​ភ្ជុំ​បិណ្ឌ​៣​ថ្ងៃ ភ្ញៀវ​ទេសចរ​មក​​កម្សាន្ត​​​សៀមរាប​ជាង​១២​ម៉ឺន​នាក់


ខេត្តសៀមរាប​ ៖ ​រយ​:​ពេល​៣​ថ្ងៃ នៃ​​ពិធី​​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​ចំនួន​១២២.៣៧០​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​១.៣៧០​នាក់ ថយ​ចុះ​៨៥,៧៥​ភាគរយ ។

បើ​ប្រៀបធៀប​នឹង​រយៈ​ពេលដូច​គ្នា ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​៩.៦១៧​នាក់ និង​ភ្ញៀវ​ទេស​ចរ​ជាតិ​ចំនួន​១២១.០០០​នាក់ ដែលបាន​ចូល​មក​ទស្សនា​ក្នុង​ខេត្តសៀមរាប នៅ​តាម​តំបន់​ប្រាង្គ​ប្រាសាទ​រមណីយ​ដ្ឋា​ន និង​សហគម​ន៍​ទេសចរណ៍​នានា ដូច​ជា តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​, សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍​, សហគមន៍​កំពង់​ភ្លុក​, សហគមន៍​ត្រាវ​កុដិ​, សហគមន៍​បឹង​ឈូក​បន្ទាយស្រី​, រមណីយដ្ឋាន​ភូមិ​វប្បធម៌​កម្ពុជា និង​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​ជាដើម ​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ