ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ​ភ្ញៀវ​ទេសចរ​​មកកម្សាន្តខេត្ត​ប៉ៃលិនកើន​ជាង​ឆ្នាំ​មុន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ទោះបីជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​២០២០​នេះ មានការ​ធ្លាក់​ភ្លៀង​ជា​រៀងរាល់ថ្ងៃ ក៍​ភ្ញៀវ​ទេសចរ​នាំ​គ្នា​ចូល​មក​លេង​ខេត្ត​ប៉ៃលិន កម្សាន្ត​សប្បាយ​នៅ​តាម​រមណីយដ្ឋាន​នីមួយ​ៗ យ៉ាងច្រើន​កុះករ ដោយ​អ្នកខ្លះ ទើប​មក​លេង​ជា​លើក​ទី​១ អ្នកខ្លះ​ទៀត​បាន​មក​លេង​២​ទៅ​៣​ដង…

ខេត្ត​ប៉ៃលិន ៖ ទោះបីជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​២០២០​នេះ មានការ​ធ្លាក់​ភ្លៀង​ជា​រៀងរាល់ថ្ងៃ ក៍​ភ្ញៀវ​ទេសចរ​នាំ​គ្នា​ចូល​មក​លេង​ខេត្ត​ប៉ៃលិន កម្សាន្ត​សប្បាយ​នៅ​តាម​រមណីយដ្ឋាន​នីមួយ​ៗ យ៉ាងច្រើន​កុះករ ដោយ​អ្នកខ្លះ ទើប​មក​លេង​ជា​លើក​ទី​១ អ្នកខ្លះ​ទៀត​បាន​មក​លេង​២​ទៅ​៣​ដង ។

តាម​ប្រភព​ព័​ត៍​មាន​ពី​លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៦-១៨ ខែកញ្ញា ឆ្នាំ​២០២០ មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បាន​ចាត់​មន្ត្រី​ចុះ​ស្រង់​ស្ថិតិ​ភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន និង​ត្រួតពិនិត្យ​ក៏​ដូច​ជា​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ ក្នុង​ខេត្ត នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ មាន​ចំនួន​ដូច​ខាងក្រោម ៖

ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន ១៥,៧៦៩​នាក់ រីឯ​ចំនួន​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ០៤​នាក់ ។ លោក​បន្ត​ទៀត​ថា​ចំនួន​ភ្ញៀវ​ទេសចរ​សរុប មាន​ចំនួន ១៥,៧៧៣​នាក់ បេ​ី​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​សរុប​១៤,៥១៧ ឃេ​ី​ញ​ថា​កើ​ន​ឡើ​ង​ចំនួន ១៥,៧៧% ។

លោក​បញ្ជាក់​ថា ចំពោះ​ស្ថានភាព​ទូទៅ​ឃើ​ញ​ថា ​មាន​សណ្តាប់ធ្នាប់ មាន​របៀបរៀបរយ​ល្អ មានការ​យាម​ប្រចាំការ​ពី​ក​ម្លាំ​នរ​គ​បាល អធិការដ្ឋាន​ក្រុងប៉ៃលិន​សហការ​ជាមួយ​ប៉ុស្តិ៍​នរ​គ​បាល​សង្កាត់ នរ​គ​បាល​ការពារ​ព្រំដែន ប្រជា​ការពារ​ភូមិ ។​នៅ​ក្នុង​មូលដ្ឋាន​អាជីវករ​មានការ​យកចិត្តទុកដាក់​អនុវត្ត​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដោយ​មាន​ដាក់​សាប៊ូ​លាងដៃ និង​ទឹក​អាល់កុល​សម្រាប់​ភ្ញៀវ​ផង​ដែរ ៕ (កែស​ម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ