ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រាប់​ធុរជន​អា​មេ​រិ​ក​កុំ​បារម្ភ​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក អាស៊ាន កាលពី​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា ២០២០ តាម​រយៈ​វី​ដេ​អូ​អន​ឡាញ នៅ​វិមាន​សន្តិភាព សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក អាស៊ាន កាលពី​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា ២០២០ តាម​រយៈ​វី​ដេ​អូ​អន​ឡាញ នៅ​វិមាន​សន្តិភាព សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថាបើ​ទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ដែល​រុញ​អោយ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​យ៉ាងណា​ក្ដី សូម​ធុរជន​អា​មេ​រិ​ក ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា កុំ​ព្រួយបារម្ភ និង​គ្រា​ដែល​រាជរដ្ឋាភិបាល​មិន​បន្ថយល្បឿន​នៃ​ការ​កែទម្រង់​ផ្សេង និង​កំ​ពង​រៀបចំ​កែ​លម្អ​ច្បាប់​វិនិយោគ និង​ប្រព័ន្ធ​លើកទឹកចិត្ត​ថ្មី​ៗ ។

សម្ដេច​តេ​ជោ មាន​ប្រសាសន៍​បន្ត​ថា ទោះបីជា​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ បាន​នឹង​កំពុង​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់​កិច្ច​ដំណើរការ​នៃ​ជីវិត​សង្គម និង សេដ្ឋកិច្ច ក៏​ប៉ុន្តែ រាជរដ្ឋាភិបាល​កម្ពុជា​មិន​បន្ថយល្បឿន​នៃ​ការងារ​កំណែទម្រង់​នៅ​ក្នុង​គ្រប់​វិស័យ​របស់​ខ្លួន​នោះ​ទេ ។ នៅ​ពេល​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ធូរស្រាល កម្ពុជា​នឹង​រៀបចំ​កែ​លម្អ​ច្បាប់​វិនិយោគ និង ប្រព័ន្ធ​លើកទឹកចិត្ត​ថ្មី ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​ភាព​ទាក់ទាញ​សម្រាប់​ឧស្សាហកម្ម​ប្រភេទ​អេ​ឡិច​ត្រូ​និក បណ្ដុំ ក​សិ​-​ឧស្សាហកម្ម គ្រឿង បន្លាស់ ឧស្សាហកម្ម​គាំទ្រ និង ឧស្សាហកម្ម​ផ្សេង​ទៀត ។

សម្ដេច​មាន​ប្រសាសន៍​បន្ត​ទៀត​ថា កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ដើម្បី​អោយ​ការ​ធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន​កាន់តែ​មាន​ភាព​ទូលំទូលាយ ។ សម្តេច​តេ​ជោ សង្កត់ធ្ងន់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា -​ចិន នឹង​ដើរតួ​ជា​កត្តា​ដ៏​សំខាន់​មួយ​ជួយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​កំពុង​រក​ទីតាំង​ផលិតកម្ម​ថ្មី នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។

សម្តេច​តេ​ជោ បាន​ស្នើ​ឲ្យ​តំណាង​ក្រុមហ៊ុន​ទាំងអស់​ជួយ​ផ្សព្វផ្សាយ​បន្ត​អំពី​កិច្ច​ខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ជួយ​ទាក់ទាញ​វិនិយោគិន​អា​មេ​រិ​ក មក​ធ្វើការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​មោទនភាព ចំពោះ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ជាក់ស្ដែង​រយៈពេល​៨​ខែ ឆ្នាំ​២០២០​នេះ បាន​កើនឡើង​ប្រមាណ​ជិត​១៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​ទៅ ។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក គឺជា​គោលដៅ​នាំ​ចេញ​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា ដោយ​ក្នុង​ឆ្នាំ ២០១៩ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​សហរដ្ឋអាមេរិក ក្នុង​តម្លៃ​៥,៤​ពាន់​លាន​ដុល្លារ ក្នុង​នោះ ទំនិញ​សំខាន់​ៗ​សម្រាប់​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​រួម​មាន សម្លៀក​បំពាក់ ស្បែកជើង និង​សម្ភារ​ធ្វើ​ដំណើរ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ