ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី ឌី​ណែ​ត និង ឈី​ន រតនៈ ប្រជែង​គ្នា​ខ្លាំង ដើម្បី​ពាន​វគ្គ​២ លើក​នេះ​កាន់តែ​ល្អ​មើល​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​យោង​ទៅ​លើ​តួលេខ​នៃ​ការ​ផ្ញើ​សា​របស់​មហាជន ដែល​បាន​គាំទ្រ​តារា​ចម្រៀង​សំណព្វចិត្ត​របស់​ពួក​គេ​ឃើញ​ថា រវាង វី ឌី​ណែ​ត និង ឈី​ន រតនៈ…

រាជធានី​ភ្នំពេញ ៖ បើ​យោង​ទៅ​លើ​តួលេខ​នៃ​ការ​ផ្ញើ​សា​របស់​មហាជន ដែល​បាន​គាំទ្រ​តារា​ចម្រៀង​សំណព្វចិត្ត​របស់​ពួក​គេ​ឃើញ​ថា រវាង វី ឌី​ណែ​ត និង ឈី​ន រតនៈ មាន​តួលេខ​ផ្ញើ​សារ​ប្រកិត​គ្នា​ប៉ុន្មាន​ស​ប្តា​ហ៍​នេះ​។ ពួក​គេ​កំពុង​តែ​ក្លាយជា​ខ្លា​កំណាច​ប្រកួតប្រជែង​យុទ្ធ​គុន នៅ​ក្នុង​កម្មវិធី I am a Single Cambodia វគ្គ​២ ដែល​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​កាន់តែ​ល្អមើល​។

បើ​និយាយ​ពី វី ឌី​ណែ​ត វិញ ធ្លាប់​ចូល​ប្រឡង​កម្មវិធី​ខាងលើ​នេះ​ម្តង​រួច​ទៅ​ហើយ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​មិន​មាន​ភាព​ជោគជ័យ​ឡើយ ។ នេះ​ជា​ការ​តាំងចិត្ត​លើក​ទី​២ ហើយ​នាង​អាច​រក្សា ជំ​ហ៊ាន​បោះពួយ​ទៅ​មុខ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​យ៉ាង​រលូន​។ ជា​ពិសេស​បើ​ពិនិត្យ​លើ​ការ​ប្រកាស​លទ្ធ ឌី​ណែ​ត បើ​មិន​នៅ​លេខ​រៀង​ទី​១ ឬ​ក៏​ត្រឹម​ទី​២​ដែរ​។ ជា​ការ​ល្អ​ពេល​នេះ ឌី​ណែ​ត បាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ក្នុង​ចំណោម​បេក្ខជន​៧​រូប នាង​ឈរ​លើ​សំឡេង​សារ​នាំមុខ​គេ​លំដាប់​ទី​១​។

ចំណែក ឈី​ន រតនៈ វិញ នាង​ទើបតែ​មក​ប្រឡង​កម្មវិធី​នេះ​ដំបូង​ទេ ក្រោយ​ក្លាយជា​អ្នកចម្រៀង​លេចធ្លោ​។ ជាមួយ​សំឡេង​ល្អ​ឆ្វាច រតនៈ ពិតជា​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល ក្រោយ​ពេល​បទ​ចម្រៀង​នាង​មួយ​ៗ មាន​ភាព​លំបាក​ធ្វើ ហើយ​បើ​មិន​មាន​តិច​និ​ច​ច្រៀង​នោះ គឺ​ទៅ​មិន​រួច​ឡើយ​។ រីឯ​ការ​ផ្ញើ​សារ​វិញ ខ្លះ​បាន​លេខ​១ និង​ខ្លះ​ទៀត​បាន​លេខ​២ ធ្វើ​ឱ្យ​ដៃគូ មិន​អាច​មើល​ស្រាល​បាន​ឡើយ។

ចាំ​មើល​មើល៍​! នឹង​មាន​អ្វី​ប្រែប្រួល​ទៀត បើ​ម្នាក់​ៗ​មាន​ភាព​ទាក់ទាញ​ដូច​គ្នា ហើយ​រំពឹង​លើ​ភាព​វ័យឆ្លាត និង​សមត្ថភាព​ប៉ុណ្ណោះ​។ លើស​ពី​នេះ ក៏​មិន​អាច​មើល​រំលង​បេក្ខជន​តារាចម្រៀង​ផ្សេង​ទៀត​បាន​ដែរ ព្រោះ​សុទ្ធតែ​មាន​ហ្វេ​ន​ៗ​គាំទ្រ​ដូច​ៗ​គ្នា​។

គួរ​រ​បញ្ជាក់​ថា វី ឌី​ណែ​ត គឺជា​កូនស្រី​របស់​លោក ហួរ ឡា​វី ដែល​បច្ចុប្បន្ន​ជា​គ្រូបង្ហាត់​ចម្រៀង និង​ជា​តារាចម្រៀង​។ ឌី​ណែ​ត ចេះ​ច្រៀង​តាំងពី​នៅ​វ័យ​កុមារភាព ដោយ​ទទួល បានការ​ហ្វឹក​ហាត់​ពី​លោកប៉ា​យ៉ាង​ផុសផុល យល់​ដឹង​ច្រើន​ពី​បច្ចេកទេស​ប្រើ​សំឡេង​។ ម្ល៉ោះហើយ​គ្រប់​ប្រភេទ​បទ​ចម្រៀង មិន​ថា​ខ្មែរ ឬ​ភាសា​អង់គ្លេស វី ឌី​ណែ​ត ធ្វើ​បាន​ល្អ​គួរ​ឱ្យ​ចាប់អារម្មណ៍​។ ផ្សំ​ជាមួយ​បទ​ពិសោធន៍ ដែល​នាង​ឆ្លងកាត់​ផង​នោះ រឹតតែ​រុញ​ឱ្យ​ខ្លាំង​បាន​។

គួរ​បញ្ជាក់​ទៀត​ថា ចំណែកឯ ឈី​ន រតនៈ វិញ ធ្លាប់​ហាត់រៀន​នៅ​សាលា​វិចិត្រសិល្បៈ បាន​មួយ​រយៈ​។ គ្រូ​របស់​នាង គឺ​ការ​ច្រៀង​តាម​ហាង​យប់​ឡើង ដែល​ផ្តល់​គន្លឹះ​ឱ្យ​នាង​ធ្វើ​បាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ រតនៈ មាន​សំឡេង​ខ្លាំង​ល្អ ហើយ​អាច​ស្រែកច្រៀង​បទ​តឹង​ៗ​បាន នេះ​ជា​ចំណុច​ពិសេស​មួយ​។ ជា​ពិសេស​ការ​ប្រើ​សំឡេង​ក្រោម​ៗ ច្បាស់​ពាក្យពេចន៍ មិន​បន្លំ​។ អ្នកខ្លះ​ថា នាង​មាន​សំឡេង​ស្រ​ដៀង មាស សុខ​សោភា ។ រតនៈ ក៏​ធ្លាប់​ឆ្លងកាត់​ការ​ប្រឡង ចម្រៀង​ធំ​មួយ​នៅ​ហង្ស​មាស រហូត​ជុំ​ផ្តាច់ព្រ័ត្រ​ផង​ដែរ​។ នាង​ស្រូប​បាន​ភាព​ល្បីល្បាញ​យ៉ាង​លឿន ក្រោយ​ប្រឡង ព្រោះតែ​មាន​សំឡេង​ល្អ មាន​សម្រស់​ស្អាត និង​សមត្ថភាព​ពូកែ ដូច​ជា​ក្បាច់​រាំ​ជាដើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ