ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​កណ្តាលថ្ងៃត្រង់! ប្រេត​លួច​ចូល​កុដិ​​ចៅអធិការ​វត្ត​អស់​ជាង​២​ពាន់​ដុល្លារ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានដឹង​ថា កុដិ​របស់​ព្រះសង្ឃ​ចៅអធិការ​វត្ត​អូរ​ដូនតា​បាន​រង​នូវ​អំពើ​ចោរកម្ម គឺ​ត្រូវ​ចោរលួច​កាត់​សោ​ទ្វារ​កុដិ រួច​ចូល​ទៅ​លួច​យក​បច្ច័យ​អស់​ជាង​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​ទៅ​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានដឹង​ថា កុដិ​របស់​ព្រះសង្ឃ​ចៅអធិការ​វត្ត​អូរ​ដូនតា​បាន​រង​នូវ​អំពើ​ចោរកម្ម គឺ​ត្រូវ​ចោរលួច​កាត់​សោ​ទ្វារ​កុដិ រួច​ចូល​ទៅ​លួច​យក​បច្ច័យ​អស់​ជាង​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​ទៅ​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ដីស្អិត ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ព្រះសង្ឃ​ចៅអធិការ​វត្ត មាន​សង្ឃដីកា ប្រាប់​សមត្ថកិច្ច​ថា ប្រាក់ (​បច្ច័យ​) ដែល​ចោរលួច​នោះ​មាន ៖ លុយ​ថៃ​ចំនួន ១០ ០០០ បាត​, លុយ​ខ្មែរ​ចំនួន ២.២០០ ០០០ រៀល​, លុយ​ដុល្លារ​ចំនួន ១ ៨៣០ ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​។

ព្រះ​ចៅអធិការ​វត្តមាន​សង្ឃដីកា​បន្ត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ព្រះ​ចៅអធិការ​វត្ត​បាន​និមន្ត​ទៅ​ឆាន់ចង្ហាន់​ថ្ងៃត្រង់​នៅ​សាលាឆាន់​ក្នុង​វត្ត ដោយ​បាន​ទុក​បច្ច័យ​នៅ​ក្នុង​បន្ទប់ រួច​ក៏​ចាក់​សោ​ទ្វារ​កុដិ​ពី​ខាងក្រៅ​ផង​ដែរ ។ លុះ​ពេល​ឆាន់ចង្ហាន់​រួច ព្រះ​ចៅអធិការ​វត្ត​ក៏​និមន្ត​ត្រឡប់​មក​វិញ ស្រាប់តែ​ឃើញ​សោ​ទ្វារ​កុដិ​របើក ពេល​នោះ​ព្រះ​ចៅអធិការ​វត្ត​ក៏​មានការ​សង្ស័យ ទើប​និមន្ត​ចូល​មើល​ខាងក្នុង​មើល ទើប​ដឹង​ថា ចោរ​បាន​វះ​ប្រអប់​ធុង​ដាក់​លុយ រួច​លួច​យក​លុយ​បាត់​អស់​ទៅ​ហើយ ។

តាម​សង្ឃដីកា​បន្ត​ថា មុន​ពេល​ព្រះ​ចៅអធិការ​វត្ត​និមន្ត​ទៅ​សាលាឆាន់ ព្រះ​អង្គ​បានឃើញ ជន​សង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​គ្លិ​ច (Click) ពណ៌​ស ទៅ​ឈប់​មុខ​កុដិ ដោយ​ពាក់អាវ​ភ្លៀង និង​ពាក់មួក​សុវត្ថិភាព ពណ៌​ខ្មៅ តែ​មិន​បាន​មើលឃើញ​ស្លាក​លេខ​ម៉ូតូ​នោះ​ទេ គ្រានោះ​ព្រះ​អង្គ​ក៏​ស្មាន​តែ​ជន​រូប​នេះ​ឈប់​ជ្រក​ភ្លៀង​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខណៈនោះ​ព្រះសង្ឃ​ក្នុង​វត្ត​បាន​និមន្ត​ទៅ​សាលាឆាន់ ដើម្បី​ឆាន់ចង្ហាន់​ថ្ងៃត្រង់​អស់​ទៅ លុះ​ក្នុង​ថេរៈវេលា​ប្រហែលជា​១​ម៉ោង ទើប​ព្រះ​អង្គ​និមន្ត​មក​វិញ ក៏​ត្រូវ​ចោរ​កាត់​សោ​ទ្វារ​ចូល​ក្នុង​បន្ទប់ រួច​លួច​យក​លុយ​អស់​តែ​ម្តង ទើប​មានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត ។

តែ​យ៉ាងណា​ក្តី ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ និង​បាន​ធ្វើ​កំណត់ហេតុ ដើម្បី​កំណត់​មុខសញ្ញា​ទុក​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ប្រេត​ថ្លើមពាសមេឃ​ដែល​ហ៊ាន​កាត់​សោ​ទ្វារ​កុដិ​ព្រះ​ចៅអធិការ​វត្ត ចូល​លួច​យក​បច្ច័យ​ទាំង​កណ្តាលថ្ងៃត្រង់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ