ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​តូច​ច្រឡឹង លី​ន សោ​ម៉ា សំឡេង​ពីរោះ​រណ្តំ ចេះ​ទាំង​បទ​ពី​ដើម និង​សម័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ទឹកដម សំឡេង​ពីរោះ​គ្រលួច និង​ចេះ​ទាំង​បទ​ពី​ដើម និង​សម័យ ប្រិ​យ​មិត្ត​ជា​ច្រើន​ដែល​ធ្លាប់​បាន​ស្តាប់​បទ​ចម្រៀង​របស់​តារា​តូច​ច្រឡឹង​រូប​នេះ ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​លើក​ឡើង​ថា គួរតែ​មានការ​ជួយ​ជ្រោមជ្រែង នាង​អោយ​ល្អ…

រាជធានី​ភ្នំពេញ ៖ មាន​ទឹកដម សំឡេង​ពីរោះ​គ្រលួច និង​ចេះ​ទាំង​បទ​ពី​ដើម និង​សម័យ ប្រិ​យ​មិត្ត​ជា​ច្រើន​ដែល​ធ្លាប់​បាន​ស្តាប់​បទ​ចម្រៀង​របស់​តារា​តូច​ច្រឡឹង​រូប​នេះ ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​លើក​ឡើង​ថា គួរតែ​មានការ​ជួយ​ជ្រោមជ្រែង នាង​អោយ​ល្អ ព្រោះ​ជា​ទំពាំង​ស្នង​មួយ​លើ​ពិភព​សិល្បៈ​។

បែប​នេះ​ហើយ ទើប​គេ​ភ័យ​ខ្លាច​ទុក​នាង​ចោល​ម្ខាង មិនដឹង​ថា​វាសនា​បែប​ណា? បើ​តារាចម្រៀង​ជា​ច្រើន​សុទ្ធតែ​ខ្លាំង មិន​អន់​ជាង​គ្នា​នោះ​ទេ​។ លី​ន សោ​ម៉ា គឺជា​តារាចម្រៀង​តូច​ច្រឡឹង សំឡេង​ល្អ ហើយ​ឆ្លងកាត់​ការ​ប្រឡង​មួយ​ចំនួន​។ នាង​ហាក់​មិន​ទាន់​វាយ​អោយ កងរំពង​លេចធ្លោ​ខ្លាំង​ដូច​បណ្តា​តារា​ផ្សេង​ៗ បើ​ទោះជា​នាង​មានឱកាស​អាច​ធ្វើ​អោយ​គេ បាន​ស្គាល់ ហើយ​ឆក់យ​កបាន​ស្ថាប័ន​ធំ​សម្រាប់​រួម​ដៃគូ​ការងារ​។

ក្រោយ​ប្រឡង​កម្មវិធី​ល្អ​ៗ ខាង​ស្ថានីយទូរទស្សន៍​ដែល​មានការ​ពេញ​និយម​ជាងគេ ក៏​ខំ​ខ្នះខ្នែង​អោយ​នាង​បាន​ឡើង​ឆាក​សម្តែង ច្រៀង​ជា​បន្តបន្ទាប់ ដោយ​រំពឹង​ថា អាច​សាង​ប្រជាប្រិយភាព​បាន​ដូច​អ្នក​មុន​ៗ​ដែរ​។ លី​ន សោ​ម៉ា បាន​ជំនះ​ឧបសគ្គ​ជា​ច្រើន​លើ​វិ​ថី​ចម្រៀង បើ​រំលឹក​ពី​អតីតកាល​ជា​ម្ចាស់​ពាន​ផ្កាយ​រះ​ក្នុង​សួន រដូវ​កាល​ទី​២ និង​ពេញវ័យ​បាន​ចូល​ប្រឡង​កម្មវិធី​ចម្រៀង​ដ៏​ធំ​របស់​ស្ថានីយទូរទស្សន៍ ហង្ស​មាស ខេ​ម​បូ​ឌា​អាយ​ឌ​ល​។

នាង​បាន​ប៉ែង​ជើង​គេ​អោយ​ចុះចាញ់ ឆ្លង​ចូល​វគ្គ​មួយ​ទៅ​មួយ​យ៉ាង​ត្រដែត​។ បើ​ទោះ​មិន​បាន​កាន់​ពាន​តែ​ធ្វើ​អោយ​នាង​ហាក់​មានការ​ចាប់អារម្មណ៍​បន្តិច​ឡើង​វិញ ព្រោះ​មាន​គេ​ស្គាល់​។

យ៉ាងណាមិញ ហ្វេ​ន​ៗ​របស់ សោ​ម៉ា រំពឹង​ថា នាង​និង​សម្រេច​បំណង​សាង​ឈ្មោះ​អោយ ល្បីល្បាញ​ជាង​នេះ ហើយ​ខាង​ផលិតកម្ម និង​បន្ត​ចេញ​បទ​ចម្រៀង​ល្អ​ៗ​ដល់​នាង ដើម្បី​តប​ការ​គាំទ្រ​។

លើស​ពី​នេះ សោ​ម៉ា មិន​អស់សង្ឃឹម​ឡើយ នៅ​ពេល​ភាគរយ​នៃ​ការ​ល្បីឈ្មោះ មិន​ទាន់​ដល់​គោលដៅ ។ អ្វី​ដែល​សំខាន់ ខំ​បន្ត​រក​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាងណា​អោយ​កាន់តែ​លេចធ្លោ ជាមួយ​និស្ស័យ​ដែល​ស្រឡាញ់ ដោយ​ចិត្ត​ពុះពារ​។ គេ​រំពឹង ផលិតកម្ម​មិន​ទុក​នាង​ចោល កាន់តែ​មើលឃើញ​ទេព​កោសល្យ​នាង​ដដែល​។

អ្វី​ដែល​នាង​ប្រឹង​បន្ត​ទៀត គេ​ឃើញ​នាង​ខំ​ចេញ​បទ​ចម្រៀង​សម័យ​ដើម​យក​មក Cover​ឡើង​វិញ នៅ​លើ​បណ្តាញ​សង្គម យូ​ធូប ដើម្បី​ទាញ​ស្រូប​យក​ភាព​ទាក់ទាញ​។ គ្មាន​អ្វី​ដែល រំពឹង​ក្រៅពី​ខាង​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​កម្សាន្ត​នោះ​ទេ នៅ​តាម​ទូរទស្សន៍ ដែល​វែក​អោយ​នាង​ដើរ​បាន​។ បើសិនជា​មិនសូវ​ផ្តល់​ឱកាស​នោះ ពិបាក​ក្នុង​ការ​សាង​បាន​ភាព​លេចធ្លោ ណាស់ ចំពោះ​សង្គម​សិល្បៈ​ពោរពេញ​ដោយ​ភាព​ប្រកួតប្រជែង​នោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ