ឆេះ​ទៀត​ហើយ​! អស់​មិន​ស្ទើរ ឆេះ​ឃ្លាំង​ស្តុក​អំបោះ​ក្នុង​រោងចក្រ​នៅ​ក្រុងព្រះសីហនុ


ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​អគ្គី​ភ័យ​ឆេះ​ឃ្លាំង​ស្តុក​អំបោះ ក្នុង​រោងចក្រ​០១​កើតឡើង​នៅ​វេលា​ម៉ោង​១៣ និង​០០​នាទី ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​រោងចក្រ​លី​ន​ស៍តិច​ថា​យ៍ ក្រុម​៣៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ នេះ​បើ​យោង​តាម​ផេ​ក នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ ។

អ្នកគ្រប់គ្រង​ឈ្មោះ ហ៊ា ហ៊ី​ម ភេទ​ប្រុស អាយុ​៦៣ ឆ្នាំ ជនជាតិ​ចិន ។ តាម​ការ​រាយការណ៍​របស់​ឈ្មោះ ខៀវ ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​៥៥ ឆ្នាំ មុខរបរ​សន្តិសុខ​យាម នៅ​ទ្វារ​ខាង​មុខ​រោងចក្រ​បានអោយ​ដឹង​ថា មុន​កើតហេតុ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​ឃ្លាំង​ដែល​ចាក់សោរ​បិទទ្វារ​ជិត អត់​មាន​កម្មករ​ធ្វើការ ពេល​នោះ​គាត់​បានអោយ​រដ្ឋបាល​យក​សោរ​ចាក់​បើកទ្វា​ឃ្លាំង​ក៏​ឃើញ​មាន​ភ្លើង​ឆេះ រួច​រាយការណ៍​អោយ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​តែ​ម្ដង ។

មូលហេតុ បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ។ ករណី​នេះ​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​២០: ៣០ នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ។ ដែល​ខូចខាត​: ឃ្លាំង ទំហំ ២០×៤៥ ម៉ែត្រ និង​សំភា​រះ (​ទាំងស្រុង​) ។

ចំពោះ​ករណី​នេះ​ចេញ​រថយន្ត​អន្តរាគមន៍​សង្គ្រោះ​សរុប​ចំនួន ០៨ គ្រឿង ប្រើប្រាស់​ឡានទឹក​អស់​ចំនួន ១២០ ឡាន ។ ដោយឡែក​ករណី​នេះ​មិន​បណ្តាល​អោយ​មាន​អ្នក​រង​របួស​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ