ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ថ្មី​ Spurs សុទ្ធតែ​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​សម្រាប់​រដូវ​កាល​នេះ

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ប្រកាស​ជា​ផ្លូវការ ​កាលពី​ថ្ងៃ​សៅរ៍ ទី ​១៩ ខែ…

អង់គ្លេស ៖ ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ប្រកាស​ជា​ផ្លូវការ ​កាលពី​ថ្ងៃ​សៅរ៍ ទី ​១៩ ខែ កញ្ញា អំពី​បាន​ចុះហត្ថលេខា​លើ​អតីត​ខ្សែបម្រើ​ស្លាប Gareth Bale រួមជាមួយ​ខ្សែការពារ Sergio Reguilon ពី​ក្លិប​ម្ចាស់​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ Real Madrid​។

Bale បាន​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្លិប​ចាស់​របស់​ខ្លួន​វិញ ក្នុង​កិច្ចសន្យាខ្ចី​ជើង​រយៈពេល​ពេញ​១​រដូវ​កាល បន្ទាប់ពីបានចំណាយពេល​ ៦​ឆ្នាំនៅទីនេះ អំឡុង​ឆ្នាំ ២០០៧-២០១៣។ សារ​ព័ត៌មាន​​អង់គ្លេស​បាន​រាយការណ៍​ថា Spurs បាន​ចំណាយ​ប្រាក់ចំនួន ២០​លាន​ផោន​លើ​ប្រាក់​ឈ្នួល និង​ថ្លៃ​កិច្ចសន្យាខ្ចី​ជើង​សម្រាប់​កីឡាករ​សញ្ជាតិ​វែ​លវ័យ ៣១​ឆ្នាំ​រូប​នេះ ។ ហើយ​រូបគេ​នឹង​ពាក់អាវ​លេខ ៩ នៅ​រដូវ​កាល​នេះ​។

ដោយឡែកខ្សែការពារអេស្ប៉ាញ Reguilon ដែល​ត្រូវ​បាន Real Madrid ឲ្យ​ទៅ​កាន់​ក្លិប​គូប្រជែង Sevilla ខ្ចី​ជើង​កាលពី​រដូវ​កាល​មុន ក៏​បាន​សម្រេចការ​ផ្ទេរ (​ទិញ​ផ្តាច់​) មក​ចូលរួម​ជាមួយ Spurs ផង​ដែរ។ នៅ​ក្នុង​តម្លៃ ៣០​លាន​ផោន ហើយ​រូបគេ​ត្រូវពាក់អាវ​លេខ ៣ សម្រាប់​ក្រុម​ថ្មី​របស់ខ្លួន​។

វត្តមាន​​កីឡាករ​ទាំង​២ មក​កាន់​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស សុទ្ធតែ​បាន​បង្ហាញ​អំពី​ក្តី​រំ​ពឺ​ង​ខ្ពស់​ដូច​គ្នា ដើម្បី​ជួយ Spurs ប្រជែង​ឈ្នះ​ពានរង្វាន់​ក្នុង​រដូវ​កាល​នេះ​។

Gareth Bale បាន​ថ្លែង​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​​ក្លិប​ថា «​ជា​រឿង​អស្ចារ្យ​បំផុត​ក្នុង​ការ​វិល​ត្រឡប់​មក​វិញ​។ ហើយ​ខ្ញុំ​សង្ឃឹមថា ​យើង​នឹង​អាច​ឈ្នះ​ពានរង្វាន់។ ហើយ​ពេលវេលា​ដែល​ត្រូវធ្វើ​វា​គឺ​នៅ​រដូវ​កាល​នេះ​តែ​ម្តង​។ ហើយ​វា​មិនមែន​គ្រាន់តែ​មួយ​នោះ​ទេ​។ ខ្ញុំ​ចង់​នាំ​យកចិត្ត​គំនិត និង​អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើ​ត្រឡប់​មកវិញ​»​។

មិន​ខុស​គ្នា Sergio Reguilon ក៏​បង្ហាញ​ពី​ការ​តាំងចិត្ត​ខ្ពស់​ផង​ដែរ​ថា «​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​បានមក​ដល់ទី​នេះ ជាមួយវត្តមាន Bale នៅ​ក្នុង​ក្លិប​នេះ​។ ខ្ញុំ​នឹង​នាំ​មក​នូវ​ចំណុច​វិជ្ជមាន​មួយ​ចំនួន​ដល់​ក្រុម​នេះ​។ ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​ធ្វើ​វា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ដើម្បី​សម្លឹង​មើល​ការ​សំរេចឲ្យ​បាន​លទ្ធផល​ធំ​ៗ​សម្រាប់​ក្លិប​»៕ (​ដកស្រង់​ចេញពី Reuters)