ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​2​នាក់​ចប់​ត្រឹម​សមត្ថកិច្ច​ទាន់ ខណៈ​កំពុង​ដឹក​តាម​កង់​ទៅ​ជួប​បក្សពួក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នគរបាល​បុ​ស្តិ៍​សង្កាត់​ជ្រាវ ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​អន្តរាគមន៍​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​បទល្មើស​ជាក់ស្ដែង​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​កន្លង​ទៅ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​យក​កូនកាំបិត​ចិតបន្លែ​ចៀរ​ធុង​ទឹកកក…

ខេត្តសៀមរាប ៖ នគរបាល​បុ​ស្តិ៍​សង្កាត់​ជ្រាវ ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​អន្តរាគមន៍​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​បទល្មើស​ជាក់ស្ដែង​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​កន្លង​ទៅ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​យក​កូនកាំបិត​ចិតបន្លែ​ចៀរ​ធុង​ទឹកកក (​កន្លែង​សម្រាប់​ចាក់សោ​) លួច​យក​ភេសជ្ជ​:​ពី​ក្នុង​ធុង នៅ​ចំណុច​តូប​លក់​១​កន្លែង ស្ថិត​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា ម្ចាស់​ធុង​ទឹកកក​នេះ​ឈ្មោះ ប៉ោ សុខ​ណេ​ង ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មានមុខ​របរ​លក់​អីវ៉ាន់​គ្រឿងទេស ។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​យក​ភេសជ្ជៈ​ទាំងនោះ​ដាក់​ចូល​ក្នុង​ការុង​ហើយ ក៏​ដឹក​តាម​កង់​ទៅ​រក​ជួប​បក្ខពួក​គេ​ចំនួន​២​នាក់​ទៀត ដើម្បី​លក់ តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ល្បាត​ហើយ​ប្រទះ​ឃើញ ក៏​នាំ​ខ្លួន​មក​សាកសួរ ។

យុវជន​សង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ​ទូច ញ៉ា​ញ់ ភេទ​ស្រី អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ នៅ​ពេល​សាកសួរ ជនសង្ស័យ​ទាំង​២​នាក់​ឆ្លើយ​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​កាត់​សោ​ធុង​ទឹកកក​លួច​យក​ភេសជ្ជៈ​មែន ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ភេសជ្ជៈ​ខា​រ៉ា​ប៉ាវ​២០​កំប៉ុង ទឹកក្រូច​IZE៧​ដប បា​កាស​៧​កំប៉ុង គោ​ជល់​៥​កំប៉ុង ស្រា​បៀរ​ហ្គែ​ន​ស្បឺត​១៥​កំប៉ុង កូនកាំបិត​ចំនួន​២ កង់​២​គ្រឿង និង​កូន​កន្ត្រៃ​១ ។

ក្រោយ​ពេល​សួរនាំ​រួច ជនសង្ស័យ​២​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ