ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ក្នុង​ទីក្រុង ឆក់​យក​ជីវិត​​​មនុស្ស​២នាក់ របួស​១៤​នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប៉ូលិស​រាយការណ៍​ថា ​មនុស្ស​វ័យក្មេង​២​នាក់ ក្នុង​​នោះ​មាន​យុវជន​ម្នាក់ និង​យុវតី​ម្នាក់ បាន​ត្រូវ​បាត់​បង់​ជីវិត​ ​ហើយ​មនុស្ស​១៤​នាក់​ទៀត​រង​របួស កាលពី​យប់​ថ្ងៃ​ទី​១៨ ​មក​ថ្ងៃទី​១៩​…

សហរដ្ឋអាមេរិក ៖ ប៉ូលិស​រាយការណ៍​ថា ​មនុស្ស​វ័យក្មេង​២​នាក់ ក្នុង​​នោះ​មាន​យុវជន​ម្នាក់ និង​យុវតី​ម្នាក់ បាន​ត្រូវ​បាត់​បង់​ជីវិត​ ​ហើយ​មនុស្ស​១៤​នាក់​ទៀត​រង​របួស កាលពី​យប់​ថ្ងៃ​ទី​១៨ ​មក​ថ្ងៃទី​១៩​ ខែ​កញ្ញា ឆ្នាំ ២០២០ ក្នុង​ការ​បាញ់ប្រហារ​ ខណៈ​ពេល​កំពុង​មាន​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ក្នុង​រដ្ឋ​ញូ​វ​យ៉​ក​។

មេ​ប៉ូលិស​ម្នាក់​លោក ​MARK SIMMONS​ នៅ​កន្លែង​បាញ់ប្រហារ ក្នុង​ទីក្រុង ​ROCHESTER​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា សរុប​មាន​ជន​រង​គ្រោះ​១៦​នាក់ ក្នុង​ការ​បាញ់ប្រហារ​នេះ​ ដោយ​​មាន​២​នាក់​បាន​បាត់​បង់​ជីវិត​។ អ្នក​​បាត់​បង់​ជីវិត​​ទាំង​២​នាក់ ​គឺ​យុវជន​អាយុ​១៨​ឆ្នាំ ​និង​យុវតី​អាយុ​២២​ឆ្នាំ ចំណែក​អ្នក​របួស​១៤​នាក់ មិន​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។

ប៉ូលិស​ដែល​បញ្ជូន​ទៅ​កាន់​កន្លែង​បាញ់ប្រហារ បានឃើញ​ឆាក​នៃ​ការ​ភ័យ​ជ្រួលច្របល់ ដោយ​មនុស្ស​ប្រមាណ​ជា​១០០​នាក់ បាន​រត់​ចេញ​ប្រសាច​ទៅ​កាន់​គ្រប់​ទិស​។ រាត្រីសមោសរ​ដែល​កើត​មាន​ការ​បាញ់ប្រហារ​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទីលាន​ខាងក្រោយ​ផ្ទះ​មួយ ក៏​ទោះបី​កំពុង​មានការ​ឆ្លង​រាលដាល​នៃ​វីរុស ។

មក​ទល់​ពេល​នេះ ​នៅ​មិន​ទាន់​មានការ​ចាប់ខ្លួន​មនុស្ស​ណា​ម្នាក់ ហើយ​គេ​ក៏​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​បាញ់ប្រហារ​នោះ​ទេ ដែល​កើត​មាន​ពេល​រំលង​អ​ធ្រា​ត្រដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ