ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ពិសេស​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​អ្នកមាន​វត្តមាន​លើ Google Maps

3 ឆ្នាំ មុន

Google Maps មាន​អំណាច​ខ្លាំង​ណាស់​លើ​អាជីវកម្ម​ទាំង​តូច​ទាំង​ធំ​ដែល​ព្យាយាម​ទាក់ទាញ​អតិថិជន​ថ្មី​ៗ​ក្នុង​សម័យកាល​នេះ ។ មុន​ពេល​មនុស្ស​សម្រេចចិត្ត​ទៅ​សាកល្បង​កន្លែង​ថ្មី​ណាមួយ ពួក​គេ​តែងតែ​ធ្វើការ​ស្វែងរក​វា​លើ Google Maps ដើម្បី​ដឹង​ពី​ទីតាំង ម៉ោង​ធ្វើការ…

Google Maps មាន​អំណាច​ខ្លាំង​ណាស់​លើ​អាជីវកម្ម​ទាំង​តូច​ទាំង​ធំ​ដែល​ព្យាយាម​ទាក់ទាញ​អតិថិជន​ថ្មី​ៗ​ក្នុង​សម័យកាល​នេះ ។ មុន​ពេល​មនុស្ស​សម្រេចចិត្ត​ទៅ​សាកល្បង​កន្លែង​ថ្មី​ណាមួយ ពួក​គេ​តែងតែ​ធ្វើការ​ស្វែងរក​វា​លើ Google Maps ដើម្បី​ដឹង​ពី​ទីតាំង ម៉ោង​ធ្វើការ ផលិតផល​ដែល​មាន​លក់ និង​មតិយោបល់​របស់​អ្នក​ដទៃ​លើ​អាជីវកម្ម​នោះ​ជាដើម ។

lady browsing through a clothes rail of dresses

ដូច្នេះ​ដើម្បី​ទាក់ទាញ​អតិថិជន​ដោយ​មាន​ប្រសិទ្ធភាព និង​បង្កើន​ប្រាក់​ចំណូល តើ​អាជីវករ​គួរ​ធ្វើ​យ៉ាងណា ?

១. ឲ្យ​តម្លៃបន្ថែម​លើ​រូបភាព
ប្រសិនបើ​រូបភាព​ដែល​អ្នកមាន​សម្រាប់​ទីតាំង​អាជីវកម្ម​របស់​អ្នក​លើ Google Maps មិន​ច្បាស់ ឬ​ថត​មិន​ស្អាត​នោះ អ្នកមាន​តែ​ធ្វើ​ឲ្យ​អតិថិជន​ភ័យ​និង​ព្យាយាម​ជៀសវាង​អាជីវកម្ម​របស់​អ្នក​ទេ ។ មនុស្ស​ទទួលទាន និង​ទិញ​ដោយ​ប្រើប្រាស់​ភ្នែក​របស់​ពួក​គេ​មុនគេ ដូច្នេះ​អ្នក​ត្រូវ​តែ​ឲ្យ​តម្លៃ​លើ​រូបភាព​ដែល​អ្នក​បង្ហាញ​ជាង​មុន ។ អ្នក​មិន​ចាំបាច់​ជ្រើសរើស​រូបភាព​ដែល​ត្រូវ​បាន​ថត​ដោយ​ជាង​ថតរូប​ទេ គ្រាន់តែ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ក៏​គ្រប់គ្រាន់​ដែរ ។ ក្រៅពី​រូបភាព​ហាង​របស់​អ្នក​ហើយ អ្នក​ក៏​គួរតែ​បង្ហាញ​រូបភាព​ផលិតផល​ដែល​អ្នកមាន​លក់​ដែរ ។

២. ការ​វាយតម្លៃ
ពេល​ដែល​មនុស្ស​ស្វែងរក​ឈ្មោះ​អាជីវកម្ម​របស់​អ្នក​កាន់តែ​ច្រើន ឈ្មោះ​អាជីវកម្ម​របស់​អ្នក​ក៏​មាន​លោត​ឡើង​លើ Google ដោយ​ងាយស្រួល​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​អាជីវកម្ម​របស់​អ្នក​មានការ​វាយតម្លៃ​ល្អ និង​ច្រើន​លើ Google Maps នោះ Google និង​ផ្តល់​អាទិភាព​ច្រើន​ដល់​អាជីវកម្ម​របស់​អ្នក ។

៣. ផ្តល់​ព័ត៌មាន​ដែល​ត្រឹមត្រូវ
អ្នក​ត្រូវ​តែ​ធានា​ថា​លេខ​ទូរស័ព្ទ វេ​ប​សាយ និង​ម៉ោង​ធ្វើការ​លើ Google Maps ត្រឹមត្រូវ​ច្បាស់លាស់ ព្រោះ​បច្ចុប្បន្ន​នេះ អតិថិជន​មាន​ជម្រើស​ច្រើន​ណាស់ ដូច្នេះ​ការ​ផ្តល់​សេវាកម្ម​បម្រើ​អតិថិជន​មិនល្អ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​ទាក់ទាញ​អតិថិជន​សម្រាប់​អាជីវកម្ម​អ្នក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ