ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះហៅ​តារា​ស្រី​៣​​រូប​ទៀត ពាក់ព័ន្ធ​​ការ​ស្លា.ប់​តួឯក​ប្រុស​​រឿង​ជីវិត​ស្ត្រី​មេផ្ទះ

3 ឆ្នាំ មុន

ឥណ្ឌា ៖ តារា​សម្តែង​បូ​លី​វូ​ដ នាង Sara Ali Khan, នាង Shraddha Kapoor…

ឥណ្ឌា ៖ តារា​សម្តែង​បូ​លី​វូ​ដ នាង Sara Ali Khan, នាង Shraddha Kapoor និង​នាង Rakul Preet Singh នឹង​ត្រូវ​កោះហៅ​ឱ្យ​ចូលខ្លួន ដោយ​ការិយាល័យ​ត្រួតពិនិត្យ​គ្រឿងញៀន​របស់​ប្រទេស​ឥណ្ឌា (NCB) រួម​ជាមួយ​និង​អ្នក​ច្នៃ​ម៉ូ​ដ នាង Simone Khambatta នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ គួររំលឹកថា ផ្អើល​បណ្តាញ​សង្គម​! ក្រោយ​បែកធ្លាយ​វី​ដេ​អូ​មួយ​របស់​តួឯក​ប្រុស​រឿង​ជីវិត​ស្ត្រី​មេផ្ទះ និង​មិត្ត​ស្រី

នាង Shraddha Kapoor

ទីភ្នាក់ងារ​ NCB បាន​បញ្ជាក់​ពី​ការ​កោះហៅ​ស្ត្រី​ទាំង​៤​នាក់​ខាងលើ​នៅ​ស​ប្តា​ហ៍​នេះ ដើម្បី​កត់ត្រា​សេចក្តីថ្លែងការណ៍​របស់​ពួក​គេ ដែល​មាននៅ​ក្នុង​ច្បាប់ 67 NDPS Act. បន្ទាប់​ពី​ពួក​គេ​ទាំង ៤​នាក់​ធ្លាប់​បាន​ចូលរួម​ពិធីជប់លៀង​ចុង​ក្រោយ​មួយ ជាមួយ​តារា​សម្តែង​លោក Sushant Singh Rajput នៅ​ឯ​ផ្ទះ​កសិដ្ឋាន​មួយ​ក្នុង​តំបន់ Lonavala ស្ថិត​ក្នុង​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា​។

លោក Sushant Singh Rajput និង​នាង Sara Ali Khan

នៅ​មុន​នេះ​បន្តិច​សារព័ត៌មាន India Today បាន​បង្ហើប​ឱ្យ​ដឹង​ថា អ្នកបើកបរ​ទូក​ម្នាក់ ដែល​មានឈ្មោះ​ថា Jagdish Das បាន​ប្រាប់​ទីភ្នាក់ងារ NCB ថា​តារា​សម្តែង​ប្រុស​លោក Rajput ធ្លាប់​បាន​មក​ធ្វើ​ពិធីជប់លៀង​មួយ នៅ​ឯ​ផ្ទះ​កសិដ្ឋាន​របស់​គេ ជាមួយ​និង​មិត្ត​ស្រី Rhea Chakraborty និង​មិត្តភក្តិ​តារា​បូ​លី​វូ​ដ​ដូច​ជា នាង Sara Ali Khan, Shraddha Kapoor និង​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ Zaid Vilatra រួម​ជាមួយ​មនុស្ស​ដទៃ​ផង​ដែរ​។

នាង Rakul Preet Singh

កន្លង​មក នាង Rhea Chakraborty ក៏​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​នាង​ទៅ​កាន់​ទីភ្នាក់ងារ NCB ដោយ​បាន​សារភាព​ថា នាង​ពិតជា​បាន​ចូលរួម​ពិធី​ជប់លៀង​ជាមួយ Sara Ali Khan, Shraddha Kapoor, Rakul Preet Singh និង​មិត្ត​ប្រុស Sushant Singh Rajput នៅ​ឯ​ផ្ទះ​កសិដ្ឋាន​ក្នុង​តំបន់ Lonavala ពិតប្រាកដ​មែន​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន Rhea Chakraborty កំពុង​ជាប់​ក្នុង​ពន្ធនាគារ​តុលាការ Byculla ដោយ​រង​ការ​ចោទ​ពី​បទ​ផ្តល់​គ្រឿងញៀន​ឱ្យ Sushant Singh Rajput ។ ខណៈ​ដែល​ប្អូនប្រុស​របស់​នាង​ឈ្មោះ Showik Chakraborty, អ្នកគ្រប់គ្រង​ផ្ទះ​របស់ Rajput គឺ​លោក Samuel Miranda រូ​ម​ជាមួយ​បុគ្គលិក​របស់​គេ​ឈ្មោះ Dipesh Sawant និង​អ្នក​ចែកចាយ​គ្រឿងញៀន​ឈ្នោះ Zaid Vilatra និង Basit Parihar ក៏​ស្ថិត​ក្នុង​ចំណោម​មនុស្ស ១០​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ទីភ្នាក់ងារ NCB ក្នុង​ករណី​នេះ ផង​ដែរ​។

តារាស្រីទាំង​​៣រូប​ដែលត្រូវកោះហៅ​

ការិយាល័យ​ស៊ើបអង្កេត​កណ្តាល (CBI) កំពុង​ដំណើរការ​ស៊ើបអង្កេត​លើ​ករណី​នេះ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជុំវិញ​ការ​ធ្វើ​អត្តឃាត​របស់​លោក Sushant Singh Rajput នៅ​ក្នុងផ្ទះ​ក្នុង​ទីក្រុង Mumbai កាលពី​ថ្ងៃ​ទី ១៤ ខែ មិថុនា​កន្លង​ទៅ ។ ទោះ​យ៉ាងណា​ក៏​ដោយ​ទីភ្នាក់ងារ NCB និង​ការ​ណែនាំ​អំពី​ការ​អនុវត្ត​ច្បាប់ កំពុងធ្វើការ​ស៊ើបអង្កេត​ដាច់​ដោយឡែក​ពី​គ្នា នៅ​ក្នុង​មុំ​គ្រឿងញៀន និង​ការ​លាងលុយកខ្វក់​៕ (​ដកស្រង់​ចេញពី India Today)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ