ហាងឆេងប្រាក់រៀល ខ្លាំង ឬខ្សោយធៀបនឹងប្រាក់ប្រទេសទាំងនេះ !


រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀល ខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៨៨ រៀល, ១អឺរ៉ូ ទិញចូល ៤៨៤៣ រៀល លក់ចេញ ៤៨៩១ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៨២ រៀល និងលក់ចេញ ៣០១២ រៀល ។

ទន្ទឹមនេះដែរសម្រាប់ប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺថ្ងៃនេះ ១យន់ចិន ទិញចូល ៦០៤ រៀល លក់ចេញ ៦១០ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៩១១ រៀល លក់ចេញ ៣៩៥០ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៥២ រៀល លក់ចេញ ៣៥៥ រៀល ។

ជាមួយគ្នានេះហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ដុល្លារសាំង ហ្គាពួរ ទិញចូល ៣០០៩ រៀល លក់ចេញ ៣០៣៩ រៀល និង ១បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៣ រៀល ដោយឡែក ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៨ រៀល ៕

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ