ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណួរ​ពិសេស​សម្រាប់​ស្វែងរក​បេក្ខជន​ដែល​ឈានមុខ​គេ !

3 ឆ្នាំ មុន

វា​មិន​ងាយស្រួល​ឡើយ​ក្នុង​ការ​ស្វែងរក​មនុស្ស​ដែល​មាន​សមត្ថភាព និង​ទេព​កោសល្យ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ស្វែងរក​ការងារ​ក្នុង​ទីផ្សារ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ ។ ពេល​ដែល​ល្អ​មួយ​ក្នុង​ការ​ជួយ​បែងចែក​អ្នក​ដែល​ឈានមុខ​គេ​គឺ​ពេល​សម្ភាសន៍ ។ ខាងក្រោម​នេះ គឺជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​សួរ​ពេល​សម្ភាសន៍​ដើម្បី​រកបាន​បេក្ខជន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ ៖ ១….

វា​មិន​ងាយស្រួល​ឡើយ​ក្នុង​ការ​ស្វែងរក​មនុស្ស​ដែល​មាន​សមត្ថភាព និង​ទេព​កោសល្យ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ស្វែងរក​ការងារ​ក្នុង​ទីផ្សារ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ ។ ពេល​ដែល​ល្អ​មួយ​ក្នុង​ការ​ជួយ​បែងចែក​អ្នក​ដែល​ឈានមុខ​គេ​គឺ​ពេល​សម្ភាសន៍ ។ ខាងក្រោម​នេះ គឺជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​សួរ​ពេល​សម្ភាសន៍​ដើម្បី​រកបាន​បេក្ខជន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ ៖

១. ចូរ​រៀបរាប់​ពី​ពេល​ដែល​អ្នក​ទទួល​បាន​មតិ​ស្ថាបនា​ដែល​ធ្វើ​ឲ្យ​អ្នក​បាក់ទឹកចិត្ត ?
ប្រសិនបើ​បេក្ខជន​មិន​ធ្លាប់​មានបទពិសោធន៍​នេះ​ទេ មាន​ន័យ​ថា​ពួក​គេ​មិន​ទាន់​មានបទពិសោធន៍​គ្រប់គ្រាន់​នៅឡើយ​ទេ ។ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​សង្កេត​ថា​ពួក​គេ​បញ្ចប់​ចម្លើយ​ខ្លួន​យ៉ាងដូចម្តេច ។ មនុស្ស​ដែល​បញ្ចប់​ចម្លើយ​ដោយ​បកស្រាយ​ពី​ការ​ដែល​ពួក​គេ​បាន​ក្រោកឈរ​ពី​បទ​ពិសោធន៍​នោះ​បាន​គួរតែ​មាន​អាទិភាព​ជាង​អ្នក​ដទៃ ។

២. តើ​អ្នក​អាច​រៀបរាប់​ពី​ពេល​មួយ​ដែល​អ្នក​ជោគជ័យ​ក្នុង​ការងារ​ទេ ?
ប្រសិនបើ​បេក្ខជន​មិន​មាន​អ្វី​ចែករំលែក មាន​ន័យ​ថា​ពួក​គេ​មិន​មាន​ទឹកចិត្ត​ក្នុង​ការងារ​របស់​ពួក​គេ​ទេ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​គួរតែ​ព្យាយាម​រក​ចម្លើយ​ដែល​បាន​លើក​ឡើង​ពី​អ្នក​ដទៃ ។ មនុស្ស​ដែល​មិន​លើក​ឡើង​ពី​ការ​ចូលរួម​របស់​អ្នក​ដទៃ​ក្នុង​ការ​ជោគជ័យ​របស់​ពួក​គេ គឺជា​ជម្រើស​ដែល​គួរតែ​ចៀសវាង ។

៣. មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​ការងារ​មួយ​នេះ?
បេក្ខជន​ដែល​មាន​សមត្ថភាព​មិន​តែងតែ​ដាក់​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ទៅ​គ្រប់កន្លែង​ទេ ។ ពួក​គេ​មាន​គោលដៅ​ច្បាស់លាស់​មុន​ពេល​សម្រេចចិត្ត​ក្នុង​ការ​ដាក់​ពាក្យ ។ អ្នក​ក៏​គួរតែ​ស្តាប់​ពី​ការ​ដែល​ពួក​គេ​ព្យាយាម​ត​ភ្ជាប់​ការងារ​ដែល​ពួក​គេ​កំពុង​ដាក់​ពាក្យ​ជាមួយនឹង​គោលដៅ​ក្នុង​ជីវិត​និង​ក្នុង​អាជីព​ដែរ ។

៤. ចូរ​រៀបរាប់​ពេល​ពេល​ដែល​អ្នក​បាក់ទឹកចិត្ត​នៅ​កន្លែង​ការងារ ?
អ្នក​ត្រូវ​ស្វែងរក​ភាពរឹងមាំ​ព្រោះ​អ្នក​ទាំងនេះ​មិន​ងាយ​ចុះចាញ់​ទេ ។ អ្នក​គួរតែ​ជៀសវាង​ផ្តល់​ឱកាស​ការងារ​ដល់​អ្នក​ដែល​មិន​ទទួលស្គាល់​ថា​ខ្លួន​ធ្លាប់​មានបទពិសោធន៍​នេះ ។ ក្រៅពី​នេះ​ហើយ អ្នក​គួរតែ​ព្យាយាម​រក​មនុស្ស​ដែល​បាន​រៀបរាប់​ពី​ជំនាញ​ទន់​ដែល​ពួក​គេ​បាន​ប្រើ​ដើម្បី​ប្រឈម​មុខ​នឹង​បទ​ពិសោធន៍​នោះ ដូច​ជា​ទំនាក់ទំនង ការ​ដោះស្រាយ​បញ្ហា និង​ជំនាញ​ដឹកនាំ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ