ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ Chelsea ម្នាក់​ថា Mane គឺជា​កីឡាករ​ល្អ​បំផុត​នៅ Premier Leaegue

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ Cesc Fabregas អតីត​ខ្សែបម្រើ​ឆ្នើម​របស់​ក្រុម Arsenal និង Chelsea បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត…

អង់គ្លេស ៖ កីឡាករ Cesc Fabregas អតីត​ខ្សែបម្រើ​ឆ្នើម​របស់​ក្រុម Arsenal និង Chelsea បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត នូវ​ជំនឿ​ចិត្ត​របស់​ខ្លួន​ថា កីឡាករ Sadio Mane របស់​ក្រុម Liverpool គឺជា​កីឡាករ​ឆ្នើម​ជាងគេ​បំផុត​នៅ​ក្នុង​ក្រប​ខណ្ឌ Premier League ។

កីឡាករ Cesc Fabregas កាល​នៅ Chelsea

Mane បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន ២​គ្រាប់​កាលពី​រាត្រី​ថ្ងៃអាទិត្យ ក្នុង​ជ័យជម្នះ ២-០ របស់​ក្រុម Liverpool លើ​ក្រុម​ម្ចាស់ផ្ទះ Chelsea ដែល​មាន​គ្មាន​ត្រឹមតែ ១០​នាក់ បន្ទាប់​ពី​ខ្សែការពារ Andreas Christensen ទទួល​បាន​កាត​ក្រហម​នៅ​ម៉ោង​បន្ថែម​ក្នុង​វគ្គ​ទី​១​។

ក្នុង​នោះ Fabregas ដែល​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្រុម AS Monaco នៅ​លី​គ​កំពូល​បារាំង បាន​ធ្វើការ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃអាទិត្យ​ថា «​ខ្ញុំ​នឹង​និយាយ​វា​ម្តងទៀត​ថា Mane គឺជា​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​លី​គ (Premier League)»៕ (​ដកស្រង់​ចេញពី Goal.com)

កីឡាករ Cesc Fabregas

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ