ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​3​ថ្ងៃ​ប៉ុណ្ណោះ ភ្ញៀវ​ទេសចរ​ជាតិ និង​​អន្តរជាតិ​ជិត​3​ម៉ឺន​នាក់​មក​កម្សាន្ត​ខេត្ត​ព្រៃវែង

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ​របស់​ប្រជាជាតិ​ខ្មែរ ដែល​ប្រជា​ពលរដ្ឋ​ទាំងអស់ តែងតែ​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ជួបជុំ​បងប្អូន​សាច់​ញាតិ និង​រួម​គ្នា​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​របស់​ខ្លួន ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ជា​រៀង​រាល់​ឆ្នាំ ។…

ខេត្តព្រៃវែង ៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ​របស់​ប្រជាជាតិ​ខ្មែរ ដែល​ប្រជា​ពលរដ្ឋ​ទាំងអស់ តែងតែ​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ជួបជុំ​បងប្អូន​សាច់​ញាតិ និង​រួម​គ្នា​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​របស់​ខ្លួន ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ជា​រៀង​រាល់​ឆ្នាំ ។

ប៉ុន្តែ​បន្ទាប់​ពី​បាន​ទៅ​វត្ត​រួច​ហើយ​នោះ បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ តែង​ឆ្លៀតឱកាស​នេះ​នាំ​គ្នា​ទៅ​ដើរ​លេង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​នៅ​តាម​រមណីយដ្ឋាន​នានា​យ៉ាង​សប្បាយ​រីករាយ ហើយ​ឆ្នាំ​នេះ​ក៏​ដូច​ឆ្នាំ​មុន​ៗ​ដែរ បើ​ទោះបីជា​ឆ្នាំ​នេះ​មានការ​គំរាមកំហែង​ខ្លាំង​ពី​ជំងឺ​កូ​វី​ដ​-១៩​ក្តី ។

លោក ទឹម ទេព​វង្សា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា​ថា នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​នេះ មន្ទីរ​បាន​រៀបចំ​រមណីយ​ដ្ឋាន និង​តំបន់​គោលដៅ​ទេសចរណ៍​ចំនួន​៦​កន្លែង សម្រាប់​ទទួលភ្ញៀវ​ចូល​ទៅ​ទស្សនា​កម្សាន្ត ដែល​ក្នុង​នោះ​រួម​មាន ៖

១-​រមណីយដ្ឋាន​ធម្មជាតិ​នគរ​ភ្នំ​(​ភ្នំ​ឈើ​កាច់​)​ស្រុក​បាភ្នំ
២-​រមណីយដ្ឋាន​ទួល​បារាយណ៍​អណ្តែត​(​បារាយណ៍​លិច​)​ក្រុង​ព្រៃវែង
៣-​តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​(​ទ័ព​ស្តេច​)​ស្រុក​បាភ្នំ
៤-​តំបន់​សួនសត្វ​តា​ដា​បា​យ៉ាប ស្រុក​កញ្ជ្រៀច
៥-​គោលដៅ​ទេសចរណ៍​ស្ទឹង​ចារ​(​ត្រពាំង​រមាស​) ស្រុក​កំចាយមារ និង
៦-​គោលដៅ​ទេសចរណ៍​ដីដុះ​(​ស្វាយ​ភ្លោះ​)​ស្រុក​ពាម​ជរ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់ទី​១៨ ខែកញ្ញា ខេត្តព្រៃវែង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​២៨.៣២៩​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​១៥​នាក់ សរុប​២៨.៣៤៤​នាក់ ។

លោក ទឹម ទេព​វង្សា បន្ត​ទៀត​ថា ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​មិន​ឱ្យ​មានការ​ដំឡើង​ថ្លៃ​សេវា​លើស​កំណត់ មន្ទីរ​បាន​សហការ​ជាមួយ​អាជ្ញាធរ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ចុះ​ផ្សព្វផ្សាយ​តាម​សណ្ឋាគារ ផ្ទះសំណាក់ និង​អ្នកលក់​ចំណីអាហារ​នៅ​តាម​រមណីយដ្ឋាន ក៏​ដូច​ជា​គោលដៅ​តំបន់​ទេសចរណ៍ មិន​ឱ្យ​លក់ដូរ ឬ​ជួល​ឱ្យ​ភ្ញៀវ​លើស​តម្លៃ​កំណត់​ឡើយ ។

មិនតែប៉ុណ្ណោះ មន្ទីរ​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ដំណាក់​កាល​ការពារ​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ព្រម​ជាមួយ​ការ​លើកកម្ពស់​អនាម័យ​ម្ហូបអាហារ បរិស្ថាន និង​សេវាកម្ម​ឱ្យ​បាន​សមរម្យ និង​យកចិត្តទុកដាក់​បន្ថែម​លើ​ការ​ពិនិត្យ​គ្រប់គ្រង​កន្លែង​កម្សាន្ត​នានា មាន​រៀបចំ​ក្រុមការងារ​សម្រាប់​សង្គ្រោះ​បន្ទាន់​នៅ​តាម​គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​នីមួយ​ៗ​បាន​ល្អ​ប្រសើរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ