អ្នកស្រុក​ជា​៤០០​នាក់​មក​ពី​ខេត្ត​៤ តវ៉ា​បញ្ហា​ដី​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន


រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រុស ស្រី ប្រមាណ​ជា​ជាង​៤០០​នាក់ មក​ពី​តាម​បណ្តា​ខេត្ត​ចំនួន​៤​ផ្សេង​ៗ​គ្នា គឺ​ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជា​យូរ​ច្រើន​ខែ​ឆ្នាំ​កន្លង​ហើយ ដោយ​ខ្លះ​ជាមួយនឹង​ក្រុមហ៊ុន ខ្លះមក​សួរនាំ​រឿង​សុំ​ធ្វើ​ផ្លូវ និង​មួយ​ចំនួន​ទៀត​មក​សុំ​ដី​សម្បទាន​រដ្ឋ​រស់នៅ ហើយ​នៅ​មិន​ទាន់​មាន​ដំ ណោះ​ស្រាយ​ដោះ​មិន​ចេញ​នោះ ក៏​បាន​លើកគ្នា​មក​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ធ្វើការ​សួរនាំ​ញត្តិ​ចាស់​របស់​ពួក​គាត់ និង​ម្យ៉ាងទៀត​ពួក​គាត់​ចង់​ដឹង​ថា «​តើ​ក្រសួង​ដោះស្រាយ ឬ​មិន​ដោះស្រាយ? តែ​បើសិនជា​ដោះស្រាយ តើ​ដោះស្រាយ​នៅ​ពេល​ណា?​» ។

ការ​តវ៉ា​នេះ ដែរ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ខាង​មុខក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

បើ​តាម​បុរស​ជា​អ្នកតំណាង​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ជា​អតីត​ក្រុម​៨៤៣ និង​ក្រុម ៣៩១ តំណាង​ឱ្យ​១២៩​គ្រួសារ មាន​ទីលំនៅ​អចិន្ត្រៃយ៍​សព្វថ្ងៃ ស្ថិត​ក្នុងភូមិ​ធ្នង់ ឃុំ​កណ្តាល ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង បាន​លើកគ្នា​មក​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​នេះ ក្នុង​គោលបំណង​សុំ​ឱ្យ​លោក ជា សុ​ផា​រ៉ា ជា​រដ្ឋមន្ត្រី ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​សរុប​ចំនួន​១២៩​គ្រួសារ ដែល​មាន​ទំហំ​ដី​សុ​ប​ចំនួន ២៤៧ ហិ​កតា ជាមួយនឹង​ក្រុមហ៊ុន​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ