ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ជាង១០​នាក់​មកស្រុកវិញ​ឆ្លង​ទឹកអូរកំពុង​ហូរ​​ខ្លាំង ​បាត់ខ្លួន​​ ម្នាក់​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ​​ស្ត្រី​ជា​ពលករ​​ម្នាក់​បាន​បាត់​ខ្លួន ដោយ​រសាត់​តាម​ទឹកអូរ​ដែល​កំពុង​ហូរ​ខ្លាំង ខណៈ​បុរស​ស្ត្រី​​សរុប​ចំនួន​១១​នាក់​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ស្រាប់តែ​ជួប​គ្រោះ​អកុសល់​គួរ​ឱ្យ​អាណោចអាធ័ម​បែប​នេះ​តែ​ម្តង ។ ហេតុការណ៍​ពលករ​​ឆ្លង​ទឹកអូរ​រសាត់​បាត់​ខ្លួន​ស្ត្រី​ម្នាក់​​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ ​​ស្ត្រី​ជា​ពលករ​​ម្នាក់​បាន​បាត់​ខ្លួន ដោយ​រសាត់​តាម​ទឹកអូរ​ដែល​កំពុង​ហូរ​ខ្លាំង ខណៈ​បុរស​ស្ត្រី​​សរុប​ចំនួន​១១​នាក់​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ស្រាប់តែ​ជួប​គ្រោះ​អកុសល់​គួរ​ឱ្យ​អាណោចអាធ័ម​បែប​នេះ​តែ​ម្តង ។

ហេតុការណ៍​ពលករ​​ឆ្លង​ទឹកអូរ​រសាត់​បាត់​ខ្លួន​ស្ត្រី​ម្នាក់​​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ល្បាត​ទី​១ ខ​៣ ស្ថិត​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ជន​រង​គ្រោះ​ដែល​ហូរ​ទៅ​តាម​ទឹកឈ្មោះ សេង ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មានស្រុក​ណើត​ នៅ​រស់នៅ​ភូមិ​ស្វាយមាស សង្កាត់​កណ្តាល​ជ្រុំ ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ

តាម​ប្រភព​ព័​ត៍​មាន​បានឱ្យ​ដឹង​ថា ៖ នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​ គេ​ឃើញ​ពលករ​​ចំនួន​១១​នាក់​ឆ្លង​ដែន​ពី​ថៃមកខ្មែរ​ ខណៈ​ទឹកអូរ​​កំពុង​ជន់​ហូរខ្លាំង​ ដោយ​ឆ្លង​ផុត​បាន​ចំនួន​តែ​៩​នាក់ និង​ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​ប្រទេស​ថៃ​នៅឡើយ ។

តាម​ប្រភព​​ព័ត៌មាន​បាន​​បន្ត​ទៀត​ថា ​ក្នុង​ពេល​ឆ្លងទឹកអូរនោះ ស្ត្រីរងគ្រោះ​​បានជិះ​ក្នុង​ចានដែក ដោយ​​អ្នកចម្លង​តាម​ចានដែក​នោះ​អស់ដៃ​ ព្រោះ​ទឹក​ហូរ​បុក​ខ្លាំង ក៏​លែង​ចានដែកនោះ​​ចោល បណ្តាល​ក្រឡាប់​ចានដែក​លិចស្ត្រីរងគ្រោះ​ទៅ​ក្នុង​ទឹក​ហូរ​កួច​យក​ទៅ​បាត់​តែ​ម្តង ។

ចំណែក​ប្តី​របស់​ស្ត្រី​​រង​គ្រោះ ឈ្មោះ ហោ ឆេ​ន អាយុ​៤៣​ឆ្នាំ (​នៅ​ត្រើយម្ខាង​ខាង​ប្រទេស​ថៃ​) និង​កូន​ស្រី​ឈ្មោះ ឆេ​ន ដា​នេ​ត អាយុ​១៥​ឆ្នាំ (​បាន​ឆ្លង​ផុត​មក​ខាង​ខ្មែរ​) ។

បច្ចុប្បន្ន ​​​ស្ត្រី​​រង​គ្រោះ​មិន​ទាន់​​រកឃើញ​នៅឡើយ​ទេ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ