ម៉ិច ម៉ា​រី​កា បាន​ត្រឹម​សោកស្តាយ ដែល​តូប​នាង​ឆេះ​ហ្មត់​នៅ​ផ្សារ​សំរោង​យ៉ោ​ង


ខេត្តតាកែវ ៖ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក ហេតុការណ៍​ឆេះ​តូប​នៅ​ផ្សារ​សំរោង​យ៉ោ​ង ដែល​បាន​កើតឡើង​វេលា​យប់​ថ្ងៃ​ឆ្លងបុណ្យ​ភ្ជុំ​ធំ​មុន​នោះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​ខេត្ត​តាកែវ និង​អ្នកស្រុក​សំរោង​យ៉ោ​ង ព្រមទាំង​អាជីវករ​ផង​ដែរ​។

យ៉ាងណាមិញ តារា​សម្តែង ម៉ិច ម៉ា​រី​កា ក៏​មាន​តូប​លក់ដូរ​នៅ​ទីនោះ​រង​ការ​ឆេះ​ខ្ទេច​ផង​ដែរ ហើយ​ក៏​មាន​ឆេះ​តូប​បងប្អូន​ទៀត ដោយ​នាង​ស្មាន​មិន​ដល់​ថា របរ​ដែល​ខំតស៊ូ​កន្លង​មក​ត្រូវ​បាន​ខាតបង់​ក្នុង​មួយប៉ប្រិចភ្នែក​។ នេះ​ជា​ហេតុការណ៍​ដែល​នាង​មិន​ធ្លាប់​ប៉ះ​ក្នុង​ឆាកជីវិត​។

ក្រោយ​ពេល ម៉ិច ម៉ា​រី​កា បាន​បង្ហោះ​ករណី​ហេតុការណ៍​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង មាន​អ្នក​អាណិត​ជា​ច្រើន ដែល​ក្នុង​ចំណោម​តូប​ជា​ច្រើន​ត្រូវ​ឆេះ​ប្រមាណ​៩០% រួម​ទាំង​តូប​របស់​អ្នកសិល្បៈ​ផង​ដែរ​។ ម្នាក់​ៗ​បាន​ត្រឹមតែ​ឱ្យ ម៉ា​នី​កា តស៊ូ​ខិតខំ បំពេញការងារ​លក់​ដូរ​ឡើង​វិញ ដោយ​ភាព​អំណត់​។ គ្មាន​អ្នក​ណា​ម្នាក់​ចង់​កើតរឿង​បែប​នេះ​ឡើយ ហើយ​រឹតតែ​មិន​ចង់​ខាតបង់​ទ្រព្យសម្បត្តិ​ដែល​ចេញពី​កម្លាំង​ញើស​ឈាម​ផង​ដែរ​។

ម៉ិច ម៉ា​រី​កា បាន​រៀបរាប់​ថា តូប​ផ្សារ​សំរោង​យ៉ោ​ង ដែល​ឆេះ​កន្លង​ទៅ​នេះ មាន​តូប​នាង តូប​ម្តាយមីង តូប​ប្អូនស្រី ដែល​២​តូប​ខាងលើ​លក់​កាបូប​៤​ទៅ​១០​ឆ្នាំ​។ ចំពោះ​តូប​របស់​នាង​ជា​តូប​លក់​កាបូប​បើក​លក់​ទើបតែ​បាន​ប្រហែល​១​ឆ្នាំ​តែ​ប៉ុណ្ណោះ​។ ហេតុការណ៍​អគ្គិភ័យ​នោះ នាង និង​បងប្អូន​មិន​បាន​នៅផ្ទះ​ជិត​ផ្សារ​នោះ​ទេ គឺ​ជាប់​ទៅ​សែន​ផ្ទះ​យាយ លុះ​ទំ​រាំ​ដឹង​យូរ ហើយ​មក​វិញ​ថែម​ទាំង​ស្ទះផ្លូវ​ទៀត ក៏​រឹតតែ​ពិបាក​ចូល​ទៅ​រំដោះ​យក​ឥ​វ៉ា​ន់​ដែរ​។ ជា​រួម​របស់ របរ​នៅ​ក្នុង​តូប​ទាំងអស់ គឺ​ទុក​នៅ​ទីនោះ​ដោយ​មិន​ទម្លាប់​វិច​មក​ផ្ទះ​ឡើយ​។

យ៉ាងណា នាង​មាន​តែ​ពាក្យ​សោកស្តាយ ដែល​កើតឡើង​រឿង​មួយ​ភ្លែត មិន​ធ្លាប់​មាន​ក្នុង​ជីវិត និង​សល់​តែ​ពាក្យ​ថា រឹង​មាំ ហើយ​ខំ​កសាង​ឡើង​វិញ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ម៉ិច ម៉ា​រី​កា បាន​បាត់​មុខ​មួយ​រយៈ​គ្រា​កំពុង​តែ​លេចធ្លោ​ជា​តារា​សម្តែង​។ នាង​ធ្លាប់​ហែល​ឆ្លង​ការងារ​ផ្នែក​ថត​ភាពយន្ត​ភាគ​រឿងបុរាណ​ជា​ច្រើន​រឿង និង​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ទៀត​ផង​។ ក្រៅពី​សម្តែង នាង​ក៏​ចេះ​ច្រៀង​ល្អ​គួរសម ដែល​ធ្លាប់​ចេញ​បទ​ចម្រៀង​ខ្លះ​ៗ​ដែរ លើ​បណ្តាញ​សង្គម​។

ម៉ា​រី​កា បន្ត​ថា រឿង​សិល្បៈ​កន្លង​មក ដែល​សុខ​ៗ​បាត់​មុខ ព្រោះ​នាង​មាន​ជំងឺ​ប្រចាំ​កាយ ដែល​ចាំបាច់​ត្រូវ​តែ​ដកខ្លួន​ទៅ​ព្យាបាល​ឱ្ បានជា​ល្អ​។ ម្យ៉ាងទៀត​ត្រូវ​ព្យាយាម​សម្រាក​ឱ្យ បាន​ច្រើន​ផង​នោះ ទើប​នាង​ត្រូវ​តែ​អនុវត្តន៍​ឱ្ បាន​។ ម្ល៉ោះហើយ ទើប​បាត់​វត្តមាន​ច្រើន​ខែ ទាំង​ស្តាយ ព្រោះ​ពេល​ឈប់​មួយ​រយៈ​មាន​គេ​ហៅ​ថត​រឿង​រហូត តែ​កម្លាំង​ទៅ​មិន​រួច និង​ត្រូវ​អនុវត្តន៍​តាម​ពេទ្យ​ប្រាប់​សិន ។ សុខភាព​សំខាន់​ជាង បើ​យើង​មាន​សុខភាព​ល្អ គឺ​យើង នឹង​អាច​ធ្វើ​អ្វី​ៗ​បាន​យ៉ាង​រលូន​។ ហើយ​ការ​ត្រឡប់​មក​វិញ លើក​នេះ​នាង​នឹង​ព្យាយាម ចេញ​មុខ​សម្តែង​ឱ្យ​កាន់តែ​ល្អ​ដូច​ពី​មុន​ឡើង​វិញ ព្រោះ​សិល្បៈ​នាង​ពេញចិត្ត តាម​និស្ស័យ ដែល​បាន​ផ្តល់​ឱ្យ​។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ