ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ម្តាយ​ឱ​ក សុគន្ធ​កញ្ញា ទៅ​រស់​នៅ​​ក្រៅ​ស្រុក ដល់​ថ្នាក់​កូនស្រី​ពោល​​ពាក្យ​​ថា​​នឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ក្រោយ​ពេល​ដឹង​ការណ៍​ពិត​ដែល​កញ្ញា​សរសេរ​ពាក្យពេចន៍​ជា​ច្រើន​នៃ​ថ្ងៃកំណើត ព្រោះតែ​ម្តាយ តាម​ពិត​ម្តាយ​របស់​នាង​ចេញ​ទៅ​នៅ​ក្រៅ​ប្រទេស​​បាត់​ទៅ​ហើយ​។ ព័ត៌មាន​មួយ​នេះ គ្មាន​សូវ​គេ​បានដឹង​នោះ​ទេ​។ ទើបតែ​ពេល​នេះ នាង​បង្ហើប​ថ្មី​ៗ​ចំ​ថ្ងៃ​ភ្ជុំ​ធំ​គ្រា​កំពុង​ប្រគំ​តន្ត្រី​។…

រាជធានី​ភ្នំពេញ ៖ គេ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ក្រោយ​ពេល​ដឹង​ការណ៍​ពិត​ដែល​កញ្ញា​សរសេរ​ពាក្យពេចន៍​ជា​ច្រើន​នៃ​ថ្ងៃកំណើត ព្រោះតែ​ម្តាយ តាម​ពិត​ម្តាយ​របស់​នាង​ចេញ​ទៅ​នៅ​ក្រៅ​ប្រទេស​​បាត់​ទៅ​ហើយ​។ ព័ត៌មាន​មួយ​នេះ គ្មាន​សូវ​គេ​បានដឹង​នោះ​ទេ​។ ទើបតែ​ពេល​នេះ នាង​បង្ហើប​ថ្មី​ៗ​ចំ​ថ្ងៃ​ភ្ជុំ​ធំ​គ្រា​កំពុង​ប្រគំ​តន្ត្រី​។

ចាប់តាំងពី ឱ​ក សុ​គ​ន្ឋ​កញ្ញា ធំ​ដឹងក្តី​មក នាង​មាន​ម្តាយ​មេម៉ាយ​ម្នាក់​គត់ ដែល​ជា​ស្ត្រី​ដ៏​រឹង​មាំ​ធ្វើ​ជា​ឪពុក​ផង ម្តាយ​ផង មើលថែ​នាង និង​ប្អូន​ៗ​។ គ្រប់​ជំ​ហ៊ាន ការងារ កញ្ញា​តស៊ូ ដើម្បី​ម្តាយ​អោយ​តែ​នឹកឃើញ នាង​មាន​កម្លាំងចិត្ត​តែ​ម្តង​។

យ៉ាងណា ពេល​នេះ​ម្តាយ​របស់​កញ្ញា បាន​សម្រេចចិត្ត​ចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ក្រោយ​ពេល​កូនស្រី​មាន​មែកធាង​ប្រាំ​ប្រការ​។ ឱ​ក សុ​គ​ន្ឋ​កញ្ញា បាន​និយាយ​ពី​អារម្មណ៍​នឹក​ម្តាយ​នៅ​លើ​ឆាក​តន្ត្រី​របស់​ហង្ស​មាស អបអរ​ថ្ងៃ​ភ្ជុំ​ថា តាំងពី​ដើម​មក នាង និង​ម្តាយ​អោយ​តែ​បុណ្យ​ទាន គឺ​ជុំ​គ្នា​ទៅ​ធ្វើបុណ្យ​។ ប៉ុន្តែ​ពេលវេលា​បាន​តម្រូវ​អោយ​គាត់​ចេញ​ទៅ​សាង​ជីវិត​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​អោយ​ខកខាន​ជុំ​គ្នា​ធ្វើបុណ្យ ទៅ​វត្ត​។ យ៉ាងណា នាង​សុំ​សម្តែង​ការ​នឹករលឹក ហើយ​ជូនពរ​អ្នក​ម្តាយ​អោយ​មាន​សុខភាព​ល្អ នឹង​រំពឹង​ថា បាន​ជួបជុំ​គ្នា​ថ្ងៃ​ណាមួយ​ឡើង​វិញ​។

ម្តាយ ឱ​ក សុ​គ​ន្ឋ​កញ្ញា ជា​អតីត​សិល្ប​ការិនី​ល្ខោននិយាយ ហើយ​ធ្លាប់​សម្តែង​តាម​ឆាក​នានា ដែល​ជា​គ្រូ​នៅ​សាលា​វិចិត្រសិល្បៈ​។ អ្នកស្រី​តស៊ូ​មើលថែ​កូន​យ៉ាង​ល្អ ហើយ​កាន់តែ​រំភើបចិត្ត​ពេល​ដឹង​ថា កូន​ក្លាយជា​តារាចម្រៀង​លំដាប់​កំពូល ហើយ​ចេះ​ជំនាញ រហូត​ក្លាយជា​កំពូល​តារា​លើសគេ​។ អ្នកស្រី​កាន់តែ​មាន​ក្តី​សុខ ក្រោយ​កូនស្រី​ដល់​គូ ហើយ​បាន​រៀប​ការ​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ដោយ​ពេញ​មុខមាត់​ដែល​អ្នក​ណា​ក៏​ប្រាថ្នា​ចំណង​ជីវិត​បែប​នេះ​។

ឱ​ក សុ​គ​ន្ឋ​កញ្ញា ជាតា​រា​មានសំណាង​ដែល​បាន​រៀប​ការ​ជាមួយ​ប្អូនប្រុស​ថៅកែ​ហង្ស​មាស មានមុខ​របរ​ផ្នែក​គ្រប់គ្រង​។ អាច​និយាយ​បាន​ថា កញ្ញា ក៏​មាន​សិ​ទ្ឋិ​ខ្លះ​បន្តិច​ដែរ ។ ប៉ុន្តែ​បើ​មើលទៅ​លើ​ឥរិយា​បទ​របស់​នាង​វិញ សាមញ្ញ ភាព​អំនួត​គឺ​មិន​មាន នៅ​តែ​អោនលំទោន ដល់​អ្នកផង អ្នក​រួមការ​ងារ​។ ម្ល៉ោះហើយ អ្នក​ណា​ៗ​ក៏​លើក​សរសើរ​នាង​ដែរ មិន​ប្រកាន់ខ្លួន មានបាន​ដល់​ណា​ក៏​មិន​ភ្លេច ប្រភព​ដើម​នេះ​ហើយ​គេ​ថា តារា​គម្រូ​។

មក​ទល់​ពេល​នេះ ឱ​ក សុ​គ​ន្ឋ​កញ្ញា បាន​កាដូ​ដំណក់ឈាម​មួយ​ជា​កូនប្រុស ដល់​ស្វាមី ដោយ​ប្តី​ប្រពន្ធ​នេះ សែន​ស្រឡាញ់ កូនប្រុស​ជា​ចំណងដៃ​នេះ​ណាស់​ថ្នម​តែ​ម្តង​។ ឯ​កញ្ញា វិញ បែក​សាច់​មុខ​ប៉ោង ឡើង​បឿ គួរ​អោយ​ក្នាញ់ ក្រោយ​សម្រាលកូន​ហើយ សប្បាយ​រីករាយ ស្នេហា​ជោគ​ជ័យ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ