ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​និ​ច្ចា​! ក្មេង​តូច​២​នាក់​ប្រុស​ស្រី​នាំ​គ្នា​ទៅ​លេង​ផ្ទះ​ជីតា បែរជា​ជួប​គ្រោះ​អកុសល

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប៉ូលិស​ស្រុក​ស្វាយ​លើ​បាន​អះអាង​ប្រាប់​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ក្មេង​ប្រុស​ស្រី​ចំនួន​២ នាក់​បងប្អូន​នឹង​បង្កើត​គ្នា​បាន​លង់ទឹក​ស្រះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈ​ដើរទៅ​លេង​ផ្ទះ​ជីតា​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ឪពុក​ម្តាយ​ប្រហែល​៤០​ម៉ែត្រ​ពី​គ្នា ហើយ​ហួស​ទៅ​ក្រោយ​ផ្ទះ​ជីតា​ក៏​ចុះ​ទឹក​លេង​ស្រះ…

ខេត្តសៀមរាប ៖ ប៉ូលិស​ស្រុក​ស្វាយ​លើ​បាន​អះអាង​ប្រាប់​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ក្មេង​ប្រុស​ស្រី​ចំនួន​២ នាក់​បងប្អូន​នឹង​បង្កើត​គ្នា​បាន​លង់ទឹក​ស្រះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈ​ដើរទៅ​លេង​ផ្ទះ​ជីតា​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ឪពុក​ម្តាយ​ប្រហែល​៤០​ម៉ែត្រ​ពី​គ្នា ហើយ​ហួស​ទៅ​ក្រោយ​ផ្ទះ​ជីតា​ក៏​ចុះ​ទឹក​លេង​ស្រះ បណ្តាល​ឱ្យ​លង់​ទាំង​២​នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ត្រ​ព្រាំ​ង​ពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ។

ប្រភព​ពី​ប៉ូលិស​បាន​បញ្ជាក់​ថា ក្មេង​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​មា ១- ឈ្មោះ វី សុវណ្ណ​រ៉ា ភេទ​ប្រុស ឣា​យុ​៤​ឆ្នាំ និង​២- ឈ្មោះ វី សា​រ៉ា ភេទ​ស្រី ឣា​យុ​៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ វី សុ​វ​ណ្ណា អាយុ​៣០​ឆ្នាំ និង​ម្តាយ​ឈ្មោះ សាយ ស្រី​ណុ​គ ឣា​យុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ គឺ​ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​នៅផ្ទះ ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ទៅ​លេង​ផ្ទះ​ជីតា​នៅ​ខាងកើត​ផ្ទះ​របស់​ខ្លួន​ដែល​មាន​ចម្ងាយ​ប្រហែល ជា​៤០​សិប​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ​។ លុះដល់​ម៉ោង​កើតហេតុ ម្តាយ​ក៏​មក​សួរ​រក​កូន​នៅផ្ទះ​ជីតា តែ​តា​ថា ចៅ​ទៅ​វិញ​ហើយ ។ គ្រានោះ​ម្តាយ​ក្មេង​ស្រី​ខំ​មករ​កកូន​ទាំង​២​នាក់​នៅផ្ទះ​ផ្សេង​ទៀត ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ​ឡើយ ក៏​បង្ក​ឱ្យ​មានការ​ផ្អើល​ឆោឡោ រួច​ក៏​នាំ​គ្នា​ដើរ​រក​។

ក្រោយមក ដោយ​មានការ​សង្ស័យ​ទៅ​លើ​ស្រះ​ទឹក​ដែល​នៅ​ជិត​ផ្ទះ​មាន​ចម្ងាយ​៦០​ម៉ែត្រ​ពី​ផ្ទះ ក៏​នាំ​គ្នារ​ចុះ​រាវរក​ឃើញ ស្រាប់តែ​ប្រទះ​ឃើញ​ក្មេង​រង​គ្រោះ​ទាំង​២​នាក់​តែ​ម្តង និង​បាន​នាំ​យក​ទៅ​កាន់​មណ្ឌល​សុខភាព​កន្ទួត តែ​ជា​អកុសល​ក្មេង​ទាំង​ពីរ​នាក់​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ