ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផុត​ភ្ជុំ១​ថ្ងៃ​ ចុះបង្ក្រាប​បានតែ​​ម៉ូតូ​​និងឡាន ​ខណៈម្ចាស់រត់ចែកជើងគ្នា​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​​និង​​៣០នាទី​​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ស្រុក​ពារាំង ខេត្តព្រៃវែង បាន​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​ទ​ល្មើស​ល្បែងស៊ីសង​ខុសច្បាប់​១​ករណី នៅ​ចំណុច​ទួល​ដើម​ពោធិ៍ធំ…

ខេត្តព្រៃវែង ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​​និង​​៣០នាទី​​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ស្រុក​ពារាំង ខេត្តព្រៃវែង បាន​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​ទ​ល្មើស​ល្បែងស៊ីសង​ខុសច្បាប់​១​ករណី នៅ​ចំណុច​ទួល​ដើម​ពោធិ៍ធំ ចំងាយ​ប្រហែល​១​គីឡូម៉ែត្រ ខាងកើត​ភូមិ​គរ ឃុំ​ព្រៃ​ស្រឡិត ដែល​ជា​កន្លែង​លួច​លេង​ល្បែងស៊ីសង​បញ្ជល់មាន់​ដុះ​ស្លែ ។

លទ្ធផល​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ ​ម៉ូតូ​ចំនួន​១១​គ្រឿង ​រថយន្ត​ចំនួន​១​គ្រឿង ​មាន់​ជល់​ចំនួន​៤​ក្បាល កៅស៊ូ​ហ៊ុំព័ទ្ធ​​សង្វៀន​​បញ្ជល់​​មាន់​ចំនួន​១ ។ ​ចំណែក​អ្នកលេង​នាំគ្នា​​រត់គេច​ខ្លួន​បាត់​អស់ មិន​ហ៊ាន​នៅ​ជួប​មុខ​សមត្ថ​កិច្ច​ទេ ។

ក្រោយ​​ការ​ចុះ​​បង្ក្រាប​ករណី​ខាងលើ​ វត្ថុ​តាង​​ទាំងអស់​ត្រូវ​បានយកទៅ​​ទុក​នៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ពាំ​រាំង ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី នឹង​រង់ចាំ​មើល​ម្ចាស់​ទៅ​លោះ​យក​ម៉ូតូ​ និងរថយន្ត​នោះ​វិញ​អត់​? កុំ​ចេះ​តែ​ហ៊ាន ល្បែងស៊ីសង​ខុសច្បាប់ ជា​បន្លាក្នុងកែវភ្នែក នៃ​ទ្រឹស្តី​(​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​) ដែល​សមត្ត​កិច្ច​ត្រូវ​តែ​កំចាត់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ