ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជាគន្លឹះសម្រាប់អ្នកមានលុយល្មមៗ តើគួរទិញអ្វីមុនគេ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកមានលុយល្មមៗ ហើយពិតជាចង់រកស៊ីផ្នែកអចលនទ្រព្យ ដូចជាដីធ្លី ផ្ទះសម្បែង ខុនដូរជាដើមមែនទេ? នេះជាការបកស្រាយសម្រាប់បងប្អូន ដែលមិនសូវមានប្រាក់កាក់ហូរហៀរ តែចង់រកស៊ីនោះ។…

រាជធានីភ្នំពេញ ៖ អ្នកមានលុយល្មមៗ ហើយពិតជាចង់រកស៊ីផ្នែកអចលនទ្រព្យ ដូចជាដីធ្លី ផ្ទះសម្បែង ខុនដូរជាដើមមែនទេ? នេះជាការបកស្រាយសម្រាប់បងប្អូន ដែលមិនសូវមានប្រាក់កាក់ហូរហៀរ តែចង់រកស៊ីនោះ។ ហើយខាងក្រោមនេះ ក៏នឹងបកស្រាយអំពីគុណសម្បត្តិ និងគុណវិបត្តិផងដែរ រវាងការទិញដី និងផ្ទះ។

តាមបទពិសោធន៍របស់អ្នកជំនាញម្នាក់ បានលើកឡើងថា តើយើងគូរចាប់ផ្តើមទិញអ្វីមុន ប្រសិនជាយើងចង់ចាប់ផ្តើមធ្វើការរកស៊ីផ្នែកអចលនទ្រព្យនេះ។ លោក គី​ម ហ៊ា​ង ជា​ប្រធាន​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ី​ស្តេត (Khmer Real Estate Co.,Ltd) បាន​ណែនាំថា មុនធ្វើការប្រកបរបរនេះ ធ្វើយ៉ាងណាទិញឱ្យបានផ្ទះខ្លួនឯងសម្រាប់នៅមួយសិន ចាំបន្តជំហ៊ានទីពីរ។

លោក គី​ម ហ៊ា​ង បានបន្តថា «ចង់រកស៊ីពីតូចទៅធំ ចាប់ផ្តើមពីការទិញអចលនទ្រព្យ
មុនដំបូងយើងត្រូវធ្វើយ៉ាងណាទិញផ្ទះឱ្យបាន ១សិន ជាល្វែង ជាខុនដូរ ជាដើមទៅលើការចង់បានរបស់យើង។ បន្ទាប់មកជំហានទីពីរ យើងគួរទិញផ្ទះ១ ទៀត និងជំហ៊ានទីបី គួរតែទិញដី»។

ភាពខុសគ្នារវាងការទិញផ្ទះ និងការទិញដី

១) ទិញផ្ទះសម្រាប់ជួល ៖ គុណសម្បត្តិនៃការទិញផ្ទះ យើងអាចទុកជួលបាន មានន័យថាផ្ទះមួយយើងរស់នៅ ផ្ទះមួយទៀតយើងទិញសម្រាប់ជួលតែម្តង។ ជាធម្មតាផ្ទះយើង ប្រសិនបើផ្ទះនោះមានតំលៃ ២០ម៉ឺន ដូចនេះ យើងអាចជួលបានដល់ទៅ ប្រមាណជា ៦០០ ដុល្លារអាមេរិកក្នុងមួយខែ ហើយបើផ្ទះតំលៃ ១០ ម៉ឺន អាចជួលបាន ៣០០ ដុល្លារអាមេរិក ក្នុងមួយខែ។ ផ្ទះដែលយើងទិញទុកជួល ត្រូវចាំថា ក្នុង ១ ឆ្នាំអាចជួលបានតំលៃ ១០ ទៅ ១៥ ភាគរយនៃតំលៃផ្ទះ១នឹង ដោយសារអ្វីដោយតំលៃផ្ទះកើនឡើងរហូត។

គុណវិបត្តិនៃការលក់ផ្ទះទៅវិញ វានឹងមានការលំបាកត្រង់ថា ពេលដែលយើងលក់ផ្ទះ ប្រសិនជាផ្ទះនោះធ្លាប់ជួលវិញ ប្រាកដណាស់គេមើល និងពិនិត្យគ្រប់បែបយ៉ាងទំរាំតែគេ ហ៊ានសម្រេចចិត្តទិញ។ ម្យ៉ាងវិញទៀតកំណើននៃតំលៃផ្ទះឡើងយឺតជាងដី។ ដោយសារអ្វី ធម្មតាសំណង់ ជាធម្មតា បើប្រើប្រាស់ក៏ដោយមិនប្រើប្រាស់ក៏ដោយ វាតែងតែមិនដូចពេលសាងសង់ហើយថ្មីៗនោះទេ វាតែងតែប្រែរប្រួល ពីមួយឆ្នាំទីមួយឆ្នាំ នេះមិនគិតពីផ្ទះដែលយើងរស់នៅឬជួលផង។

២) ដី ៖ មានសារសំខាន់ម្យាងម្នាក់ ដោយសារផ្ទះអាចទុកជួល រីឯដីពិបាកជួលបន្តិចលើលែងតែដីក្នុងក្រុងតែម្តងទើបអាចជួលបានថ្លៃ ប៉ុន្តែដីងាយស្រួលលក់ជាងផ្ទះ។ ហើយដីអាចកើនតំលៃច្រើនជាងផ្ទះទៀតផង។ ជាទូទៅដីមិនអាចរកចំណូលប្រចាំខែបានទេពីការជួលនោះ នេះជាចំណុចអវិជ្ជមានរបស់ដី ដោយសារជាធម្មតាដីកម្រជួលបានថ្លៃណាស់ លើកលែងតែមានដីក្នុងទីក្រុង ចឹងត្រូវទិញដីនៅជាយក្រុងបាន។

ប៉ុន្តែលក្ខណៈពិសេសរបស់វាគឺ នៅពេលគេមកទិញដីរបស់យើង គេមិនដែលសួរយើងថាដីនេះអាចធ្វើអ្វីបានខ្លះនោះទេ ហើយមិនចាំបាច់តម្រូវលើកត្តាអ្វីច្រើនដូចផ្ទះទេ សំខាន់គេមើលលើទីតាំង ទំហំ ហើយដីនោះស្របច្បាប់អត់ទេ ចឹងពេលគេទិញដី គេមិនដែលដួរឬគិតគូច្រើននោះ គេគិតត្រឹមថាគេមានលុយគ្រប់អត់សម្រាប់ដីនឹង។ ដីគឺជារបរដែលមិនចេះរីងស្ងួតនោះទេ អាចយកទៅធ្វើអ្វីក៏បាន អាចប្រើប្រាស់ច្រើនយ៉ាង ​ហើយប្រសិនជាយើងមិនទាន់ចង់លក់ក៏អាចធ្វើជាឃ្លាំងសម្រាប់ជួលក៏បាន៕

អត្ថបទសរសេរ ដោយ