ហាងឆេងលុយរៀលខ្មែរមានកម្លាំងជាងលុយដុល្លារសាំងហ្គាពួរ


រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានកម្លាំងខ្លាំងជាងប្រាក់ដុល្លារសាំងហ្គាពួរ ដែល ១ដុល្លារសាំងហ្គាពួរ ទិញចូលត្រឹមតែ ៣០០០ រៀល ហើយលក់ចេញតែ ៣០៣០ រៀល ប៉ុណ្ណោះ ខណៈដែលកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣០០៩ រៀល និងលក់ចេញ ដល់ទៅ ៣០៣៩ រៀលឯណោះ ។

ក្នុងថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយ ចំនួនដែលក្នុងនោះរួមមាន៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៨៥ រៀល និង ១អឺរ៉ូ ទិញចូល ៤៨០៥ រៀល លក់ចេញ ៤៨៥៣ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៥៤ រៀល ហើយលក់ចេញ ២៩៨៣ រៀល ។

ទន្ទឹមនេះប្រាក់យន់ចិន ១យន់ ទិញចូល ៦០០ រៀល លក់ចេញ ៦០៦ រៀល ក្នុងពេលដែ ល ១០០យ៉េនជប៉ុន ទិញចូល ៣៩០១ រៀល លក់ចេញ ៣៩៤០ រៀល ចំពោះប្រាក់វុនកូរ៉េ ១០០វុន ទិញចូល ៣៥១ រៀល លក់ចេញ ៣៥៥ រៀល ។ ដោយឡែកប្រាក់បាតថៃ ១បាត ទិញចូល ១៣០ រៀល លក់ចេញ ១៣២ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ