គ្រូបង្វឹក Juventus ប្រាប់​ពី​កត្តា​ដែល​ពិបាកឱ្យ​ Suarez ក្លាយជា​កីឡាករ​របស់​លោក


អ៊ី​តា​លី ៖ គ្រូបង្វឹក​ក្រុម​សេះបង្កង់ Juventus គឺ​លោក Andrea Pirlo បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុម​របស់​លោក​ទំនងជា​មិន​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ Luis Suarez របស់​ក្រុម Barcelona នោះ​ទេ​។

Pirlo ដែល​ត្រូវ​បាន​តែងតាំង​ជំនួស​លោក Maurizio Sarri កាលពី​ខែ​មុន នឹង​បង្ហាញខ្លួន​នៅ​ក្នុង​កីឡដ្ឋាន Allianz ម្តងទៀត នៅ​រាត្រី​ថ្ងៃអាទិត្យ​នេះ សម្រាប់​ជំនួប​បើក​ឆាក​រដូវ​កាល ២០២០-២១ នៃ​ក្រប​ខណ្ឌ Serie A ហើយ​ក៏​ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង ក្នុង​នាម​ជា​អ្នកចាត់ការ​។

អតីត​ខ្សែបម្រើ​ឆ្នើម​របស់​ក្រុម AC Milan និង Juventus រូប​នេះ បាន​និយាយ​មុន​ការ​ប្រកួត​រាត្រី​នេះ​ថា «​យើង​ទាំងអស់​គ្នា​កំពុង​រង់ចាំ​ខ្សែប្រយុទ្ធ​កណ្តាល​ម្នាក់​ទៀត​។ ប៉ុន្តែ​សម្រាប់​ករណី Suarez វា​ពិតជា​ពិបាក​ណាស់ ព្រោះ​វា​ត្រូវការ​ពេលវេលា​យូរ ដើម្បី​គេ​ទទួល​បាន​លិខិតឆ្លងដែន​អ៊ី​តា​លី (Passport) ដូច្នេះ​វា​ពិបាក​ណាស់ ដើម្បី​ឲ្យ​គេ​ក្លាយជា​កីឡាករ​របស់​យើង​»​។

សូម​បញ្ជាក់​ថា Juventus ទើបតែ​ទិញ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Arthur Melo និង​ខ្សែបម្រើ​របស់​សហរដ្ឋអាមេរិក Weston McKennie នៅ​រដូវក្តៅ​នេះ ដែល​នេះ វា​គឺជា​ចំនួន​កំណត់​មួយ​សម្រាប់​ពួក​គេ ក្នុង​ការ​ដោះ​ដូរ​កីឡាករ​បរទេស​បន្ថែម​ទៀត​។ ដូច្នេះ​ក្លិប​ត្រូវការ​ឲ្យ Suarez ឆ្លងកាត់​ការ​ប្រឡង​នៅ​អ៊ី​តា​លី ដើម្បី​ទទួល​បាន​សញ្ជាតិ ២ ទើប​អាច​សម្រេចការ​ផ្ទេរ​បាន​នៅ​ក្នុង​ខែ​នេះ​។ (​ដកស្រង់​ចេញពី Reuters)

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ