អ្នកស្រី រស់ សុភាព ៖ កុំ​ទម្លាក់​កំហុស​លើ​ស្រា ពេល​ប្រើ​ហិង្សា​លើ​ស្ត្រី និង​កុមារ


រាជធានី​ភ្នំពេញ ៖ រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​ហាក់​កម្រើក​ខ្លាំង ជា​ពិសេស​រូបភាព​ហិង្សា​ខ្លះ​បាន​ឈាន​ដល់​ការ​សម្លាប់​ស្ត្រី​ជា​គូស្នេហ៍ ឬ​អតីត​ប្រពន្ធ រួច​ចង​.​ក សម្លាប់​ខ្លួន​តាម​ក្រោយ និង​មាន​ករណី​ខ្លះ​ទៀត​បុរស​ជា​សង្សារ​បាន​ប្រើ​ហិង្សា​វាយដំ​លើ​រាង​កាយ​ស្ត្រី ឬ​ដាល់​ឲ្យ​ខៀវ​ភ្នែក​ជាំមុខ ដោយសារ​តែ​រឿង​មិន​ជួយ​ចេញ​លុយ​ថ្លៃ​ផឹកស៊ី ឬ​ក៏​ដោយសារ​ប្រច័ណ្ឌ ហើយ​ករណី​ខ្លះ ដោយ​ជន​បង្ក​ខ្លះ​បាន​ទម្លាក់​កំហុស​ទៅ​លើ​ស្រា​ថា មក​ពី​ស្រវឹងស្រា ឬ​ក៏​ដោយសារ​តែ​កត្តា​ផ្សេង​ៗ ។

លោកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេ​ន​ឌ័​រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ហៅ​កាត់​ថា (GADC) បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា វា​ពិតជា​មាន​កត្តា​ច្រើន​ក្នុង​ពេលវេលា​នេះ ដែល​ងាយស្រួល​ណាស់ បណ្តាល​ឱ្យ​ចិត្ត​មនុស្ស​ក្លាយជា ការ​មិន​គិតគូរ​ឱ្យ​បាន​វែង​ឆ្ងាយ ដែល​ងាយ​បង្ក​ហិង្សារ​ទៅ​លើ​គ្រួសារ ដៃគូ​ស្នេហា​ក៏​ដូច​ជា អ្នក​ដទៃ ជាដើម ជា​ពិសេស​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គឺ​មាន​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​នៃ​អំពើ​ហិង្សា​ឈាន​ដល់​ការ សម្លាប់​ស្ត្រី​ជា​ច្រើន​រូប រួម​ទាំង​ការ​រំលោភ​សម្លាប់​ក្មេង​ស្រី នៅ​ភ្នំពេញ​ផង​ដែរ ខណៈ​ជំងឺឆ្លង​កូ​វី​ដ ១៩ ក៏​មិន​ទាន់​ផុតរលត់​ពី​កម្ពុជា និង​ពិភពលោក​ទាំងមូល ។

លោកស្រី រស់ សុភាព បាន​មាន​ប្រសាសន៍​បន្ត​ថា «​យើង​អាច​និយាយ​បាន​ថា ការ​ប្រើប្រាស់​ហិង្សា​លើ​កុមារ និង​ស្ត្រី ក៏​អាច​បណ្តាល​មក​ពី​វិបត្តិ​កូ​វី​ដ​១៩​ដែរ ដោយសារ​មានការ​កំរិត​នៃ​ការ​ទំនាក់ទំនង និង​រឿង​សេដ្ឋកិច្ច​គ្រួសារ​នេះឯង ដែល​បណ្តាល​ឱ្យ​មនុស្ស​ថប់​ៗ​អារម្មណ៍ ។ ការ​ប្រើ​ហិង្សា​ខ្លះ​ក៏​អាច​បណ្តាល​មក​ការ​រក​ប្រាក់​ចំណូល​មិន​បាន​ដែរ ជួនកាល​ការ​មាន​បន្ទុក​ច្រើន​ក្នុង​គ្រួសារ ហើយ​ក្នុងអំឡុងពេល​នេះ​កំពុង​ផ្ទុះ​ជំងឺ​នេះ​ទៀត ដូចនេះ​វា​ធ្វើ​ឱ្យ​អ្នកមាន​បន្ទុកគ្រួសារ មានការ​ស្មុគស្មាញ​ទើប​ក្រពុលមុខ​អ៊ីចឹង​ទៅ ក៏​អាច​បង្កើត​ជា​ហិង្សា​នេះ​ដូច​គ្នា​»​។

លោកស្រី​បាន​បន្ត​ថា «​វា​ក៏​អាច​និយាយ​បាន​ថា ជា​អត្ត​ច​រិ​ករប​ស់មនុស្ស​នោះ ហើយ​ខ្ញុំ​ជឿជាក់​ថា មិន​អាច​មក​ពី​ស្រា​បៀរ​នោះ​ទេ ។ ហើយ​ប្រសិនបើ​យើង​ម្នាក់​ៗ​នៅ​តែ​គាំទ្រ​ថា ការ​ប្រើ​ហិង្សា ឬ​ហិង្សា​កើតឡើង ដោយសារ​ស្រា​ទេ កុំ​ប្រកាន់​អី អា​នឹង​នេះ​ហើយ​ដែល​ចេះ​តែ​ធ្វើ​ឱ្យ​មនុស្ស​កើត​ទៅ​ជា​ទំលាប់​ប្រើ​ហិង្សា​នេះឯង​» ។

លោកស្រី​បាន​បន្ត​ថា លោកស្រី​បាន​កត់សម្គាល់​ឃើញ​ថា ការ​អប់រំ​ពី​សីលធម៌​ក្នុង​សង្គម​ជាដើម ក៏​ដូច​ជា ស្ងាត់​តិច​ៗ​ដែរ ដូចនេះ​នៅ​ពេល​ដែរ​យើង​មិន​មានការ​អប់រំ​អំពី​សីលធម៌​ក្នុង​អីហ្នឹង គឺ​មិន​ពញ្ញាក់​អារម្មណ៍ (​មនុស្ស​) ឱ្យ​ងាក​មក​មានការ​គិតពិចារណា មុន​ធ្វើ​អ្វីមួយ​ឡើយ ។ លោកស្រី​ក៏​បាន​សំណូមពរ​ឱ្យ​មានកម្ម​វិធី​អប់រំ​ឲ្យ​បាន​ច្រើន​ផង​ដែរ នៅ​ក្នុង​បណ្តាញ​សង្គម ដោយ​លោកស្រី​ជឿជាក់​ថា រាជរដ្ឋាភិបាល​ពិតជា​អាច​ធ្វើ​បាន ព្រោះ​លោកស្រី​បាន​កោតសរសើរ​ថា រាជរដ្ឋាភិបាល​ក្នុង​ពេល​កូ​វី​ដ​១៩​នេះ​បាន​អប់រំ​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​មាន​សមត្ថភាព​ទៀត​ក្នុង​ការ​បញ្ជូន​សារ​អប់រំ​អំពី​ជំងឺឆ្លង និង​ការ​គ្រប់គ្រង និង​ព្យាបាល​អ្នក​កើត​ជំងឺ​កូ​វី​ដ ១៩ បាន​យ៉ាង​ល្អ ។

លោកស្រី​បាន​បន្ត​ថា ការ​អប់រំ​អំពី​ហិង្សា​នេះ គួរតែ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​វិទ្យុ ទូរទស្សន៍ បណ្តាញ​សង្គម​នានា ឱ្យ​បាន​ច្រើន​ជាង​មុន ជា​ជាង​ការ​ផ្សព្វផ្សាយ​ទៅ​លើ​ពាណិជ្ជកម្ម​ដូច​ជា បារី ឬ​ស្រា​បៀរ​ជាដើម ។ លោកស្រី រស់ សុភាព បាន​មាន​ប្រសាសន៍​បន្ត​ថា «​យើង​ដឹង​ហើយ​នៅ​តាម​ដងផ្លូវ ឬ​ប៉ា​ដា​ធំ​ៗ​សុទ្ធតែ​ផ្សព្វផ្សាយ​ទៅ​លើ​គ្រឿង​អស់​នឹង​នៅ​ស្រុក​គេ​សូ​ម្បី​តែ​ទូរទស្សន៍​គេ​មិន​ដាក់​ផង គេ​មិន​ដាក់​ផ្សព្វផ្សាយ​តែ​ម្តង ។

បើ​ទោះបីជា​មានការ​លក់ (​ស្រា​)​ក្តី ប៉ុន្តែ​មិន​មានការ​ផ្សព្វផ្សាយ​នោះ​ទេ ដូចនេះ​យើង​គួរតែ​មានការ​ផ្សព្វផ្សាយ​ទៅ​លើ​សារ​អប់រំ​ច្រើន​ជាង (​ស្រា​) ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ