ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យធ្វើស៊ីភ្ញៀវ​ក្នុងផ្ទះ​សំណាក់​មហា​រុងរឿង​​ត្រូវ​បញ្ជូន​ឱ្យ​ប៉េ​អឹ​ម​តា​កែវ​​ទាំង​យប់​

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តី​រាយ​ការណ៍​ឱ្យ​ដឹង​ថា ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ចោរលួច​រថយន្ត​ក្នុងផ្ទះ​សំណាក់​មហា​រុងរឿង ត្រូវ​បាន​សមត្ថ​កិច្ច​កង​រាជ​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជ​ខេត្តតាកែវ​ទាំង ដើម្បី​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំ​បូ​ង​តាម​នីតិវិធី ។ គួររំលឹក​ថា…

ខេត្តតាកែវ ៖ សេចក្តី​រាយ​ការណ៍​ឱ្យ​ដឹង​ថា ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ចោរលួច​រថយន្ត​ក្នុងផ្ទះ​សំណាក់​មហា​រុងរឿង ត្រូវ​បាន​សមត្ថ​កិច្ច​កង​រាជ​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជ​ខេត្តតាកែវ​ទាំង ដើម្បី​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំ​បូ​ង​តាម​នីតិវិធី ។ គួររំលឹក​ថា ផ្ទះសំណាក់​«​មហា​រុងរឿង​»​ចោរ​ចូល​ធ្វើ​ស៊ី​ពី​ភ្ញៀវ​ម៉ា​អែម !

ជនសង្ស័យ​មានឈ្មោះ ចាន់ រិ​ទ្ធី ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្តុល ឃុំ​ក្តុល ស្រុក​សង្កែ ខេត្តបាត់ដំបង ។

សូម​បញ្ជាក់​ថា កាលពី​ម៉ោង​៩ដល់​ម៉ោង១១ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះសំណាក់ មហា​រុង រឿង ស្ថិត​ក្នុងភូមិ​ខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ករណី​ចោរ​បន្លំ​លួច​យក​រថយន្ត​មួយ​គ្រឿង ម៉ាក​Rivo ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-4443 ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ឈ្មោះ រិ​ន រ៉ា​វី ភេទ​ប្រុស អាយុ៣១​ឆ្នាំ​រស់នៅ​ភូមិ​សុ​ភី ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្ត​បន្ទាយ​មា​ន​ជ័យ ។

សេចក្តី​រាយ​ការណ៍​​បន្ត​ថា មុន​កើតហេតុ​ ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅផ្ទះ​សំណាក់​មហា​រុងរឿង លុះដល់​វេលា​ម៉ោង​ខាងលើ មាន​ជនសង្ស័យ​ម្នាក់​បាន​បន្លំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សំណាក់ ហើយ​បាន​ទៅ​គោះ​ទ្វារ​សុំ​សោរ​រថយន្ត​ពី​ម្ចាស់​ថា​ យក​ទៅ​រៀបចំ​រថយន្ត​ឲ្យ​មាន​សណ្តាប់ធ្នាប់ ។ ដោយ​មានការ​ជឿ​ទុកចិត្ត​លើ​ផ្ទះសំណាក់ ម្ចាស់​រថយន្ត​ក៏​ប្រគល់​សោរ​ឲ្យ​ទៅ​ជនសង្ស័យ​ម្នាក់​នោះ ដូច​ឲ្យ​(​ចោរ​)​បន្លំ​ជិះ​រថយន្ត​នោះ​ចេញ​ទៅ​បាត់ អ្នក​ណា​ទទួលខុសត្រូវ ? ឱ​ផ្ទះសំណាក់​មហា​រុងរឿង ។

រហូត​ដល់​ម៉ោង​រំលង​អា​ធ្រា​ត្រ​ ទើប​ម្ចាស់​រថយន្ត​ឆោឡោ នឹង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគ របាល​ស្រុក​ត្រាំកក់ ដើម្បី​ឲ្យ​សមត្ត​កិច្ច​តាមដាន​មុខសញ្ញា នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន ជន​ក្លែងបន្លំ​ជា​ចោរលួច​រថយន្ត​ក្នុងផ្ទះ​សំណាក់​នោះ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។

ពិត​ណាស់​អំពើ​ទុច្ចរិត​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់ លុះដល់​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា កម្លាំង​សមត្ត​កិច្ច​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​ចោរលួច​រថយន្ត ក្នុងផ្ទះ​សំណាក់​មហា​រុងរឿង នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ហើយ​យប់​បន្តិច​ចោរលួច និង​រយ​ថ​យន្ត ត្រូវ​បាន​ប្រគល់​ឲ្យ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បន្ត​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ