បាត់​ពី​ផ្ទះ​២​ថ្ងៃ​មិនឃើញ ស្រាប់តែ​ថ្ងៃនេះ​ឃើញ​ហើយ​ហួសចិត្ត


ខេត្តសៀមរាប ៖ ពលរដ្ឋ​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ស្លាប់​បណ្តែត​ទឹកស្ទឹង​នៅ​មុខ​ផ្សារ​អង្គរ​ទ្រេត បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប រួច​រាយការណ៍​ឱ្យ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ​បាន​កើត ឡើង​តាំងពី​វេលា​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​មុខ​ផ្សារ​អង្គរ ទ្រេត ក្នុង​ស្ទឹង​សៀមរាប ក្រុម​ទី​១០ ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

បើ​តាម​ការ​អះអាង​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា សាកសព​បណ្តែត​ទឹក ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​នោះ​តាំងពី​ប្រមាណ​៤​រសៀល ហើយ​បាន​រាយការណ៍​មក​សមត្ថកិច្ច​យើង ដើម្បី​ឱ្យ​ជួយ​ចុះ​មក​អន្តរាគមន៍ និង រាយការណ៍​បន្ត​ទៅ​ខាង​ជំនាញ ។

រូបស្ត្រីកាលនៅរស់

ប្រភព​បាន​បន្ត​ថា សព​ស្ត្រី​រង​គ្រោះ​ឈ្មោះ ព្រឹម វ៉ា​ន់​នី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប មុខរបរ​គ្មាន ដែល​ជា​មនុស្ស​ស្រវឹង​ខួប ហើយ​ចេញពីផ្ទះ​បាត់​រយៈពេល​២​ថ្ងៃ ដែល​មាន​ប្តី ក្រោយ​ឈ្មោះ សាំ ជា​មនុស្ស ស្រវឹងស្រា​ដូច​គ្នា ។

ប្រភព​បាន​បន្ត​ទៀត​ថា បើ​តាម​ការ​បញ្ជាក់​ពី​អតីត​ប្អូនថ្លៃ​ស្រី ដែល​ដើរ​រក ឈ្មោះ កែវ ពេជ្រ​ក​និ្ន​ការ មុខរបរ​លក់ដូរ ស្នាក់​នៅ​បន្ទប់​ជួល រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​ប្រាប់​សមត្ថកិច្ច​ជំនាញ​យើង​ថា សព​ស្ត្រី​រង​គ្រោះ​នោះ មានឈ្មោះ ព្រឹម វ៉ា​ន់​នី គាត់​ស្រវឹងស្រា​គ្មាន​ថ្ងៃ​លោះ ហើយ​បាន​លែង​គ្នា​ជាមួយ​បងប្រុស​គាត់ អស់​រយ​:​ពេល​១៤​ឆ្នាំ​ហើយ​គាត់​មាន​ប្តី​ក្រោយ​ឈ្មោះ សាំ ដែល​ជា​មនុស្ស​ស្រវឹងស្រា​រាល់ថ្ងៃ​ដូច​គ្នា ដល់​ពេល​បាត់​អតីត​បងថ្លៃ​ក៏​ដើរ​រក​មិនឃើញ​ក៏​ទៅ​សួរ​បងថ្លៃ​ប្តី​ក្រោយ ប្រាប់​ថា​ប្រពន្ធ​គាត់​ចេញពីផ្ទះ ២ ទៅ ៣​ថ្ងៃ ហើយ ខណៈ​ពេល​មាន​គេ​ប្រាប់​ថា មាន​ស្ត្រី​ម្នាក់​លង់​ស្លាប់​នៅ​ស្ទឹង​សៀមរាប គាត់​ក៏​បងប្អូន​កូនចៅ​មក​មើល ក៏​ឃើញ​ដូច​គេ​ប្រាប់​មែន ។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សន្និដ្ឋាន​ថា សព​ស្ត្រី​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ស្លាប់​ពិតមែន ។

បច្ចុប្បន្ន​សព​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ដឹក​តាម​រថយន្ត​សង្គ្រោះ របស់​មន្ទីរ​បង្អែក​ខេត្តសៀមរាប យក​ទៅ​ដុត​នៅ​វត្ត​ចក ក្នុង​សង្កាត់​ស្វាយ​ដង្គំ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ