ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Gary Neville ប្រាប់​ចំណុច​ខ្វះខាត​បំផុត ដែល​បិសាច​ក្រហម​កំពុង​ជួប​ពេល​បច្ចុប្បន្ន

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Gary Neville បាន​និយាយ​ថា ក្រុម​បិសាច​ក្រហម Manchester United នឹង​មិន​អាច​ឈ្នះ​ពានរង្វាន់…

អង់គ្លេស ៖ លោក Gary Neville បាន​និយាយ​ថា ក្រុម​បិសាច​ក្រហម Manchester United នឹង​មិន​អាច​ឈ្នះ​ពានរង្វាន់ Premier League បាន​ឡើយ ប្រសិនបើ Victor Lindelof និង​ប្រធាន​ក្រុម Harry Maguire នៅ​តែ​ចាប់​ដៃគូ​គ្នា​នៅ​តំបន់​ការពារ​កណ្តាល​។

លោក Gary Neville

គូសបញ្ជាក់​ថា ក្រុម​លោក Ole Gunnar Solskjaer បាន​រង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​ក្នុងផ្ទះ​ខ្លួន ក្នុង​ជំនួប​បើក​រដូវ​កាល​ថ្មី បន្ទាប់​ពី​រង​បរាជ័យ​ក្រោម​ថ្វី​ជើង Crystal Palace ដោយ​លទ្ធផល ៣-១ កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ខណៈ​ដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ុ​យ​អែ​ត Lindelof បាន​សាង​កំហុស នាំ​ឲ្យ​ក្រុម​ភ្ញៀវ​មាន​ឪ​កាស​រក​គ្រាប់​បាល់​បញ្ចូល​ទី​ទាំង ៣​គ្រាប់​។

ប្រធាន​ក្រុម Harry Maguire និង Victor Lindelof

Neville ដែល​ធ្លាប់​ជា​ខ្សែការពារ​ស្តាំ​របស់ Man United ហើយ​បច្ចុប្បន្ន​ជា​អ្នក​អត្ថាធិប្បាយ និង​វិភាគ​បាល់ទាត់​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ Sky Sports បាន​ថ្លែង​ថា «​យើង​អាច​និយាយ​អំពី Sancho ដែល​គ្រប់​គ្នា​កំពុង​ចូល​ចិត្ត ប៉ុន្តែ​រហូត​លុះត្រាតែ United អាច​រកបាន​ខ្សែការពារ​កណ្តាល​ដែល​អាច​រត់លឿន និង​ការពារ​បាន​ល្អ​ម្នាក់​ទៀត បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​មិន​អាច​ឈ្នះ​ពានរង្វាន់​លី​គ​បាន​ឡើយ​»​។

អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដែល​បច្ចុប្បន្ន​មាន​វ័យ ៤៥​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា «​ពួក​គេ​នឹង​មិន​អាច​ឈ្នះ Premier League ជាមួយនឹង​ដៃគូ​ការពារ​កណ្តាល​បែប​នេះ​ទេ​។ ភាព​ជា​ដៃគូ​ការពារ​កណ្តាល​ដ៏​ល្អ​បំផុត គឺ​តែងតែមាន​អ្នក​ដែល​មាន​ល្បឿន​ប្រៀប​ដូច​រន្ទះ ដើម្បី​រត់​ស្កាត់ និង​កែប្រែ​ស្ថានភាព​ដ៏​គ្រោះថ្នាក់​របស់​ក្រុម​។ ប៉ុន្តែ Lindelof និង Maguire មិន​មាន​វា​នោះ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ