ខំ​ដើរ​រក​ប្តី ស្រាប់តែ​ជួប​គ្រោះ​អកុសល​នឹក​ស្មាន​មិន​ដល់


ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ម្នាក់​ដែល​លង់ទឹក​ហើយ​បាត់​ខ្លួន​នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ស្វែងរក​សាកសព​ស្ត្រី​រង​គ្រោះ​ឃើញ​ហើយ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ ។

សព​មានឈ្មោះ សុខ សា​លន់ អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ក្នុង​សង្កាត់​លេខ​1 ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​លង់ទឹក ហើយ​បាត់​ខ្លួន​នៅ​សង្កាត់​លេខ​1 ក្រុងព្រះសីហនុ កម្លាំង​ផ្នែក​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្បាលឆាយ និង​កម្លាំង​ផ្នែក​សឹក​រង​ព្រះ​សីហ​នុ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័ និង​ប្រជាពលរដ្ឋ ស្វែងរក​សាកសព​ស្ត្រី​រង​គ្រោះ​ឃើញ​ហើយ ។


យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា ដើមហេតុ គឺ​ស្ត្រី​រង​គ្រោះ​ធ្វើ​ដំណើរ​ទៅ​រក​ប្តី ដោយ​ដើរ​ឆ្លងកាត់​ប្រឡាយ​ជីក រួច​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​ដែល​ហូរ​ខ្លាំង ហើយ​ក៏​បាត់​ខ្លួន រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ ទើប​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​ទើប​ជាប់​នឹង​មែកឈើ ។

តាម​ការ​សន្និដ្ឋាន​របស់​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​បានអោយ​ដឹង​ថា សព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ