្រោម ៖
-​គួរ​ទិញ​កូន​បង្កង​ពូជ​ពី​កសិដ្ឋាន​ផលិត​ពូជ ដែល​មាន​ទំនុកចិត្ដ និង​មាន​លិខិតបញ្ជាក់​អំពី គុណភាព ។ បើសិន​មាន​លទ្ធភាព​យើង​គួរ ជ្រើសរើស​យក តែ​កូន​បង្កង​ពូជ​ឈ្មោល​សុទ្ធ សំរាប់​ដាក់​ចិញ្ចឹម ពីព្រោះ​វា​លូតលាស់លឿន ។
-​ម្យ៉ាងទៀត ត្រូវ​ជ្រើសរើស​កូន​បង្កង ពូជ​ដាក់​ចិញ្ចឹម​ឱ្យ​មាន​ប្រវែង​ចាប់ពី​៣​ស​ង្ទី ម៉ែត្រ​ឡើង​ទៅ ដែល​មាន​ទំហំ​ប៉ុនគ្នា មាន សុខភាព​ល្អ គ្មាន​របួស​ស្នាម និង​មាន​ពុកមាត់ ជើង និង​តង្កៀប​គ្រប់គ្រាន់ ។
លក្ខណៈ​សំគាល់​កូន​បង្កង​មាន​សុខភាពល្អ ៖
-​ជា​ទូទៅ គឺ​ពុកមាត់​របស់​វា​ជា​និច្ចកាល មាន​លក្ខណៈ​ស្របគ្នា ។ បើសិនជា​ពុកមាត់ របស់​វា​មាន​រាង​ជា​អក្សរ​វ៉េ 9​្វ​ប បញ្ជាក់​ថា កូន​បង្កង​មាន​សុខភាព​ខ្សោយ ។
-​មាន​សកម្មភាព​ហែល​រហ័សរហួន ។ នៅ​ពេល​ផ្ដាច់​ចរន្ដ​ខ្យល់​អុកស៊ីហ្សែន កូន​*​បង្កង​មាន​សុខភាព​ល្អ តែងតែ​ឡើង​មក​ផ្នែក​*​ខាងលើ​នៃ​ផ្ទៃ​ទឹក ។
-​ម្យ៉ាងទៀត កូន​បង្កង​មាន​សុខភាព​ល្អ គឺ គេ​សំគាល់​នៅ​លើ​ដងខ្លួន​របស់​វា មាន​ពណ៌ ខៀវ​ថ្លា ។ ចំពោះ​កូន​បង្កង​មាន​ជំងឺ គឺ​ដងខ្លួន របស់​វា​មាន​ពណ៌​ស​ស្រអាប់ ហើយ​គំរប​*​កំផ្លៀង​របស់​វា​មាន​ពណ៌​ខ្មៅ ។
២-២-​របៀប​លែង​កូន​បង្កង​ដាក់​ចិញ្ចឹម
-​មុន​ពេល​លែង​កូន​បង្កង ត្រូវ​ធ្វើការត្រួត​ពិ​​និត្យ​គុណភាព​ទឹកស្រះ​ជា​មុន​សិន ។ បើសិនជា​ទឹកស្រះ​មាន​លក្ខណៈ​ល្អ ក្រោយពេល​ស្រះ​បាន​រៀបចំ​ហើយ គឺ​យើង​អាច​លែងកូន​បង្កង​ចូល​ស្រះ​បាន ។
-​ក្នុង​ករណី​ដែល​កូន​បង្កង​ពូជ​ដឹក​ជញ្ជូន ដោយ​ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក និង​មាន​បញ្ចូលខ្យល់​អុកស៊ីហ្សែន ។ មុន​នឹង​លែង​កូន​បង្កង​​ចូល​ក្នុង​ស្រះ យើង​ត្រូវ​ត្រាំ​ថង់​កូន​បង្កង​ក្នុង​​ទឹកស្រះ​រយៈពេល​ពី​១០​ទៅ​១៥​នាទី​ជា​មុន​​សិន ដើម្បី​ឱ្យ​សីតុណ្ហភាព​ទឹក​ក្នុង​ថង់​បន្ស៊ាំ​នឹងសីតុណ្ហភាព​ទឹក​ក្នុង​ស្រះ ។ បន្ទាប់​មក ទើ យើង​ចាប់ផ្ដើម​បើក​មាត់​ថង់​ឱ្យ​កូន​បង្កង ហែល​ចេញ​តាម​សំរួល ។ គេ​ត្រូវ​លែង​កូន​​បង្កង​ចំងាយ​ប្រហែល​២​ម៉ែត្រ​ពី​មាត់​ស្រះ ដើម្បី​ចៀសវាង​កុំឱ្យ​វា​លោត​ឡើង​លើ​មាត់ ស្រះ ។ ត្រូវ​លែង​កូន​បង្កង​នៅ​ពេល​អាកាស ធាតុ​ត្រជាក់ ជា​ពិសេស​គឺ​នៅ​ពេល​ព្រឹក ។
-​ដង់ស៊ីតេ​ដាក់​ចិញ្ចឹម ៖ សំរាប់​ការ​ចិញ្ចឹម ជា​លក្ខណៈ​គ្រួសារ ដង់ស៊ីតេ​កូន​បង្កង​ដាក់ ចិញ្ចឹម​មាន​ពី​៣​ទៅ​៥​ក្បាល ក្នុង​១​ម៉ែត្រ
កា​រ៉េ ។ សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​មាន​ពី​៥​ទៅ​៧ ក្បាល​ក្នុង​១​ម៉ែត្រការ៉េ និង​សំរាប់​ការ​ចិញ្ចឹម ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ​ឧស្សាហ កម្ម​បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​គឺ​ពី​១២​ទៅ ១៥​ក្បាល ក្នុង​១​ម៉ែត្រការ៉េ​ទឹកស្រះ ។ (នៅមានត)