សាខា​កាកបាទក្រហម​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​អំណោយ​សប្បុរសជន


ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះ​សីហ​នុ ឯកឧត្តម គួ​ច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា បាន​ទទួល​អំណោយ​សប្បុរសធម៌ ពី​សប្បុរសជន​រួម​មាន​៖ ព្រះ​តេជគុណ ប៊ុ​ន ណេ​ង ចៅអធិការ​វត្ត​ឥន្ទ​ញាណ ខេត្ត​ព្រះ​សីហ​នុ បាន​ឧបត្ថម្ភ​អង្ករ ២​តោន​, មី​១១០​កេស​តូច​, ទឹកត្រី ទឹកស៊ីអ៊ីវ ៨០​យួរ​, សម្ភារ​ផ្ទះបាយ ៦០​ឈុត និង​ថវិកា​ចំនួន ៤.០០០.០០០​រៀល (​បួន​លាន​រៀល​)​។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ឈិ​ន ច័ន្ទ​ពណ៌ និ​លោក​ជំទាវ បាន​ឧបត្ថម្ភ មី​៥០​កេស​ធំ (៣០០​កេស​តូច​), ទឹក​សុទ្ធ ៥០​យួរ​, ផួយ ១៦៥, អាវ ៧៥​អាវ​។ ឯកឧត្តម​ប្រធាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះ​តេជគុណ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ និ​លោក​ជំទាវ ដែល​បាន​ឧបត្ថម្ភ​ថវិកា និង​សម្ភារ គ្រឿង​ឧបភោគ បរិភោគ ដល់​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​» ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដែល​ជួប​ការ​លំបាក ដោយ​គ្រោះ​ធម្មជាតិ និង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ៕ ដោយ ៖ ហ៊ុយ ចាន់​ធួន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ