ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​គោ​ផ្អើល​ក៏​ស្ទុះ​មក​​ឃើញ​ស្តែង​ៗ​​​បុរស​ម្នាក់​លូន​ក្រាប និង​លប​ៗ​ក្នុង​​ក្រោលគោ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ជន​ប្រើប្រាស់​ថ្នាំ​ញៀន ដែល​ទើបតែ​ចេញពី​ពន្ធនាគារ កាលពី​ម៉ោង​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ប្រព្រឹត្ត​អំពើ​លួច…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ជន​ប្រើប្រាស់​ថ្នាំ​ញៀន ដែល​ទើបតែ​ចេញពី​ពន្ធនាគារ កាលពី​ម៉ោង​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ប្រព្រឹត្ត​អំពើ​លួច (​ប៉ុនប៉ង​លួច​គោ​)​របស់​អ្នកស្រុក ស្ថិត​នៅ​ភូមិ​គោល ឃុំ​ទួល​ពេជ្រ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ទែន គ្លី​ន​តុ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​គោល ឃុំ​ទួល​ពេជ្រ ស្រុក​អង្គស្នួល ខេត្តកណ្តាល នោះ​ដែរ ។

បើ​តាម​ជន​រង​គ្រោះជា​ម្ចាស់​គោ​ឈ្មោះ នៅ ចក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ជា​ទម្លាប់​របស់​គាត់ គឺ​តែងតែ​ដឹកគោ​បញ្ចូល​ក្រោល​អស់ ទើបបាន​ចូល​សម្រាក ។ លុះដល់​ម៉ោង​ប្រមាណ​ជិត​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ កញ្ញា ខណៈ​ពេល​កំពុង​តែ​ដេក​នោះ គាត់​ក៏​បានឮ​សម្លេង​គោ​ផ្អើល​ក្នុង​គ្រោ​ល​តែ​ម្តង​។

បុរស​ជា​ម្ចាស់​គោ​បន្ត​ថា ខណៈ​ពេល​នោះ​រូប​គាត់​ក៏​ស្ទុះ​ចេញ​មក​មើល ក៏​ស្រាប់តែ​ឃើញ​ជន សង្ស័យ​​ម្នាក់​កំពុង​លូន​ក្រាប​ៗ និង​ដើរ​លប​ៗ​តម្រង់​មក​រក​ក្រោលគោ ដោយ​ឃើញ​ដូច្នោះ គាត់ ក៏​បាន​ចុះពីលើផ្ទះ និង​ត្រៀមខ្លួន​ចាំ​មើល​សកម្មភាព​របស់​ជន​រូប​នោះ ។ នៅ​ទីបំផុត ជនសង្ស័យ​រូប​នេះ​បម្រុង​ចូល​លួច​គោ​ក្នុង​ក្រោល ទើប​រូប​គាត់​ត្រូវ​បាន​ចាប់ខ្លួន រួច​ទូរស័ព្ទ​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទួល​ពេជ្រ ឲ្យ​ទៅ​ទទួលយក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​តែ​ម្តង។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​រូប​នេះ​ក៏​បាន​សារភាព​ផង​ដែរ​ថា គេ​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​៦​ខែ ពី​បទ​.​ប្រើប្រាស់​សារធាតុ​ញៀន ហើយ​ពេល​នេះ​គេ​ពិតជា​មានគំនិត​ប៉ុនប៉ង​លួច​គោ​របស់​អ្នកស្រុក យ៉ាង​ពិតប្រាកដ​មែន ។ ដូច្នោះ​នេះ​ហើយ​ដែល​ហៅ​ថា «​ប្រេត​ទើប​ចេញពី​គុក ប៉ុនប៉ង​លួច​គោ ដល់​ម្ចាស់​គេ​ទាន់​ក្របួច​.​ក​ប្រគល់​ឲ្យ​ប៉ូលិស​នាំ​ទៅ​ដេក​គុក​វិញ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ