ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ថ្ងៃបុណ្យភ្ជុំ កំពតនិងព្រះសីហនុ ភ្ញៀវ​​សម្រុក​ទៅ​កម្សាន្ត​​ស្ទះ​​ដង​​​​ផ្លូវ​​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅក្នុង​​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ពី​ដូនតា​របស់​ខ្មែរ​​ អ្នក​កាន់​ព្រះពុទ្ធ​សាស​នា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា គេ​ឃើញ​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរជាតិ ​និង​អន្តរជាតិ មកកម្សាន្តច្រើនកុះករ ក្នុង​រយៈពេល​៣​ថ្ងៃ គិតចាប់ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​១៨​…

ខេត្តកំពត ៖ នៅក្នុង​​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ពី​ដូនតា​របស់​ខ្មែរ​​ អ្នក​កាន់​ព្រះពុទ្ធ​សាស​នា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា គេ​ឃើញ​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរជាតិ ​និង​អន្តរជាតិ មកកម្សាន្តច្រើនកុះករ ក្នុង​រយៈពេល​៣​ថ្ងៃ គិតចាប់ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​១៨​ កញ្ញា​ ឆ្នាំ​២០២០ ។

បើ​តាម​របាយ​ការណ៍​​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យ​ដឹង​ថា​៖ ភ្ញៀវ​ទេសចរដែល​ចូល​មក​លេង​កំសាន្ត​តាម​តំបន់​រមណីយ្ឋាននានា​ក្នុង​ទឹកដី​ខេត្តកំពត​ មាន​សរុប​ចំនួន ៩៣.​៣៧៩​នាក់​ ក្នុង​នោះ​មាន​៖ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចំនួន​៩៣,៤២១​នាក់ និងភ្ញៀវ​​​អន្តរ​ជាតិ​ចំនួន​១,០៥៨​នាក់ ។

ចំពោះ​ស្ថានភាព​នៃ​សភាពការណ៍​ទូទៅ សន្តិសុខ​សុវត្ថិភាព​សង្គម​ ក៏​ដូច​ជា​ការ​រៀបចំ​ចរាចរ​សណ្តាប់ធ្នាប់​តាម​តំបន់​រមណី​យដ្ឋា​ន ​ក៏​ដូច​ជា​លើ​ផ្លូវ​សា​ធារ​ណៈ បើ​តាម​ប្រភព​ពី​កំលាំង​សមត្ថកិច្ច​ដែល​បាន​ចូលរួម​របស់​កងកំលាំង​នគរបាល​ និង​កងរាជអាវុធហត្ថ​ខេត្ត​និង​ក្រុង​បាន​ឲ្យ​ដឹង​ថា​៖ គឺ​ពុំ​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ ​ប៉ុន្តែ​​មាន​កកស្ទះ​​ចរាចរ​ណ៍​តែប៉ុណ្ណោះ ។

ប្រភព​​​ឲ្យ​ដឹង​ទៀត​ថា ការ​រៀបចំ​ដើម្បី​សុខភាព ​និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ដែល​មក​លេង​កំសាន្ត​តាម​តំបន់​រមណីយដ្ឋាន​​នានា​នេះ មន្ទីរ​ទេសចរ​ខេត្ត​បាន​ចាត់​និង​បែងចែក​ក្រុមការងារ​របស់​មន្ទីរ​ចំនួន​៤​ក្រុម​ ចុះ​តាម​គោលដៅ​កន្លែង​តំបន់​កំសាន្ត​នានា​ ដើម្បី​ត្រួតពិនិត្យ​ផ្នែក​សន្តិសុខ សុវត្ថិភាព​និង​ផ្នែក​អនាម័យ តាម​ផែនការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​ពី​ជម្ងឺ​កូ​វីត​១៩​ផង ពិនិត្យ​សេវាកម្ម​នានា ​ដើម្បី​ពង្រឹង​សេវាកម្ម​គុណភាព​ទេសចរណ៍​និង​ជម្រុញ​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ទេសចរណ៍​។ ​

ដោយឡែក សម្រាប់ខេត្តព្រះសីហនុវិញ ភ្ញៀវ​ទេសចរបាន​មក​កំសាន្ត​លេង គឺ​មាន​ចំនួន​ជិត​៧០.០០០​នាក់ ។ បើតាម​លោក​តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹងដែរ​ថា ចំនួន​ភ្ញៀវ​ទេសចរចូល​មក​លេង​កំសាន្ត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់ ១៨​ ​កញ្ញា ​ឆ្នាំ​២០២០ ​មាន​​ចំនួន​ជិត​៧​​ម៉ឺន​នាក់ ។

ហើយ​តំបន់​ទេសចរណ៍​ដែល​មាន​អ្នក​ទៅ​លេង​ច្រើន មាននៅ​តំបន់ឆ្នេរ​សមុទ្រ ធ្វើ​ដំណើរ​តាម​នាវា​ល្បឿន​លឿន​ ទៅ​លេង​តាម​កោះ​នានា​ និង​រមណី​យ​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​ ។ ​

លោក​​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បងប្អូន​អាជីវករ​ភាគច្រើន បាន​ចូលរួម​ សហការ​ល្អ​ជាមួយ​អ​ជ្ញា​ធរ​រដ្ឋបាល​ខេត្ត ដូច​ជា​ការ​រៀបចំ​ប្រ​ព​ន្ធ័​សុវត្ថិភាព​ទូទៅ , អនាម័​បង្ការ​ជំងឺឆ្លង​និង​ការ​រៀបចំ​តម្លៃ​លក់ដូរ​បាន​សមរម្យ​ជូន​អ្នក​ទេសចរណ៍ ។

ជា​រួម​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​វាយតម្លៃ​ថា មាន​អាជីវករ​លក់ដូរ​តិចតួច​ប៉ុណ្ណោះ ​ដែល​លក់​តម្លើង​ថ្លៃ ក្នុង​ពេល​ដែល​តម្រូវការ​កើនឡើង ប៉ុន្តែ​ជា​រួម​ការ​ផ្តល់​សេវា​ទេសចរ​ណ៍ក្នុង​ខេត្ត​​ព្រះ​សីហ​នុ​ល្អ​ប្រសើរ​ច្រើន ដែល​ជា​មូលដ្ឋាន​ទាក់ទាញ​អ្នកទេសចរ​ណ៏​មក​ខេត្ត​ព្រះ​សីហ​នុ​ជា​បន្តបន្ទាប់​ទៀត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ