ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ជី​សូរ​ មាន​ប្រវត្តិសាស្ត្រ ដែល​មាន​តម្លៃ​​មហាសាល​មិន​អាច​កាត់ថ្លៃ​បាន

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ភ្នំ​នេះ ជា​ភ្នំ​ប្រវត្តិសាស្ត្រ​ដែល​មាន​តម្លៃ​មហាសាល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​។ នៅ​មាន​រូបរាង​ប្រាសាទបុរាណ​ដ៏​ស្រស់​ស្អាត​នៅ​លើ​កំពូលភ្នំ​នេះ​។ សម្រាប់​អ្នក​ដែល​បាន​មក​ដល់ទី​នេះ គឺ​ពិតជា​ស្ងើចសរសើរ និង​ដឹងគុណ​ដល់​បុព្វការី​ជន​ខ្មែរ​ដែល​បាន​កសាង​ប្រាសាទ​នៅ​លើ​កំពូលភ្នំ​ដ៏​ខ្ពស់​។ ភ្នំ​ជី​សូរ នៅ​រក្សា​បាន​នូវ​រូបរាង​ប្រាសាទ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​មើល…

ខេត្តតាកែវ ៖ ភ្នំ​នេះ ជា​ភ្នំ​ប្រវត្តិសាស្ត្រ​ដែល​មាន​តម្លៃ​មហាសាល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​។ នៅ​មាន​រូបរាង​ប្រាសាទបុរាណ​ដ៏​ស្រស់​ស្អាត​នៅ​លើ​កំពូលភ្នំ​នេះ​។ សម្រាប់​អ្នក​ដែល​បាន​មក​ដល់ទី​នេះ គឺ​ពិតជា​ស្ងើចសរសើរ និង​ដឹងគុណ​ដល់​បុព្វការី​ជន​ខ្មែរ​ដែល​បាន​កសាង​ប្រាសាទ​នៅ​លើ​កំពូលភ្នំ​ដ៏​ខ្ពស់​។

ភ្នំ​ជី​សូរ នៅ​រក្សា​បាន​នូវ​រូបរាង​ប្រាសាទ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​មើល ហើយ​នៅ​ជាប់​នឹង​ប្រាសាទ​​មាន​សង់​វត្ត និង​ព្រះ​វិហារ​ពុទ្ធសាសនា​។ ពិតជា​កម្រ​ណាស់ ព្រោះ​មាន​ភ្នំ​មួយ​ចំនួន តួ​ប្រាសាទ (​ព្រា​ហ្ម​ញ្ញ សាសនា​) ត្រូវ​បាន​គេ​កាយ​ឲ្យ​រលំ ដើម្បី​រក​វត្ថុ​បុរាណ ហើយ​សង់​ព្រះ​វិហារ (​ពុទ្ធសាសនា​) នៅ​ចំ​ពីលើ​គ្រឹះ​ប្រាសាទ​នោះ​តែ​ម្តង​។

កូនចៅ​កម្ពុជា គ្រប់​រូប​ពិតជា​ជឿជាក់​លើ​បារមី​ម្ចាស់​ទឹក ដី ព្រៃ ភ្នំ​ក្រំ​ថ្ម​ថែរក្សា​ខេត្តតាកែវ និង​បុព្វការី​ជន ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​រក្សា​ការពារ​បាន​នូវ​ប្រាសាទ​ដ៏​អស្ចារ្យ​មួយ​នេះ​។ ភ្នំ​ជី​សូរ ស្ថិត​នៅ​ខេត្តតាកែវ ត្រង់​ចំណុច​ដែល​មាន​រយៈទទឹង (១១° ១១’ ៣.៤៩៧៩៩៩៩៩”) និង​រយៈបណ្តោយ (១០៤° ៤៩’ ៣០.៣៩៣១២០០០”)​។

ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ពី​រាជធានី​ភ្នំពេញ ប្រមាណ​៥០​គីឡូម៉ែត្រ (​ផ្លូវ​នៅ​ពិបាក​បន្តិច​) តែ​ផ្លូវ​ឡាន​ឡើង​ទៅ​ដល់​លើ​កំពូលភ្នំ​តែ​ម្តង នឹង​ត្រូវ​កសាង​ដោយ​ចាក់​បេតុង នៅ​ពេល​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤​។

ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ថ្មី​មួយ​សម្រាប់​ភ្នំ​នេះ នៅ​ពេល​ផ្លូវ​បេតុង​ត្រូវ​បាន​សង់​ចប់​។ សូម​បារមី​ទឹកដី​ខេត្តតាកែវ ជូន​បុណ្យ មហា​កុស​ល្យ​ដល់​អ្នក​កសាង​ផ្លូវ​បេតុង​នេះ ឲ្យ​ជួប​តែ​សុខភាព​ល្អ និង​សុភមង្គល ព្រមទាំង​សម្រេច​គ្រប់​ភារកិច្ច​។ ក្រុមការងារ​បាន​មក​ផ្តិត​យក​រូបភាព​ខ្លះ​ៗ​នៃ​ភ្នំ​ជី​សូរ​នៅ​ខែកញ្ញា ឆ្នាំ​២០២០​នេះ និង​សូម​បួងសួង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​នេះ​ឲ្យ​ប្រទេស​កម្ពុជា ជួប​តែ​សុខ​សន្តិភាព និង​មានការ​រីក​ចម្រើន​ទៅ​មុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ