ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ថ្មី​នៅ​ក្រុង​បាងកក ​ប្រឆាំង​រដ្ឋាភិបាល​ និង​ផ្គើន​ព្រះមហាក្សត្រ​ថៃ​ទៀត​

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ដោយ​ផ្គើន​ទាំង​ចំហ​ចំពោះ​ព្រះមហាក្សត្រ​ថៃ មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន បាតុករ​ច្រើន​ម៉ឺន​នាក់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​​កញ្ញា ឆ្នាំ២០២០ ​បាន​លើកគ្នា​ដើរ​ហែក្បួន​នៅ​ក្រុង​បាងកក ដើម្បី​បង្ហាញ​​ពី​ការ​ទាមទារ​ទាំងឡាយ…

ប្រទេស​ថៃ ៖ ដោយ​ផ្គើន​ទាំង​ចំហ​ចំពោះ​ព្រះមហាក្សត្រ​ថៃ មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន បាតុករ​ច្រើន​ម៉ឺន​នាក់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​​កញ្ញា ឆ្នាំ២០២០ ​បាន​លើកគ្នា​ដើរ​ហែក្បួន​នៅ​ក្រុង​បាងកក ដើម្បី​បង្ហាញ​​ពី​ការ​ទាមទារ​ទាំងឡាយ ក្នុង​នោះ​មានការ​អំពាវនាវ​មួយ​ឲ្យ​មាន​ការ​កែទម្រង់​នានា​ដើម្បី​កម្រិត​អំណាច​ព្រះមហាក្សត្រ ។

ក្នុង​បាតុកម្ម​ដ៏​ធំ​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាតុករ​ច្រើន​ម៉ឺ​ន​នាក់​កាលពី​ថ្ងៃទី​១៩ កញ្ញា បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​ឲ្យ​មានការ​កែទម្រង់​របប​រាជា​និយម ព្រមទាំងឲ្យ​មានការ​ដក​តំណែង​នាយក​រដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា អតីត​ប្រមុខ​របប​យោធា​និង​ឲ្យ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ព្រមទាំង​ការ​បោះ​ឆ្នោត ។

នា​ថ្ងៃ​ទី​២០ កញ្ញា ក្រោយ​ព្រះអាទិត្យ​រះ​បន្តិចនៅ​ជិត​ព្រះ​បរមរាជវាំង​ធំ​ក្រុង​បាងកក ពួក​បាតុករ​បាន​យកស៊ី​ម៉​ង់​ត៏​មក​បិទ​ផ្លា​កមួយ​ដែល​ចារ​ពាក្យថា ៉​នៅ​កន្លែង​នេះ​ប្រជាជន​សម្ដែង​ពី​ឆន្ទៈ​របស់​ខ្លួន​គឺ​ប្រទេស​នេះ​ជា​របស់​ប្រជាជន ហើយ​មិនមែន​ជា​កម្មសិទ្ធិ​របស់​ព្រះមហាក្សត្រ​ឡើយ ព្រោះ​ព្រះមហាក្សត្រ​បោកប្រាស​យើង ។

ប៉ូលិស​មិន​បាន​ធ្វើ​អន្តរាគមន៍​ហើយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ANUCHA BURAPA
CHAISRI ថ្លែង​ថា ប៉ូលិស​នឹង​មិន​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​ពួក​បាតុករ និង​ថា​រដ្ឋាភិបាល​នឹង
កំណត់​ថា​តើ​នឹង​ត្រូវ​មានការ​ប្ដឹង​ដែរ​ឬ​យ៉ាងណា ចំពោះ​បណ្ដា​សុន្ទរកថា​ដែល​ខុសច្បាប់ ។

នា​ថ្ងៃ​ទី​២១​កញ្ញា​ផ្លា​ក​ដែល​ចារ​ថា កន្លែង​នេះ ប្រជាជន​សម្ដែង​ពី​ឆ​ន្ទះ​របស់​ខ្លួន គឺ​ប្រទេស​នេះ​ជា​របស់​ប្រជាជន ហើយ​មិនមែន​ជា​កម្មសិទ្ធិ​របស់​ព្រះមហាក្សត្រ ព្រោះ​ព្រះមហាក្សត្រ​បោកប្រាស់​យើង ត្រូវ​បាន​គេ​យក​ចេញ​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ