ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​វ​! ស៊ន សៀវ​ម៉ី គ្រង​ឈុត​កូនក្រមុំ​ស្អាត​ប្លែក​រហូត​អ្នកគាំទ្រ​លាន់មាត់​បែប​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​តេ​ក្វា​ន់​ដូ​ដ៏​ល្បី​ដែល​ធ្លាប់​ទទួល​បាន​មេដាយមាស​យក​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​ន តាម​រយៈ​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​នោះ​កញ្ញា ស៊ន សៀវ​ម៉ី បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​ភ្លឹក​ភ្នែក​ទៀត​ហើយ នៅ​ពេល​ឃើញ​នាង​តុបតែង​ខ្លួន​បែប​ប្រពៃណី​ខ្មែរ ព្រោះ​ភាគច្រើន​ធ្លាប់តែ​ឃើញ​នាង​ស្លៀក​ឈុត​កីឡា​ប្រកួត…

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​តេ​ក្វា​ន់​ដូ​ដ៏​ល្បី​ដែល​ធ្លាប់​ទទួល​បាន​មេដាយមាស​យក​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​ន តាម​រយៈ​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​នោះ​កញ្ញា ស៊ន សៀវ​ម៉ី បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​ភ្លឹក​ភ្នែក​ទៀត​ហើយ នៅ​ពេល​ឃើញ​នាង​តុបតែង​ខ្លួន​បែប​ប្រពៃណី​ខ្មែរ ព្រោះ​ភាគច្រើន​ធ្លាប់តែ​ឃើញ​នាង​ស្លៀក​ឈុត​កីឡា​ប្រកួត និង​ម្តងម្កាល​តែងខ្លួន​បែប Swag អី​នោះ ។

កីឡាការិនី​តេ​ក្វា​ន់​ដូ ដែល​មាន​កម្ពស់​ខ្ពស់ស្រឡះ​ជើងវែង​ស្រ​ឡូ​ន មួយ​រយៈពេល​ចុង​ក្រោយ​នេះ​បាន​ផ្លាស់​ប្តូរ​ស្ទា​យ​នៃ​ការ​តុបតែង​កាយ​របស់​នាង​សឹងតែ​ប្រែប្រួល ១៨០ ដឺ​ក្រេ រហូត​មហាជន និង​អ្នកគាំទ្រ​លង់​សម្រស់ និង​មើលទៅ​អាយ​ដល​របស់​ខ្លួន​សឹងតែ​មិន​ស្គាល់ ។

ដោយឡែក កាលពី​ពេល​ថ្មី​នេះ​ៗ រូប​នាង​បាន​ផ្លាស់​ប្តូរ​ការ​តែងខ្លួន​ពី​នារី​ស្លៀក​ឈុត​ប្រកួត​នៅ​ក្នុង​ទីលាន​មក​ផ្លាស់​ប្តូរ​ជានា​រី​ខ្មែរ ដ៏​សុភាព​ទន់ភ្លន់ ទឹកមុខ​ញញឹម​ស្រទន់ មិន​សមជា​នារី​ដែល​មាន​ថ្វី​ជើង​ខ្លាំង​នោះ​ទេ ។ រូបថត​កញ្ញា ស៊ន សៀវ​ម៉ី គ្រង​សំលៀក​បំពាក់​បែប​ប្រពៃណី និង​ការ​ផាត់មុខ ធ្វើ​សក់ ប្រៀប​ដូច​ជា កូនក្រមុំ​នៅ​ក្នុង​ថ្ងៃ​មង្គលការ​ដ៏​ស្រស់​ស្អាត ឃើញ​ហើយ​លាន់មាត់​មិន​សរសើរ​មិន​បាន​នោះ​ទេ ។

យ៉ាងណាមិញ ក្រោយ​ពី​បង្ហាញខ្លួន​ជាមួយនឹង​ឈុត​បែប​ប្រពៃណី​ខ្មែរ​យ៉ាង​ស្រស់​សោភា​រួច​មក ក៏​មាន​មហាជន​ជា​ច្រើន​បាន​សរសើរ រូប​នាង​មិន​ដាច់​ពី​មាត់ ទៅ​លើ​រូប​សម្រស់ និង​រូបរាង​មិន​ចាញ់​តារា​បង្ហាញ​ម៉ូ​ដ​អាជីព​នោះ​ទេ នេះ​ក៏​ពីព្រោះ​រូប​នាង​មហាជន​មិនសូវ​បានឃើញ​នាង​តុបតែង​ខ្លួន​បែប​នេះ ។

ជាក់ស្តែង​អ្នកគាំទ្រ​នាង​មួយ​រូប​បាន​លាន់មាត់​ថា «​វ៉ា​វ អាយ​ដល​ខ្ញុំ ពិតជា​សមសួន​ជានា​រី​ខ្មែរ​ស្រស់​ស្អាត​អ្វី​ម្លេះ​» ។ គួរ​បញ្ចា​ក់​ផង​ដែរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ មហាជន​សង្កេត​ឃើញ​ថា កីឡាការិនី ស៊ន សៀវ​ម៉ី ហាក់​ផ្លាស់​ប្តូរ​ស្ទា​យ​តុបតែង​ខ្លួន​មួយ​ទំហឹង ក្រោយ​ពី​រូប​នាង​បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយនឹង​គូ​ស្នេហា​កាលពី​ពេល​ថ្មី​ៗ​នេះ​រួច​មក ៕

កែសម្រួលដោយ