ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៩ ខែកញ្ញា កម្ពុជា​នឹង​មាន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ស្ថានភាព អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ស្ថានភាព អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ កម្ពុជា​នឹង​មាន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន ជា​ពិសេស​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល ។

ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា តាម​រយៈ​តាមដាន​នៃ​កា​រវិ​វត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ ឃើញ​ថា នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​អូស​បន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ។ ដែល​ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ ១- បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។

២- បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។

៣ -​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥ -២៧°C
និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។

ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់ កន្ត្រាក់ ដែល​អាច​កើត​មាន ជា​ពិសេស​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល ។ ដោយឡែក ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់សមុទ្រ អ្នកនេសាទ និង អ្នកដំណើរ​សមុទ្រ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ចាប់ពី​ថ្ងៃ​ទី ២៤-២៧ ខែកញ្ញា ឆ្នាំ​២០២០ ៕