ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរាយ​៤​យ៉ាង​រមែង​កើត​មាន​ដល់​អ្នក​អត់​សីល

3 ឆ្នាំ មុន

អ្នក​អត់​សីល​គឺ​អ្នក​មិន​រក្សាសីល​តែង​រស់នៅ​ដោយ​សេចក្ដី​ប្រមាទ​ក្នុង​ការងារ​ទាំងឡាយ និង​ថែម​ទាំង​នាំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ​មាន លេងល្បែង​ស៊ីសង សេពគប់​បាបមិត្ត លេងស្រី ផឹកសុរា​ជាដើម ដែល​ជា​អំពើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ក្រុម​គ្រួសារ​អស់​គ្មាន​សល់​ទៀត​ផង ។ បុគ្គល​ទ្រុស្តសីល​រមែង​ជួប​នូវ​សេចក្តី​អន្តរាយ​៤​យ៉ាង​ក្នុង​បច្ចុប្បន្ន​គឺៈ ១-…

អ្នក​អត់​សីល​គឺ​អ្នក​មិន​រក្សាសីល​តែង​រស់នៅ​ដោយ​សេចក្ដី​ប្រមាទ​ក្នុង​ការងារ​ទាំងឡាយ និង​ថែម​ទាំង​នាំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ​មាន លេងល្បែង​ស៊ីសង សេពគប់​បាបមិត្ត លេងស្រី ផឹកសុរា​ជាដើម ដែល​ជា​អំពើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ក្រុម​គ្រួសារ​អស់​គ្មាន​សល់​ទៀត​ផង ។ បុគ្គល​ទ្រុស្តសីល​រមែង​ជួប​នូវ​សេចក្តី​អន្តរាយ​៤​យ៉ាង​ក្នុង​បច្ចុប្បន្ន​គឺៈ

១- នាំ​ឲ្យ​វិនាស​ទ្រព្យសម្បត្តិ​ក្នុង​បច្ចុប្បន្ន ។

២- នាំ​ឲ្យ​មានកេរ្តិ៍ឈ្មោះ​អសោចិ៍ ដែល​គួរ​ឲ្យ​តិះដៀល​ស្អប់ខ្ពើម​អំពី​អ្នក​ដទៃ ។

៣- ជា​អ្នក​អឹមអៀន មិន​ក្លៀវក្លា​ក្នុង​ទីប្រជុំជន ។

៤- ជា​អ្នក​វង្វេង មាន​អារម្មណ៍មិនល្អ នៅ​ពេល​ជិត​មរណកាល ។

នេះ​ជា​ទោស​នៃ​អ្នក​ដែល​មិន​រក្សាសីល​រមែង​ឃើញ​ទាន់ហន់​ច្បាស់​នឹង​ភ្នែក​ក្នុង​ពេល​បច្ចុប្បន្ន​មិនបាច់​រង់ចាំ​ជាតិ​ក្រោយ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ