ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ គ្មានអ្នកជាសះស្បើយ ​និង​គ្មានករណីឆ្លងថ្មី​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​អះអាង​ថា​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ មិនមែន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ជាក់ស្តែង​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មកនេះ​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចូល​ដល់​ក្នុង​សហគមន៍​នោះ​ទេ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បន្ត​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែកញ្ញា​ ឆ្នាំ​២០២០​…

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​អះអាង​ថា​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ មិនមែន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ជាក់ស្តែង​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មកនេះ​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចូល​ដល់​ក្នុង​សហគមន៍​នោះ​ទេ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បន្ត​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែកញ្ញា​ ឆ្នាំ​២០២០​ នេះ ​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី និង​គ្មាន​អ្នក​ព្យា​បាល​ជា​សះស្បើយ​នោះ​ទេ​។ ស្ថា​នភា​ព​ជំងឺ​កូ​វី​ដ​១៩ ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំ​ង​ប្រទេស​មាន​ចំនួន​២៧៤​នាក់​(​ស្មើនឹង​៩៩,៦៤% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​ដ ១៩​ទាំង អស់​)​នៅ​ក្នុង​ចំនួន​នេះ​មាន​ស្ត្រី​៥៤​នាក់​និង​បុរស​២២០​នាក់​។ អ្នកមាន​វីរុស​កូ​វី​ដ​១៩​មាន ចំនួន​សរុប​២៧៥​នាក់​(​ស្ត្រី​៥៤​នាក់ និង​បុរស​២២១​នាក់​)​។ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត រាជធានី ភ្នំពេញ ចំនួន​១​នាក់​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ចំពោះ​ស្ថានភាព​ក្នុង​កំឡុង​ពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ក្រោម​ការ​ដឹកនាំ​របស់​ដ៏​ឈ្លៀសវៃ​ប្រកបដោយ​គតិបណ្ឌិត និង​បេះដូង​មនុស្ស របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ និង​ការ​អភិ​វ​ឌ្ឍ​ន៍​ដែល​បង្ក​លក្ខ​ខណៈ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ច្រើន បាន​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ក្នុង​រយៈពេល​កន្លង​មកនេះ ព្រមទាំង​បាន​ដើរ​កំសាន្ត​ដោយ​សេរី​ប្រកបដោយ​សេចក្តី​ស ប្បា យ​រីករាយ​ផង​ដែរ​។

ក្រសួង​បាន​បន្ត​ថា​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ក្រោម​ការ​ដឹកនាំ​និង​ដាក់ ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​បាន​ទាន់​ពេលវេលា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ មិន​ឲ្យ​មានការ​រាតត្បាត​ក្នុង​ទ្រង់ទ្រាយ​ធំ និង​មិន​ទាន់​មាន ការ​ចម្លង​ចូល​ក្នុង​សហគមន៍​នៅឡើយ​មក​ទល់​ពេល​នេះ ។

ក្រសួង​បាន​បញ្ជាក់​ថា​៖«​ទោះជា​យ៉ាងនេះ​ក្តី​សូម​បងប្អូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​រៀនសូត្រ​ការ​រស់​ជាមួយនឹង​វត្តមាន​របស់​វីរុស​កូ​វី​ដ​១៩«​រស់នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី » ដោយ​កែប្រែ​ទម្លាប់​របស់​ខ្លួន​ឲ្យ​មានការ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ចៀស​ផុត​ពី​ការ​ចម្លង​ជំងឺឆ្លង​នានា ជា​ពិសេស​គឺ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ដោយ​ត្រូវ​នាំ​គ្នា​ចូលរួម​អនុវត្ត​អ​នា ម័​យ​ដៃ​ស្អាត ជា​និច្ច ពាក់​ម៉ាស់​នៅ​ក្នុង​ករណី​ចាំ​បាច់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​មួយ ទៅ​មួយ ម៉ែត្រ​កន្លះ​ឡើង​ទៅ ដែល​ជា​វិធានការ​សាមញ្ញ​ៗ តែងតែ​មានការ​ណែនាំ​ឲ្យ អនុវត្តន៍ ជា​រឿយ​ៗ​ដោយ​ក្រសួងសុខាភិបាល »​។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា​ក្នុង​រយៈពេល​នៃ​ថ្ងៃ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ កន្លង​ទៅ​នេះ ក្រ សួង​សុខាភិបាល​បាន​ធ្វើការ​អំពាវនាវ​ណែនាំ និង​តាមដាន​ស្ថានភាព​នៃ​ចម្លង​វីរុស​កូ​វី​ដ​១៩ ដោយ​យកចិត្តទុកដាក់ តាម​រយៈ​បណ្តាញ​ប្រព័ន្ធ​សុខាភិបាល នៅ​ទូ​ទាំង​ប្រទេស​ឃើ ញ​ថា​«​មិ ន​ទាន់​មាន​ករណី​ចម្លង​វីរុស​កូ​វី​ដ​១៩​ថ្មី​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស និង​មិន​ទាន់​មាន ការ​ច ម្ល​ង​ចូល​ក្នុង​សហគមន៍​នៅឡើយ​ទេ​» ។ ដែល​ស្ថានភាព បែប​នេះ​គឺជា​ជោគ​ជ័យ​មួយ វគ្គ​ទៀត ហើយ បន្ទាប់​ពី​ស្ថានភាព​មិន​មានការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ក្នុង​កំឡុង​ពេល​ឈប់​សម្រាក សង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កាលពី​ខែសីហា​កន្លង​ទៅ​នេះ​។

​លោក​​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ផ្នែក​ពាក់ព័ន្ធ ទាំង​អស់ ជា​ពិសេស​ថ្នាក់ដឹកនាំ បុគ្គលិក​-​មន្ត្រី សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ និង​ក្រុម​គ្រូពេទ្យ ជួរ​មុខ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ដែល​បាន​ខិតខំ​អនុវត្ត​ការ​តាមដាន​ស្រាវជ្រាវ ពិនិត្យ និង​ផ្តល់ សេវា​សុខាភិបាល ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកបដោយ​ការ​លៈបង់​ខ្ពស់​ក្នុង​ការ យកចិត្តទុកដាក់​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល និង​មាន​កិច្ចសហការ​អន្ត​រវិ​ស័ យ​បាន ល្អ​ប្រសើរ​គួរ​ជាទី​មោ​នៈ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស កូ​វី​ដ​១៩​នៅ ក្នុង​កំឡុង​ពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ​។

​លោក​បន្ត​ថា ​ទោះជា​យ៉ាងនេះ​ក្តី​ក្រសួងសុខាភិបាល​សូម​ធ្វើការ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត​សូម​ប្រជាពលរដ្ឋ​កុំ​ភ្លេច​ថា ការ​ដែល​រក​មិន​ទាន់​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី នៅ​ក្នុង ប្រទេស​មិន​ទាន់ មែនមាន​ន័យ​ថា មិន​មាន​វីរុស​កូ​វី​ដ​១៩ ឬ​ក៏​ការ​រាតត្បាត​នៃ​វីរុស​នេះ បាន​ចប់ ហើយ​នោះ​ទេ ហើយ​យើង​ទាំងអស់​គ្នា មិន​ត្រូវ​សន្តិភាព​និយម​ជាមួយនឹង​វីរុស​នេះ​ឲ្យ​សោះ​។

ផ្ទុយ​ទៅ​វិញ វីរុស​ដ៏​កាច​សាហាវ​នេះ កំពុង​តែ​ចរាចរ​ពេញ​ទំ ហឹ​ង​នៅ​តាម​បណ្តា​ប្រ​ទេ ស​នៅ​លើ​ពិភពលោក នឹង​នៅ​ក្នុង​តំបន់​ជា​ពិសេស​ប្រទេស​ជិតខាង​កម្ពុជា ក៏​មាន​វីរុស​នេះ ចរាចរ​នៅឡើយ​ដែរ​។ ដូច្នេះ​ហានិភ័យ​នៃ​ការ​ចម្លង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន នៅឡើយ​ទេ ហើយ​លទ្ធភាព នៃ​ការ​ចម្លង​ចូល​ក្នុង​សហគមន៍ ក៏​នៅ​តែ​មាន​ដែរ ប្រសិនបើ​យើង មានការ​ធ្វេ​រ​ប្រហែស ។ ដូច្នេះ​សូម​លោក​អ្នក បន្ត​ការពារ​ខ្លួន​ពី​ការ​ចម្លង​វីរុស​កូ​វី​ដ ១៩​ឲ្យ​បាន ខ្ជាប់​ខ្លួន ពីព្រោះ​វី រុស​កូ​វី​ដ​១៩ នេះ​ស្ថិត​នៅ​ក្បែរ​ៗ​យើង​នៅឡើយ​ទេ ដែល​ការ​ចម្លង​អាច​នឹង កើត​មាន​ឡើង​នៅ​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​ទាំងអស់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ