ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​តា​ម៉ុ​ក ក្លាយជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ១​ថ្ងៃ​មាន​ភ្ញៀវ​ជិត​១​ពាន់​នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​តា​ម៉ុ​ក​មេដឹកនាំ​ខ្មែរក្រហម បាន​ប្រែ​ក្លាយជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ ដែល​មាន​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ក្នុង​១​ថ្ងៃ​ជិត​១​ពាន់​នាក់​ឯណោះ​។ ផ្ទះ​តា​ម៉ុ​ក​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជោគជ័យ ឃុំ​-​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ បើ​តាម​លោក…

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​តា​ម៉ុ​ក​មេដឹកនាំ​ខ្មែរក្រហម បាន​ប្រែ​ក្លាយជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ ដែល​មាន​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ក្នុង​១​ថ្ងៃ​ជិត​១​ពាន់​នាក់​ឯណោះ​។ ផ្ទះ​តា​ម៉ុ​ក​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជោគជ័យ ឃុំ​-​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

បើ​តាម​លោក ស៊ា​ង សុខ​ហេង ប្រធាន​ការិយាល័យ​ទេសចរណ៍​ស្រុក​អន្លង់​វែង បាន​ប្រាប់​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​ថា ៖ ផ្ទះ​តា​ម៉ុ​ក​ដែល​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ និង​មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​កំសាន្ត​ក្នុង​១​ថ្ងៃ​ជិត​១​ពាន់​នាក់ ដែល​ភាគច្រើន​ភ្ញៀវ​ជាតិ​ដែល​មក​ពី​តាម បណ្តា​ខេត្ត​ឆ្ងាយ មក​មើល​ផ្ទះ និង​ការ​រៀបចំ​វត្ថុ​ប្រវត្តិសាស្ត្រ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​បាន​បន្សល់​ទុក។

លោក​បាន​បញ្ជាក់​ថា នៅ​ខេត្តឧត្តរមានជ័យ គឺជា​ខេត្ត​មួយ​នៅ​ទិសឧត្តរ នៃ​ប្រទេស​កម្ពុជា ដែល​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ជា​តំបន់​អតីត​ខ្មែរក្រហម ក្រោយ​ពេល​រាជរដ្ឋាភិបាល​ធ្វើ​សមាហ​រណកម្ម​មានការ​អភិវឌ្ឍន៍ និង​រីក​ចម្រើន​ទាំង​វិស័យ​ផ្លូវថ្នល់ និង​វិស័យ​ទេសចរណ៍ និង​វិស័យ​ផ្សេង​ៗ​ទៀត ហើយ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​ប្រែក្លាយ​មុខមាត់​។

លោក ស៊ា​ង សុខ​ហេង បាន​បញ្ជាក់​ថា ជា​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​ពាក់ព័ន្ធ និង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ បាន​រៀបចំ​កែ​លម្អ​តំបន់​ទេស​ចរណ៍​ប្រវត្តិសាស្ត្រ​ចំនួន​១៤​កន្លែង ឱ្យ​ក្លាយជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មាន​ផ្ទញ​តា​ម៉ុ​ក​អតីត​មេដឹកនាំ​ខ្មែរក្រហម បាន​ក្លាយជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​ភ្ញៀវ​ចូល​មើល​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ