ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែក្រពះ ​​ពលរដ្ឋ​​​ជិត១០នាក់​បង្ខំចិត្ត​លួច​ចូល​ដី​ថៃ​ទាំង​​ប្រថុយ​ប្រថាន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ព្រោះតែ​ជីវភាព​គ្រួសារ​ ​និង​ក្រពះ ​​ប្រជា​ពលរដ្ឋ​​ចំនួន​៩​នាក់​បង្ខំចិត្ត​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ បើ​ទោះជា​ដឹង​ថា​ខុសច្បាប់​ក៏​ដោយ​ ។ ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ប្រជា​​ពលរដ្ឋ​ទាំង​៩​នាក់​នៅឡើយ​ទេ​ ​គ្រាន់តែ​ដឹង​ថា បុរស​មាន​ចំនួន​​៧​នាក់…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ព្រោះតែ​ជីវភាព​គ្រួសារ​ ​និង​ក្រពះ ​​ប្រជា​ពលរដ្ឋ​​ចំនួន​៩​នាក់​បង្ខំចិត្ត​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ បើ​ទោះជា​ដឹង​ថា​ខុសច្បាប់​ក៏​ដោយ​ ។ ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ប្រជា​​ពលរដ្ឋ​ទាំង​៩​នាក់​នៅឡើយ​ទេ​ ​គ្រាន់តែ​ដឹង​ថា បុរស​មាន​ចំនួន​​៧​នាក់ និង​ស្ត្រី​​មាន​ចំនួន​២​នាក់​ ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ​កង​រយ​១២០៥​ចាប់ខ្លួន​ក្នុងស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ​ឈម​ទឹកដី​កម្ពុជា ​ក្រុង​ប៉ោយ​ប៉ែ​ត ​ខេត្តបន្ទាយមានជ័យ ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ​កញ្ញា​ ឆ្នាំ​២០២០​។

​ពេល​សាកសួរ​ ​ប្រជា​ពលរដ្ឋ​ទាំង​៩​នាក់​ប្រាប់​សមត្ថកិច្ច​ថៃ​ថា ​ពួក​គេ​ឆ្លង​ដែន​ក្នុង​គោលបំណង​ទៅ​រក​ការងារ​ធ្វើ​នៅ​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ តាម​ពិត​គេ​ដឹង​ថា ​អ្នកខ្លះ​ជា​អាជីវករ​ធ្លាប់​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ ។

​ទោះបី​ជា​យ៉ាងណា​ ក្រោយ​សាកសួរ ​ប្រជា​​ពលរដ្ឋ​ទាំង​៩​នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​អា​រញ្ញា​បញ្ជូន​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​កម្ពុជា​តាម​ច្រក​កិច្ចព្រមព្រៀង​រវៀង​ខេត្តបន្ទាយមានជ័យ​កម្ពុជា​និង​ខេត្ត​ស្រះ​កែវ​ថៃ​(​ច្រករបៀង​អូរ​បី​ជាន់​)​ក្នុងស្រុក​អូរ​ជ្រៅ​ដើម្បី​ពិនិត្យ​ ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​ មុន​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​រៀងៗខ្លួនវិញ ៕ (កែសម្រួលដោយ ៖ ធីតា​)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ