ខ្វះ​ការ​អត់ធន់​មិន​អាច​ទម្លុះទម្លាយ​ការងារ​បាន​ឡើយ


រាល់​ការងារ​ទាំងអស់ វា​តែងតែមាន​ឧបសគ្គ​មក​រា​រាំងជា​ធម្មតា​ទៅ​ហើយ ប៉ុន្តែ​បើ​មានការ​ព្យាយាម និង​សេចក្ដី​អំណត់​អត់ធន់ នោះ​ទោះជា​ការងារ​ប៉ុន​ភ្នំ​ក៏​អាច​ទម្លុះទម្លាយ​បាន​ដែរ ។

ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មិន​យកចិត្តទុកដាក់​នឹង​ការងារ ក្នុង​ខ្លួន​មាន​តែ​សេចក្តី​ប្រមាទ បុគ្គល​នោះ​មិន​ខុស​អំពី​មនុស្ស​ដែល​អត់​ការងារ​ធ្វើ​ឡើយ ព្រោះថា​មិនយូរ​ប៉ុន្មាន អ្នក​នោះ​នឹង​ទៅ​ជា​មនុស្ស​បាត់បង់​ការងារ ក្លាយទៅជា​មនុស្ស​ពិការ​ទាំង​ដែល​ខ្លួន​មាន​អវយវៈ​គ្រ​ប់​​គ្រាន់ ដោយសារ​តែ​ខ្លាច​លំបាក​ហើយ​ខ្ជិលច្រអូស​នោះ​ឯង ។

បំពេញការងារ​ដោយ​ខ្វះ​សេចក្ដី​អត់​អន់ លទ្ធផល​ការងារ​ចេញ​មក​មិន​បាន​ល្អ​, ខ្វះ​ការ​តស៊ូ​ការងារ​មិន​សម្រេច​, រវល់​តែ​រឿង​ស្នេហា កាន់ការ​ធំ​មិន​បាន​ព្រោះ​សេចក្ដី​ប្រហែសធ្វេស​, ការងារ​ដែល​ចេះ​ស្ទាត់​ហើយ​នោះ​ក៏​ត្រឡប់​ទៅ​ជា​បរាជ័យ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ