ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ចុង​ស​ប្តា​ហ៍ ៤​ប្រភេទ​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​អ្នក​បាន !

3 ឆ្នាំ មុន

ពេល​ចុង​ស​ប្តា​ហ៍​ជា​ពេល​សម្រាប់​មនុស្ស​ភាគច្រើន ប៉ុន្តែ​ការ​មានការ​ងារ​ដែល​ផ្តល់​នូវ​ប្រាក់​ចំណូល​សមរម្យ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​មាន​សារៈសំខាន់​ណាស់​ប្រសិនបើ​អ្នកមាន​គោលបំណង​ចង់​បង្កើន​ប្រាក់​ចំណូល ។ ក្នុង​សម័យកាល​ថ្មី​នេះ ឱកាស​ការងារ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ក៏​មាន​ច្រើន​ដែរ​ប្រសិនបើ​អ្នកមាន​ជំនាញ និង​បទ​ពិសោធន៍​តាម​តម្រូវការ​ដែល​មាន​ក្នុង​ទីផ្សារ ។ ខាងក្រោម​នេះ គឺជា​ការងារ​ចុង​ស​ប្តា​ហ៍​ដែល​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​បាន ៖…

ពេល​ចុង​ស​ប្តា​ហ៍​ជា​ពេល​សម្រាប់​មនុស្ស​ភាគច្រើន ប៉ុន្តែ​ការ​មានការ​ងារ​ដែល​ផ្តល់​នូវ​ប្រាក់​ចំណូល​សមរម្យ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​មាន​សារៈសំខាន់​ណាស់​ប្រសិនបើ​អ្នកមាន​គោលបំណង​ចង់​បង្កើន​ប្រាក់​ចំណូល ។ ក្នុង​សម័យកាល​ថ្មី​នេះ ឱកាស​ការងារ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ក៏​មាន​ច្រើន​ដែរ​ប្រសិនបើ​អ្នកមាន​ជំនាញ និង​បទ​ពិសោធន៍​តាម​តម្រូវការ​ដែល​មាន​ក្នុង​ទីផ្សារ ។ ខាងក្រោម​នេះ គឺជា​ការងារ​ចុង​ស​ប្តា​ហ៍​ដែល​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​បាន ៖

១. សេវា​ចែករំលែក​យានជំនិះ
ការ​បើកបរ​សម្រាប់​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា Grab ឬ PassApp មិន​តម្រូវ​ឲ្យ​អ្នកមាន​រ៉ឺ​ម៉ក​កង់​បី​ទេ ប្រសិនបើ​អ្នកមាន​យានជំនិះ​ផ្ទាល់ខ្លួន​រួច​ស្រាប់​ហើយ ។ ពេល​ចុង​ស​ប្តា​ហ៍​ជា​ពេល​ដែល​មនុស្ស​ភាគច្រើន​ចេញពីផ្ទះ​ទៅ​កម្សាន្ត ដូច្នេះ​តម្រូវការ​ក៏​មានការ​កើនឡើង​ដែរ ។

២. ជាង​ថតរូប
ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​មាន​ជំនាញ និង​ចូល​ចិត្ត​ផ្នែក​ថតរូប​នោះ ការងារ​នេះ​អាច​នឹង​ស័ក្តិសម​បំផុត​ហើយ​សម្រាប់​អ្នក ។ បើ​អ្នកមាន​ជំនាញ​កែ​រូបភាព​ទៀត​នោះ​កាន់តែ​ល្អ​សម្រាប់​អ្នក​ទៅ​ទៀត ។ ឱកាសល្អ​ៗ​រួម​មានការ​ថតរូប​អាពាហ៍ពិពាហ៍​ជាដើម ។

៣. អ្នក​សរសេរ ឬ​កែសម្រួល​អត្ថបទ
បច្ចុប្បន្ន​នេះ​អ្នក​សរសេរ និង​កែសម្រួល​អត្ថបទ​មានឱកាស​ការងារ​ជា​ច្រើន​ដូច​ជា​ការ​សរសេរ​អត្ថបទ​សម្រាប់​គេហទំព័រ​ដទៃ ឬ​ជួយ​សរសេរ​គម្រោង​អាជីវកម្ម និង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​សម្រាប់​អាជីវកម្ម​មួយ​ចំនួន​ជាដើម ។ អ្នក​កែសម្រួល​អត្ថបទ​វិញ​អាច​ជួយ​កែសម្រួល​កំហុសឆ្គង និង​ធ្វើ​ឲ្យ​អត្ថបទ​របស់​អ្នក​ដទៃ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​មុន ។

៤. Graphic Designer
អ្នក​ទាំងនេះ​ជួយ​អាជីវកម្ម និង​ក្រុមហ៊ុន​បង្កើត​ជា​រូបភាព​សម្រាប់​គេហទំព័រ ខិត​ប័​ណ្ឌ ស្លាក Logo ការ​វេច​ខ្ចប់ ការ​ផ្សាយពាណិជ្ជកម្ម របាយការណ៍ និង​ការ​ធ្វើ​បទ​បង្ហាញ​ជាដើម ។ ពួក​គេ​ជួយ​បកប្រែ​គំនិត​ឲ្យ​ទៅ​ជា​រូបភាព​ដែល​ទាក់ទាញ ។ ជាក់ស្តែង អ្នក​ទាំងនេះ​ត្រូវ​មានគំនិត​ច្នៃប្រឌិត និង​មាន​ជំនាញ​ចេះ​ប្រើប្រាស់​កម្មវិធី​ដែល​ពាក់ព័ន្ធ​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ