ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សារីបុត្រ​ញុំា​ង​មាតា​ឱ្យ​កើត​សទ្ធា​ប្រាកដជាក់

3 ឆ្នាំ មុន

សម័យមួយ​ព្រះ​ធម្មសេនាបតី សារីបុត្រ​រលឹក​ដល់​ញោមស្រី​របស់​លោក​ដែល​នៅ​ជា​មិច្ឆាទិដ្ឋិ​នៅឡើយ ។ លោក​ក៏​មើល​ឧបនិស្ស័យ​របស់​ញោម​ដឹង​ថា ញោមស្រី​មាន​ឧបនិស្ស័យ​អាច​សម្រេច​ធម៌​ដោយ​បាន​ស្តាប់ធម៌​របស់​លោក​មុន​ពេល​បរិនិព្វាន​តែ​បន្តិច​ប៉ុណ្ណោះ ។ បន្ទាប់​ពី​ពិចារណា​រួច​ព្រះ​សារីបុត្រ​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​កាន់​លំនៅ​ឋាន​របស់​ញោមស្រី​ជាមួយនឹង​ភិក្ខុ​៥០០​រូប ដោយ​មាន​មហាជន​ជា​ច្រើន​ជូន​ដំណើរ​លោក​រហូត​ដល់​ទ្វារ​នគរ​។ ក្នុង​ថ្ងៃ​ដែល​ទៅ​ដល់​ផ្ទះ​ញោម​នា​យប់​នោះ ព្រះ​ធម្មសេនាបតី​មាន​អាពាធ​យ៉ាង​ខ្លាំង​គឺ​រោគ​ធ្លាក់ឈាម…

សម័យមួយ​ព្រះ​ធម្មសេនាបតី សារីបុត្រ​រលឹក​ដល់​ញោមស្រី​របស់​លោក​ដែល​នៅ​ជា​មិច្ឆាទិដ្ឋិ​នៅឡើយ ។ លោក​ក៏​មើល​ឧបនិស្ស័យ​របស់​ញោម​ដឹង​ថា ញោមស្រី​មាន​ឧបនិស្ស័យ​អាច​សម្រេច​ធម៌​ដោយ​បាន​ស្តាប់ធម៌​របស់​លោក​មុន​ពេល​បរិនិព្វាន​តែ​បន្តិច​ប៉ុណ្ណោះ ។

បន្ទាប់​ពី​ពិចារណា​រួច​ព្រះ​សារីបុត្រ​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​កាន់​លំនៅ​ឋាន​របស់​ញោមស្រី​ជាមួយនឹង​ភិក្ខុ​៥០០​រូប ដោយ​មាន​មហាជន​ជា​ច្រើន​ជូន​ដំណើរ​លោក​រហូត​ដល់​ទ្វារ​នគរ​។ ក្នុង​ថ្ងៃ​ដែល​ទៅ​ដល់​ផ្ទះ​ញោម​នា​យប់​នោះ ព្រះ​ធម្មសេនាបតី​មាន​អាពាធ​យ៉ាង​ខ្លាំង​គឺ​រោគ​ធ្លាក់ឈាម ។ ទេវតា​ទាំងឡាយ​បាន​មក​សុំ​មើល​ព្យាបាល​ជំងឺ​ឱ្យ​លោក តែ​លោក​បាន​បដិ​សេ​ធ​ន៍​ដាច់ខាត ។

គ្រានោះ ញោម​របស់​លោក​បានឃើញ​ទេវតា​ទាំងឡាយ លុះ​ទេវតា​ទៅ​វិញ​អស់ ទើប​ញោមស្រី​ចូល​ទៅ​សួរ​លោក​អំពី​អ្នក​ដែល​មក​មុន​នេះ ។ ព្រះ​សារីបុត្រ​ក៏​ប្រាប់​ថា ហ្នឹង​គឺ​ព្រះ​ឥសូរ ព្រះព្រហ្ម មហារាជ​ទាំង​៤ ។ នាង​ព្រាហ្មណី​ក៏​គិត​ក្នុង​ចិត្ត​ថា យើង​ធ្លាប់តែ​គោរព​បូជា​ព្រះព្រហ្ម តែ​ពេល​នេះ​បែរជា​ព្រះព្រហ្ម​មក​ថ្វាយបង្គំ​បុត្រ​របស់​យើង​ទៅ​វិញ ។ បើ​ដូច្នេះ ព្រះ​សាស្តា​របស់​បុត្រ​យើង​នឹង​ធំ​ជាង​នេះ​ទៅ​ទៀត ។ គិត​រួច នាង​ព្រាហ្មណី​ក៏​សួរ​អំពី​គុណ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ។

ព្រះ​សារីបុត្រ​បាន​រៀបរាប់​គុណ​ទាំងឡាយ​របស់​ព្រះ​អង្គ ហើយ​ក៏​បាន​ធ្វើ​ឱ្យ​នាង​ព្រាហ្មណី​មានចិត្ត​ជ្រះថ្លា សោតាបត្តិមគ្គ​ក៏​បាន​កើត​ប្រា​ដក​ដល់​ញោមស្រី​របស់​លោក​ក្នុង​ពេល​នោះ គឺ​មុន​ពេល​ព្រះ​សារីបុត្រ​បរិនិព្វាន​តែ​បន្តិច​ប៉ុណ្ណោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ