ហេតុ​អ្វី​បានជា​ព្រះពុទ្ធ​មិន​បញ្ញត្តិ​សិក្ខាបទ​មុន​ហេតុការណ៍ ?


យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ថា ព្រះពុទ្ធ​ទាំងឡាយ​ទ្រង់​មិន​ដែល​បញ្ញត្តិ​សិក្ខាបទ​មុន​ហេតុការណ៍​នោះ​ទេ ព្រោះ​ព្រះ​អង្គការ​ពារ​ការ​តិះដៀល​អំពី​អ្នកស្រុក​ថា កាល​សាវក​តាំងនៅ​ជា​ប្រក្រតី​ហើយ​នោះ ហេតុ​អ្វី​ក៏​ព្រះ​សមណគោតម​ទ្រង់​បញ្ញត្តិ​សិក្ខាបទ ?

ការ​បញ្ញត្តិ​សិក្ខាបទ​មុន​ហេតុ​ការ​ណ៏​កើតឡើង​រមែង​ជា​ទោស ប្រៀប​ដូច​ជា​ការ​ដាក់​ថ្នាំ​ដល់​បុគ្គល​ដែល​មិន​ទាន់​ឈឺ យ៉ាងណាមិញ កាល​ពួក​សាវក​មិន​ទាន់​មាន​កំហុស បើ​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ​សិក្ខាបទ​ឡើង ក៏​នឹង​បាន​ទទួល​ការ​ជំទាស់​តិះដៀល​យ៉ាង​ដូច្នោះ​ដែរ ។

ហេតុនេះ​លុះត្រាតែ​ពួក​សាវក​ប្រព្រឹត្ត​មាន​កំហុស​ហើយ ទើប​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ​សិក្ខាបទ​ឡើង ប្រៀប​ដូច​កាល​រោគ​កើតឡើង​ហើយ ទើប​គ្រូពេទ្យ​ឆ្លាត​ដាក់​ថ្នាំ​ព្យាបាល​ឱ្យ​ត្រូវ​នឹង​ជំងឺ​ដូច្នោះ​ឯង ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ